អាជីវករលក់សំលៀកបំពាក់ ចេញច្រៀងកក្រើកហ្វេសប៊ុក
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 30, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងជីវិត បើមិនបានធ្វើរឿងអ្វីមួយដោយខ្លួនឯង ឲ្យសប្បាយម្ដង ក្នុងពេលនេះទេ តើត្រូវរងចាំដល់ពេលណា? ជាពិសេស នៅពេលដែលខ្លួនឯង មានទេពកោសល្យសិល្បៈ និងចេះភាសាអង់គ្លេសខ្លះៗ ដែរនោះ? ហើយក៏ចាំបាច់ ទាល់តែក្លាយជាអ្នកចម្រៀងល្បីឈ្មោះ ដូចយ៉ាង មាស សុខសោភា ឬ ឱក សុគនកញ្ញា នោះដែរ។
វីដេអូរបស់អាជីវករលក់សំលៀកបំពាក់មួយរូប ដែលទើបនឹងត្រូវបានបង្ហោះ បានក្លាយជាចំណីអារម្មណ៍ របស់អ្នកលេងហ្វេសប៊ុកភាពច្រើន ដោយសារតែវីដេអូមួយនេះ បានធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើចទប់មិនបាន។ ចម្រៀង និងការនិយាយភាសាអង់គ្លេស របស់អាជីវករនៅក្នុងវីដេអូនេះ បានបង្ហោះកាលពីម៉ោង ១១:៥៨ នាទី ថ្ងៃទី ២៨ តុលានេះ ហើយមានអ្នកចុចចូលទស្សនាដល់ទៅជាង ១៤០០០ដង និងចែកចាយ ដល់ទៅជាង៤០០ដង។
ក្នុងចំណោមអ្នកផ្ដល់ជាយោបល់ មានប្រិយមិត្តមួយចំនួន ចាត់ទុកថា នារីវ័យក្មេងរូបនេះ មានសតិមិនគ្រប់ និងប្រិយមិត្តខ្លះទៀតថា វីដេអូមួយនេះ ធ្វើឲ្យពួកគេសប្បាយរីករាយទៅវិញ។
អ្វីដែលធ្វើឲ្យអ្នកទស្សនាមើលហើយ មិនអាចទប់សំណើចបាននោះ គឺអាជីវកររូបនេះ បានសម្តែងឫកពារ និងនិយាយអួតអាងជាភាសអង់គ្លេសថា «ខ្ញុំឈ្មោះ ពិសី ជាម្ចាស់ទំព័រហ្វេសប៊ុកមួយដ៏ល្បី នៅក្នុងពិភពលោក»។ បន្ទាប់មក តារាថ្មីនៃពិភពហ្វេសប៊ុករូបនេះ បានស្រែកច្រៀងបទចម្រៀងមួយបទ ដែលទាក់ទងនឹងរឿងស្នេហាពិតរបស់ខ្លួន ដើម្បីជូនទៅដល់មិត្តប្រុសកញ្ញា ដោយថែមទាំងនិយាយហើយនិយាយទៀត ថាកញ្ញាស្រលាញ់បុរសនោះ យ៉ាងជ្រាលជ្រៅជាទីបំផុត។
សូមទស្សនា វីដេអូ៖