ឥណ្ឌា៖ ការ​បំផ្ទុះ​ដ៏​ខ្លាំង​ចំនួន​បួន វាយ​ប្រហារ​វត្ត​អារាម​ពុទ្ធ​សាសនា (រូបថត)

ការដាក់បំផ្ទុះដ៏ខ្លាំងមួយ បានវាយបំផ្លាញវត្តពុទ្ធសាសនាចំនួន៣ ក្នុងតំបន់ផ្នែកខាងកើតនៃប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យទី៧ខែកក្កដានេះ ធ្វើឲ្យព្រះសង្ឃពីរអង្គរងរបួស។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការខឹងក្រេវក្រោកយ៉ាងខ្លាំង ពីសំណាក់នាយករដ្ឋមន្ត្រីឥណ្ឌា។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដាក់បំផ្ទុះដ៏ខ្លាំងមួយ បានវាយបំផ្លាញវត្តពុទ្ធសាសនាចំនួន៣ ក្នុងតំបន់ផ្នែកខាងកើតនៃប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ​ទី៧ខែកក្កដានេះ ធ្វើឲ្យព្រះសង្ឃពីរអង្គរងរបួស។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការខឹងក្រេវក្រោកយ៉ាងខ្លាំង ពីសំណាក់​នាយករដ្ឋមន្ត្រីឥណ្ឌា។


បំណែកបែកបាក់ នៅពីមុខព្រះវិហារ នៅក្រោយការបំផ្ទុះនោះ។ (រូបថត Reuters)

អាជ្ញាធរនគរបាល បានថ្លែងឲ្យដឹងថា ចំរឹងដែកនៃព្រះវិហារ មហាពុទ្ធិ (Mahabodhi) ដែលជាព្រះវិហារមួយ​ក្នុងចំណោម​ព្រះវិហារពីរ ត្រូវបានទទួលការវាយប្រហារ នៅខេត្តប៊ូហ្គាយ៉ា (Bodhgaya) ក្នុងរដ្ឋប៊ីហារ ធ្វើឲ្យមានការខូតខាតជាដំណំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បានអះអាងថាការវាយប្រហារទាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់​ដោយក្រុមណាមួយ​នៅឡើយ ហើយថាការស៊ើបអង្កេតកំពុងដំណើរការទៅមុខ ដើម្បីស្វែងរកអត្តសញ្ញាណរបស់អ្នកទទួលខុសត្រូវ នៃអំពើ​ភេវរកម្មនេះ។

ការបំផ្ទុះចំនួនបួនកន្លែងនេះ បានធ្វើឡើងសំដៅវាយប្រហារប្រាសាទ មហាពុទ្ធិ ដែលជាសម្បត្តិកេរ្តិ៍មួយដ៏អស្ចារ្យ ចុះនៅ​ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនេស្កូ (UNESCO) និងបានធ្វើឲ្យមព្រះសង្ឃពីរអង្គរងរបួស ក្នុងនោះមួយ​អង្គជាជនជាតិទីបេ និងមួយអង្គទៀតជាជនជាតិភូមា។

គេពុំបានឃើញ វត្តមានរបស់ឧបាសកឧបាសិកាចំណុះជើងវត្ត មានចំនួនច្រើននៅក្នុងទីអារាមទេ នៅពេលមានការបំផ្ទុះ។ នគរបាលបានបញ្ជាក់បន្ថែមថា នេះជាការវាយប្រហារលើកទីមួយ ទៅលើកន្លែងគោរពបូជាដ៏មានប្រជាប្រិយបែបនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ាន់ម៉ូហាន ស៊ីង (Manmohan Singh) បានប្រើពាក្យសម្ដីធ្ងន់ៗ ប្រឆាំងនឹងអំពើភេវរកម្ម ដោយ​បានអះអាងថា «ការវាយប្រហារទាំងឡាយណា នៅក្នុងទីអារាមសាសនា នឹងមិនត្រូវបានអត់អោនឲ្យឡើយ»។

ទីវត្តអារាមដ៏ល្បីនេះ តែងត្រូវបានពុទ្ធសាសនិកជនជាច្រើនក្នុងពិភពលោក មកទស្សនានិងសំដែងធម្មយាត្រា ក្នុងនោះ​មានមកពីប្រទេសជប៉ុន ថៃ ស្រីលង្កា ភូមា និងមកពីកម្ពុជាផងដែរ។ គេបានឲ្យដឹងថា ធម្មយាត្រាដ៏សំខាន់មួយ កំពុង​ត្រៀម​ធ្វើ ហើយត្រូវចាប់ផ្ដើមដំណើររបស់ខ្លួន នៅខែកញ្ញាខាងមុខ៕

សូមទស្សនារូបភាព (រូបថត DeccanChronicle, Firstpost) ដូចខាងក្រោម៖

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...