«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
ទើបនឹងរៀបការហើយថ្មីថ្មោង គូស្វាមីភរិយាបានជ្រើសរើសយប់ ដែលមានព្រះចន្ទពេញវង់ និងសណ្ឋាគារដ៏ខ្ពស់មួយ កំពស់៣៥ជាន់ ដើម្បីឆ្លងកាត់រាត្រីទឹកឃ្មុំ របស់ផងខ្លួន។ យកសណ្ឋាគារខ្ពស់ គឺដើម្បីអាចសម្លឹងមើលព្រះចន្ទ បានយ៉ាងងាយ និងដោយលន្លង់លន្លោច។ ហើយដើម្បីឲ្យកាន់តែវិសេសវិសាលទៀតនោះ នៅរាត្រីនេះ បន្ទាប់ពីចេញពីពិធីជប់លៀងរួច ស្វាមីត្រូវបីភរិយាខ្លួន ទៅកាន់បន្ទប់ចន្ទទឹកឃ្មុំ ដែលនៅជាន់លើបង្អស់ គឺជាន់ទី៣៥។
ពេលបីភរិយាថ្មី មកដល់បញ្ជទទួលភ្ញៀវ បុគ្គលិកប្រចាំការនៅទីនោះ បានឱនលំទោន និងប្រាប់ពីដំណឹងដ៏រំខានមួយ៖
- សោកស្ដាយណាស់ ដោយហេតុថា យប់នេះ ជណ្ដើរយន្ដដែលយោងឡើង ទៅជាន់លើៗ បានខូច... ខ្ញុំព្យាយាមហៅជាង មកជួសជុលភ្លាមៗ តែមិនអាចជួលជុល បានទាន់ពេល...
សុភាពបុរសជាស្វាមី យល់សភាពការណ៍ ក៏ថ្លែងតបទៅវិញ៖
- អូ... មិនថ្វីទេ! ខ្ញុំនឹងបីភរិយាខ្ញុំ ទៅដល់បន្ទប់ ដោយមិនបាច់មានជណ្ដើរយន្ដ។
[...]