Posts tagged as "Chant enfant"

អាជីវករ​លក់​សំលៀក​បំពាក់ ចេញ​ច្រៀង​កក្រើក​ហ្វេសប៊ុក

ក្នុងជីវិត បើ​មិន​បាន​ធ្វើ​រឿង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ឲ្យ​សប្បាយ​ម្ដង ក្នុង​ពេល​នេះ​ទេ តើ​ត្រូវ​រង​ចាំ​ដល់​ពេល​ណា? ជា​ពិសេស នៅ​ពេល​ដែល​ខ្លួន​ឯង មាន​ទេព​កោសល្យ​សិល្បៈ និង​ចេះ​ភាសា​អង់គ្លេស​ខ្លះៗ ដែរ​នោះ? ហើយ​ក៏​ចាំ​បាច់ ទាល់​តែ​ក្លាយ​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ ដូច​យ៉ាង មាស សុខ​សោភា ឬ​ ឱក សុគនកញ្ញា នោះ​ដែរ។

វីដេអូរបស់អាជីវករ​លក់​សំលៀក​បំពាក់​មួយ​រូប ដែល​ទើប​នឹង​ត្រូវ​បាន​បង្ហោះ បាន​ក្លាយ​ជា​ចំណី​អារម្មណ៍ របស់​អ្នក​លេង​ហ្វេសប៊ុក​ភាពច្រើន ដោយ​សារ​តែ​វីដេអូ​មួយ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា ផ្ទុះ​សំណើច​ទប់​មិន​បាន។ ចម្រៀង និង​ការ​និយាយ​ភាសា​អង់គ្លេស របស់​អាជីវករ​នៅ​ក្នុង​វីដេអូ​នេះ បាន​បង្ហោះ​កាល​ពី​ម៉ោង ១១:៥៨ នាទី ថ្ងៃ​ទី ២៨ តុលា​នេះ ហើយ​មាន​អ្នក​ចុច​ចូលទស្សនា​ដល់​ទៅ​ជាង ១៤០០០ដង និង​ចែក​ចាយ ដល់​ទៅ​ជាង​៤០០ដង។

ក្នុងចំណោមអ្នកផ្ដល់ជាយោបល់ មានប្រិយមិត្តមួយចំនួន ចាត់ទុកថា [...]

ចម្រៀងកុមារ៖ យើង ខ្មែរ !

ចម្រៀងកុមារ៖ យើង ខ្មែរ !

(ចង្វាក់ រាំវង់)

១. យើងខ្មែរ ស្រឡាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា
តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហ៍ប្រសប់គ្រប់យ៉ាង(ច្រៀងបន្ទរ)។

២. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង
ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) នេះជាតំណាងដួងចិត្តមេត្រី (ច្រៀងបន្ទរ)។

៣. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ
ប្រជាជួបសុខសេរី (ផ្ទួន) សីលធម៌វិន័យប្រពៃកល្យាណ (ច្រៀងបន្ទរ)។

៤. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ
នាំជាតិរុងរឿងថ្កើងថ្កាន (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ)៕

ចំរៀងកុមារ៖ កុមារគំរូ

ចំរៀងកុមារ៖ កុមារគំរូ

(លំនាំ កំណាព្យ បទពាក្យបួន)

១. ថ្ងៃនេះទំនេរ យើងជាកុមារ
យើងកូនឧស្សាហ៍ ជួយធ្វើការម៉ែ។

២. ដាំបាយលាងចាន បោសផ្ទះផងដែរ
សម្រាលពុកម៉ែ ទើបសមកូនល្អ។

៣. ធ្វើការរួចហើយ យើងសែនត្រេកអរ
រំលឹកបន្ត មេរៀនថ្ងៃមុន។

៤. ទន្ទេញឲ្យស្ទាត់ មេរៀនស្រាលធ្ងន់
មិនស្ពឹកស្រពន់ ឆ្ងល់សួរគ្រូទៀត។

៥. យើងកុមារល្អ មិនចេះវិវាទ
ជាមួយមិត្តញាតិ មាមីងបងប្អូន។

៦. យើងចេះស្រលាញ់ ដូចទឹកនិងក្បូន
សក្តិសមជាកូន ខ្មែរដ៏គំរូ។

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

(លំនាំកំណាព្យ បទពាក្យបួន)

១. មូសខ្លាតូចមែន តែឫទ្ធិធំក្រៃ
គ្រុនឈាមចង្រៃ សម្លាប់អ្នកបាន។

២. ពេលគេងរាល់ថ្ងៃ អស់ញាតិសន្តាន
ក្មេងចាស់ប៉ុន្មាន ត្រូវគេងក្នុងមុង។

៣. កុំធ្វេសឲ្យសោះ ណាស្រស់ឆោមយង់
ក្រែងជីវិតបង់ ព្រោះតែមូសខ្លា។

៤. ត្រូវថែកូនចៅ ពិសេសកុមារ
កុំឲ្យមូសខ្លា ខាំបានពេលថ្ងៃ។

៥. ស្លៀកខោជើងវែង កុំស្លៀកខោខ្លី
សុខភាពប្រពៃ ដៃវែងណាមិត្ត។

៦. ក្នុងផ្ទះគ្រប់គ្នា ត្រូវចេះគូរគិត
ថែខ្លួនណាមិត្ត ឆ្ងាយពីមូសខ្លា។

ចំរៀងកុមារ៖ យើងអានសៀវភៅ

ចំរៀងកុមារ៖ យើងអានសៀវភៅ

(លំនាំកម្រងកែវ មិត្តមេត្រី)

១. យើងអានសៀវភៅ កុំទុកពេលនៅទំនេរ យើងជាកូនខ្មែរ ត្រូវតែស្រលាញ់ការអាន
យើងអានអក្សរ ចែកជូនអស់ញាតិសណ្តាន គ្រាន់កែកម្សាន្ត បន្ថែមចំណេះដឹងថ្មី ។

២. យើងអានមិនធុញ យើងខំប្រឹងអានរាល់ថ្ងៃ ពុកម៉ែអរក្រៃ ព្រោះបានឃើញកូនឧស្សាហ៍
យើងខំរំឭក មេរៀនមកពីសាលា យើងកូនខេមរា ស្រលាញ់ការអានសៀវភៅ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...