អ្នក​សារព័ត៌មាន​កម្ពុជាធ្វើ​ខ្លួន​ដូចម្តេច ក្នុង​សមាគមន៍​អាស៊ាន​២០១៥? (vdo)

«ព័ត៌មាន» ស្តីពីតំបន់អាស៊ាន ជាករណីចំាំបាច់ សម្រាប់អ្នកសារព័ត៌មានកម្ពុជា ដែលត្រូវចាប់អារម្មណ៍ យកចិត្តទុកដាក់ និងសិក្សារៀនសូត្របន្ថែម លើចំណេះដឹងចាស់ដែលមានស្រាប់ នៅពេលដែលកម្ពុជាធ្វើសមាហរណកម្ម ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥ខាងមុខ។។ នេះជាការបញ្ជាក់របស់លោក ប៉ែន បូណា ទៅកាន់អ្នកសារព័ត៌មានកម្ពុជា។
លោក ប៉ែន បូណា ប្រធានរដ្ឋបាលក្លឹបអ្នកកាសែត និងជានិពន្ធនាយកព័ត៌មានវិទ្យុបារំាងអន្តរជាតិ។ (រូបថត monoROOM.info/ S.Tith)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 30, 2014
  • ប្រធានបទ: សម្ភាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និពន្ធនាយក​ព័ត៌មាន​វិទ្យុ​បារំាង​អន្តរជាតិ (RFI) លោក ប៉ែន បូណា និង​ជា​ប្រធាន​រដ្ឋបាល​ក្លឹប​អ្នក​កាសែត (ក.អ.ក) បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋ បើក​ទូលាយ​នូវ​ព័ត៌មាន​ស្តី​ពី​«អាស៊ាន»​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​យក​ភាសា​ខ្មែរ​ជា​គោល។ ហើយ​លោក ក៏​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ខ្មែរ​ទាំង​អស់ ត្រូវ​បន្ថែម​នូវ​ចំណោះ​ដឹង​ផ្នែក​ភាសា​បន្ថែម ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្រើន គ្រប់​ជ្រុង​ជ្រោយ និង​តម្លា​ភាព។

ការថ្លែងរបស់លោក ប៉ែន បូណា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​វេទិកា​សម្រាប់​​អ្នក​​សារព័ត៌មាន​ទូទៅ លើ​ប្រធាន​បទ «តើ​អ្នក​សារព័ត៌មាន​កម្ពុជា រៀបចំ​ខ្លួន​ហើយ​ឬ​នៅ ចំពោះ​សមាហរណកម្ម​អាស៊ាន?» ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) នៅ​សណ្ឋាគារ​កំាបូឌីយ៉ាណា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ២០១៤​នេះ។

លោក ប៉ែន បូណា បានបន្ថែមថា សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ អ្នកសារព័ត៌មាន ក៏ដូចប្រជាពលរដ្ឋទូទៅ ពិបាកនឹងទទួលបាន នូវព័ត៌មានពិស្តាស្តីពី«អាស៊ាន» ពីស្ថាប័នរដ្ឋាភិបាលណាស់ ដូចជាករណីទទួលព័ត៌មាន ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជាជាដើម។។ លោកបាន​សង្កត់​ធ្ងន់​ទៀត​ថា៖ «បើស្ថាប័នរដ្ឋ មិនបើកទូលាយទេ នោះកម្ពុជានឹងខាតប្រយោជន៍មួយចំនួនពីសមាគមន៍អាស៊ាន»។

សូមស្តាប់ និងទស្សនាកិច្ចសម្ភាសលោក ប៉ែន បូណា នាយករដ្ឋបាលក្លឹបអ្នកកាសែត(ក.អ.ក) ជាមួយ​អ្នក​សារព័ត៌មាន ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...