ឃើញអូនមកវិញ បងអរពេក ...
Loading...
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 05, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ខ្លាចប្រពន្ធ ជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនអោយប្រពន្ធដឹងនោះទេ ។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកអោយបុរសនោះនៅចាំផ្ទះ ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ពីរងក្រោយផ្ទះ យកទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ ។ រំពេចនោះប្រពន្ធ ទំនងជាភ្លេចអ្វីមួយ ក៏ត្រឡប់មកផ្ទះវិញ ។ បុរសជាប្ដី ឃើញប្រពន្ធត្រឡប់មកវិញ ភ័យតក់ស្លុតជាខ្លាំង ហើយមិនដឹងជាយកដំឡូងទៅលាក់ឯណា ភ្លាមៗដូច្នេះ ក៏យកមកមូរដាក់ក្នុងចង្កេះខោ ។
នៅចំពោះមុខប្រពន្ធ ហើយដំឡូងវាក្ដៅខ្លាំងពេក បុរសនោះក៏តាំងលោតម្ដងទៅឆ្វេង និងម្ដងទៅស្ដាំ ។ ប្រពន្ធឃើញ ក៏សួរ ៖
- ហេតុអី ក៏បងឯងចេះតែលោតផ្លោតៗ ម្ដងទៅណេះ ម្ដងទៅណោះ អញ្ចឹង ?
- បង ... អ៊ឺ ... ឃើញអូនមកវិញ បងអរពេក ...
- ???!!!