សហភាពអឺរ៉ុប រួមចំណែក«លើកស្ទួយ»វិស័យអប់រំកុមារ នៅកម្ពុជា
ទូកចំនួន១៤គ្រឿង នឹងត្រូវធ្វើការផ្តល់ជូន មន្រ្តីការិយាល័យអប់រំក្នុងខេត្តចំនួន៥ តាមដងទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣ ក្នុងខេត្តកំពង់ឆ្នាំង សំរាប់ប្រើប្រាស់ ក្នុងការលើកកំពស់គុណភាពវិស័យអប់រំ តាមសាលាក្នុងតំបន់ជនបទដាច់ស្រយាល។
សាលារៀនមួយ នៅខេត្តបាត់ដំបង។
សេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ខែមិនា បានឲ្យដឹងថាទូកទាំងនេះ នឹងផ្តល់លទ្ធភាព ឲ្យក្រុមបណ្តុះបណ្តាល និងពិនិត្យតាមដាន ថ្នាក់ស្រុករបស់រដ្ឋាភិបាល អាចចុះទៅតាមសាលាបឋមសិក្សា ដាច់ស្រយាលក្នុងស្រុក ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កំពង់ឆ្នាំងពោធិសាត់ បាត់ដំបង និងខេត្តកំពង់ធំ។
ក្រុមការងារទាំងនោះនឹងផ្តល់នូវព័ត៌មានត្រឡប់ មកដល់លោកគ្រូអ្នកគ្រូ [...]