«នៅ​ស្រុក​​ខ្ញុំ សង់​ហើយ​តែ៣ថ្ងៃ​ប៉ុណ្ណោះ» សំណើច​ខ្លី

«នៅ​ស្រុក​​ខ្ញុំ សង់​ហើយ​តែ៣ថ្ងៃ​ប៉ុណ្ណោះ» រឿងខ្លី សម្រាប់មនុស្សគ្រប់វ័យអាន។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
«នៅ​ស្រុក​​ខ្ញុំ សង់​ហើយ​តែ៣ថ្ងៃ​ប៉ុណ្ណោះ» សំណើច​ខ្លី
ទិដ្ឋភាពមួយ នៅពីមុខសណ្ឋាគារកាំបូឌីយ៉ាណា នៃរាជធានីភ្នំពេញ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 23, 2018
  • ប្រធានបទ: រឿងខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិឥណ្ឌាមួយរូប បានចេញពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយបានហៅរថយន្ដតាក់ស៊ីមួយ ដើម្បីដឹកខ្លួន ទៅកាន់សណ្ឋាគារ។ ឆ្លៀតឱកាសនោះ ជនជាតិឥណ្ឌាសុំឲ្យអ្នកបើកតាក់ស៊ី បង្ហាញខ្លួនពីកន្លែងសំខាន់ៗមួយចំនួន ក្នុងរាជធានី។ ពេលមកដល់វិមានឯករាជ្យ ជនជាតិឥណ្ឌាសួរឡើង៖

- ជាអ្វីនេះ?

អ្នកបើកតាក់ស៊ី ឆ្លើយតបវិញដោយសុភាពរាបសារ៖

- ជាវិមានឯករាជ្យ របស់កម្ពុជា។
- ជនជាតិអ្នកឯងប្រើពេលប៉ុន្មាន ដើម្បីសាងសង់វា?
- ច្រើនខែណាស់... ហើយបើតាមខ្ញុំដឹង សង់ដំបូងវិមានឯករាជ្យនេះ​រាងផ្អៀងបន្តិច ក៏ត្រូវរុះរើសង់ម្ដងទៀត...
- នៅស្រុកខ្ញុំ សង់ហើយតែ៣ថ្ងៃប៉ុណ្ណោះ!

រថយន្ដបើកទៅដល់ វត្តភ្នំ... ភ្ញៀវជាតិឥណ្ឌាយើងបានសួរទៀតថា៖

- ចុះនេះ ជាអ្វី?

អ្នកបើកតាក់ស៊ី បានឆ្លើយតបថា៖

- ជាវត្តភ្នំ ទីសង្ការៈបូជា និងជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ របស់រាជធានីភ្នំពេញ...
- ជនជាតិអ្នកឯងប្រើពេលប៉ុន្មាន ដើម្បីសាងសង់វា?
- ច្រើនឆ្នាំណាស់ និងរហូតដល់ច្រើន​សតវត្សរ៍ផង ព្រោះត្រូវពូនភ្នំសិប្បនិមិត្ត នេះឡើង មុននឹងសង់ទីអារាម នៅលើនោះ...
- នៅស្រុកខ្ញុំ សង់ហើយតែ៦ថ្ងៃប៉ុណ្ណោះ!

អ្នកបើកតាក់ស៊ី ចាប់ផ្ដើមក្រហមត្រជៀក! ពេលនេះ រថយន្ដបើកទៅដល់ផ្សាធំថ្មី... ជនជាតិឥណ្ឌាបន្តចំងល់៖

- រួចអាគារនៅខាងមុខនេះ ជាអ្វី?
- អាគារហ្នឹង? ខ្ញុំមិនដឹងទេ។ កាលពីព្រឹកម៉ិញ ខ្ញុំអត់ឃើញអាគារនេះ នៅហ្នឹងទេ!!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...