Posts tagged as "Chea Vichea"

សម រង្ស៊ី អះអាង​ទទួល​ការ​សម្ងាត់​ថា ហ៊ុន សែន គ្រោង​សម្លាប់ ហ៊ីង ប៊ុនហៀង

សម រង្ស៊ី អះអាង​ទទួល​ការ​សម្ងាត់​ថា ហ៊ុន សែន គ្រោង​សម្លាប់ ហ៊ីង ប៊ុនហៀង

នៅលើបណ្ដាញសង្គម ដោយមានអមមក ជាមួយនឹងរូបថត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន - អតីត​អគ្គស្នងការនគរបាលជាតិ លោក ហុង ឡងឌី និងអគ្គមេបញ្ជាការរងកងខេមរភូមិន្ទ (និងជាមេបញ្ជាការ កងអង្គរក្ស) លោក ហ៊ីង ប៊ុនហៀង នោះផង លោក សម រង្ស៊ី ដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានសរសេរឲ្យដឹងថា លោក ហ៊ុន សែន មានគម្រោងកម្ចាត់លោក ហ៊ីង ប៊ុនហៀង ដែលមិនខុសពីករណីលោក ហុង ឡងឌី នោះឡើយ។

មេដឹកនាំប្រឆាំង បានសរសេរថា៖ «តាមព័ត៌មានសម្ងាត់ ដែលទទួលបាន ពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន មានគម្រោងកម្ចាត់ ហ៊ីង ប៊ុនហៀង បន្ទាប់ពីដឹងថា ការស៊ើបអង្កេត ពីការវាយប្រហារដោយគ្រាប់បែក ថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧ បានមកដល់ដំណាក់កាលចុងក្រោយហើយ នៅចំពោះមុខតុលាការប្រទេសក្រៅមួយ»។

លោក សម រង្ស៊ី បានបន្តថា៖ «ករណីនេះ មិនខុសពីករណី ហុក ឡងឌី ដែល ហ៊ុន សែន បានបញ្ជាឲ្យសម្លាប់ ជា វិជ្ជា នៅឆ្នាំ ២០០៤ ហើយដែលត្រូវបាន [...]

សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី ដ៏ជិតស្និតម្នាក់ របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ជា​រដ្ឋលេខា​នៅ​ក្រសួងមហាផ្ទៃនោះវិញ។ បន្តិចម្ដងៗ បក្ខពួករបស់អតីតមន្ត្រីរូបនេះ ត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ចាប់​ដាក់​ឃុំជាបណ្ដើរៗ រហូតលុះត្រាអតីតមន្ត្រីម្នាក់នេះខ្លួនឯង ក៏បានគេចខ្លួន ទៅជ្រកកោន​នៅក្រៅ​ប្រទេស​ដែរ។ នៅ​ទី​បំផុត អតីតមន្ត្រីម្នាក់នោះ ត្រូវបានអាជ្ញាធរស្វែងរកការនាំខ្លួន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យ​ខាង​តែ​បាន ដើម្បី​ឲ្យតុលាការនៅភ្នំពេញ ធ្វើការដាក់ទោសទណ្ឌ ឲ្យជាប់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។

តើអតីតមន្ត្រីម្នាក់នោះ ជានរណា? តើអំពើឧក្រិដ្ឋរបស់អតីតមន្ត្រីរូបនោះ មានដល់កម្រិតណា ទើបអាជ្ញាធរ​ខ្មែរ​ខិតខំតាមគ្រប់មធ្យោបាយ ដើម្បីនាំខ្លួនអតីតមន្ត្រី ឲ្យត្រឡប់មកក្នុងប្រទេសវិញ? តើអំពើឧក្រិដ្ឋនេះ [...]

ILO អបអរ​គណៈកម្មការ​អន្តរ​ក្រសួង អង្កេត​ឃាតកម្ម ជា វិជ្ជា

ILO អបអរ​គណៈកម្មការ​អន្តរ​ក្រសួង អង្កេត​ឃាតកម្ម ជា វិជ្ជា

អង្គការពលកម្មអន្តរជាតិ (ILO) រួមនឹងឧត្តមស្នងការ អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំ​កម្ពុជា (OHCHR Cambodia) បានស្វាគមន៍​ នៅ​ថ្ងៃសុក្រនេះ សេចក្ដីសម្រេច របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការពិសេស ដើម្បី​ស្វែង​រក​ជនដៃ​ដល់ ដែលបាន​សម្លាប់មេដឹកនាំសហជីព​លោក ជា វិជ្ជា និង​សហសេវិក​របស់​លោក ​២រូប ទៀត។​

នៅក្នុងសេចក្តីថ្លែងការណ៍​ ចេញរួមគ្នា បានឲ្យដឹង​ថា អង្គការអន្តរជាតិទាំងពីរ ស្វាគមន៍ការដែល​រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មការ​ ដើម្បីស៊ើបអង្កេតករណីឃាតកម្ម លើមេដឹកនាំសហជីពកម្មករ៣រូប ដែល​រួម​មាន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​ (FTU) ក៏ដូចជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី តំណាងសហជីពសេរីកម្មកររោងចក្រ (FTU) ។

សេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ដែលចុះថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ [...]

ជា មុន្នី ថ្លែង​ពី​គណកម្មការ​អង្កេត​​ដ៏​«ចម្លែក» របស់ ហ៊ុន សែន

ជា មុន្នី ថ្លែង​ពី​គណកម្មការ​អង្កេត​​ដ៏​«ចម្លែក» របស់ ហ៊ុន សែន

ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានបង្ហាញនូវការហួសចិត្ត និងភាពងឿងឆ្ងល់ ដែល១១ឆ្នាំ​មកនេះ ប្រទេសកម្ពុជាស្ថិតក្នុងសន្តិភាព បែរជារដ្ឋាភិបាលមិនអាចដោះស្រាយ ឬស្វែងរកចាប់ខ្លួនឃាតករពិត មកផ្តន្ទាសទោសបាន។ លោក ជា មុន្នី បានថ្លែងឡើងថា ការប្រកាសបង្កើតគណកម្មការនេះ ទំនងជាស្ថិត​ក្រោមសំពាធណាមួយ ដែលត្រូវបង្ខំចិត្ត (លោក ហ៊ុន សែន) ឲ្យត្រូវតែធ្វើវាឡើង។ សំពាធនោះ  អាចមកពី​អង្គការពលកម្មអន្តរជាតិ តាមរយៈក្រសួងការងារ។ លោកបានលើកយកហេតុផល មកនិយាយថា ព្រោះមាន​សំណើរ របស់ក្រសួងការងារ ស្នើឲ្យមានគណកម្មការនេះឡើង នៅក្នុងការប្រកាសបង្កើតគណកម្មការនោះ។

ការថ្លែងភ្ញាក់ផ្អើល របស់លោក ជា មុន្នី ធ្វើឡើង បន្ទាប់ពីសេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ចុះ​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមិថុនាម្សិលម៉ិញ​​នេះ ប្រកាសពីការបង្កើតគណៈកម្មការ អន្តរក្រសួងមួយឡើង [...]

សម្រែក​អ្នក​ស្រែក​ឃ្លាន​យុត្តិធម៌ នឹង​«ឈ្នះ»​អំពើ​អយុត្តិធម៌?

សម្រែក​អ្នក​ស្រែក​ឃ្លាន​យុត្តិធម៌ នឹង​«ឈ្នះ»​អំពើ​អយុត្តិធម៌?

ដើម្បី​«បំបាត់​វប្បធម៌​និទណ្ឌភាព និង​ពង្រឹង​យុត្តិធម៌​នៅ​កម្ពុជា» ក្រុម​អ្នក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ នេះ បាន​ទាមទារ​ឲ្យ​ស្វែង​រក​យុត្តិធម៌ និង​ធ្វើការ​អំពាវ​នាវ​ដល់​តុលាការ ឲ្យ​វែក​រក​មុខ​ឃាតក​«ពិត​ប្រាកដ» ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ជា​មួយ​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​កំហិត។ អ្នក​ចូលរួម ដែល​ក្រៅ​ពី​ក្រុម​កម្មករ និង​ក្រុម​សមាជិក​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មេ​ដឹកនាំ ដូច​ជា​លោក កឹម សុខា លោក សម រង្ស៊ី ព្រម​ទាំង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​នោះ​ផង។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ជា​ក្លើ​ជិត​ដិត​របស់​លោក ជា វិជ្ជា បាន​ថ្លែង​ឡើង​ថា៖ «ទោះ​បី​ជា​មាន​ការ​គំរាម​យ៉ាង​ណា ក៏​ខ្ញុំ​មិន​ចេញ​ទៅ​រស់​នៅ​ប្រទេស​ខាង​ក្រៅ​ដែរ។ (…) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...