ទំព័រហ្វេសប៊ុក ហ៊ុន សែន ថាមានជប៉ុនមករកស៊ីច្រើននៅកម្ពុជា មែនឬ?
ក្នុងទំព័រហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថាជារបស់នាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ជប៉ុនកំពុងចាប់យកឱកាសវិនិយោគនៅកម្ពុជា ដោយប្រទេសមួយនេះ ចាត់ទុកថាប្រទេសកម្ពុជាជាទិសដៅវិនិយោគដ៏សំខាន់បំផុត ហើយក៏យុត្តិសាស្រ្តរបស់រដ្ឋភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ នៅអាណត្តិទី៥នេះដែរ។ ប៉ុន្តែវាជាការអះអាង ដែលដូចជា«មិនសូវពិត»។
មជ្ឈមណ្ឌលពាណិជ្ជកម្ម អាអេអុន របស់ជប៉ុន នៅរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
វិនិយោគ - ទំព័រហ្វេសប៊ុកមួយដែលគេជឿថា ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានសរសេរអួតអាងនៅថ្ងៃសៅរ៍ទី២២ ខែកុម្ភៈនេះ ទាក់ទងនឹងការវិនិយោគរបស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដោយយោងលើមូលហេតុដ៏សំខាន់ នៃកិច្ច«សហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា»។ [...]