Posts tagged as "Manmohan Singh"

វីរៈជន​ទាំង៥ ដែល​ជាប់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ជា​នរណា?

វីរៈជន​ទាំង៥ ដែល​ជាប់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ជា​នរណា?

នេះជាលើកទីពីរហើយ ដែល​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា បាន​ផ្តល់​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី ដល់​អ្នក​ដែល​បាន​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នៅ​តំបន់​អាស៊ី។ ខាង​ក្រោម​នេះ​ ​គឺ​ប្រវត្តិ​សង្ខេប​ខ្លីៗ របស់​ម្ចាស់​ពាន​រង្វាន់​ទាំង​៥ ក្នុង​ឆ្នាំ​២០១៤​នេះ

១. លោក ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) ម្ចាស់​រង្វាន់​ធំ​នៃ​ពាន​រង្វាន់​ពហុ​វិស័យ​អាស៊ី

លោកម៉ានម៉ូហាន់សៃ កើត​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​១៩៣២ ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ប៉ាញចាប ដែលសព្វថ្ងៃស្ថិត​ក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាគីស្តង់។ លោក​​បាន​បញ្ចប់​ការ​សិក្សា ពី​សាកល​វិទ្យាល័យ​ប៉ាញចាប ឆ្នាំ​១៩៤៨ និង​បាន​សរសេរ​សៀវភៅ India’s Export trend s an Prospect for self Sastained Growth ដើម្បី​ផ្តល់​ជា​មតិ​រិះគន់ ទៅ​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៧២ [...]

ឥណ្ឌា៖ ការ​បំផ្ទុះ​ដ៏​ខ្លាំង​ចំនួន​បួន វាយ​ប្រហារ​វត្ត​អារាម​ពុទ្ធ​សាសនា (រូបថត)

ឥណ្ឌា៖ ការ​បំផ្ទុះ​ដ៏​ខ្លាំង​ចំនួន​បួន វាយ​ប្រហារ​វត្ត​អារាម​ពុទ្ធ​សាសនា (រូបថត)

ការដាក់បំផ្ទុះដ៏ខ្លាំងមួយ បានវាយបំផ្លាញវត្តពុទ្ធសាសនាចំនួន៣ ក្នុងតំបន់ផ្នែកខាងកើតនៃប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ​ទី៧ខែកក្កដានេះ ធ្វើឲ្យព្រះសង្ឃពីរអង្គរងរបួស។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការខឹងក្រេវក្រោកយ៉ាងខ្លាំង ពីសំណាក់​នាយករដ្ឋមន្ត្រីឥណ្ឌា។


បំណែកបែកបាក់ នៅពីមុខព្រះវិហារ នៅក្រោយការបំផ្ទុះនោះ។ (រូបថត Reuters)

អាជ្ញាធរនគរបាល បានថ្លែងឲ្យដឹងថា ចំរឹងដែកនៃព្រះវិហារ មហាពុទ្ធិ (Mahabodhi) ដែលជាព្រះវិហារមួយ​ក្នុងចំណោម​ព្រះវិហារពីរ ត្រូវបានទទួលការវាយប្រហារ នៅខេត្តប៊ូហ្គាយ៉ា (Bodhgaya) ក្នុងរដ្ឋប៊ីហារ ធ្វើឲ្យមានការខូតខាតជាដំណំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បានអះអាងថាការវាយប្រហារទាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់​ដោយក្រុមណាមួយ​នៅឡើយ [...]

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់​ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរ​ឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។


លោកលី កេគៀង នាយករដ្ឋមន្ត្រីចិន (រូបខាងឆ្វេង) ទៅទស្សនកិច្ចនៅឥណ្ឌាថ្ងៃទី១៩ខែឧសភានេះ។

កាលពីខែកន្លងទៅ ហេតុការណ៍មួយបានកើតឡើងនៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ដែលបានធ្វើឲ្យមានមន្ទិល​ដល់ដំណើរទស្សនកិច្ចរបស់លោក លី កេគៀង (Li Keqiang)។ ប្រទេសឥណ្ឌាបានចោទកងទ័ពចិនថា បានឆ្លងកាត់​ព្រំដែននៅថ្ងៃទី១៥ខែមេសា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...