ចំណូលក្រុមហ៊ុនអ័បផលធ្លាក់ចុះ ១៨% តែការលក់ផលិតផលនៅតែខ្លាំង
ក្រុមហ៊ុនអ័បផល (Apple) បានប្រកាសឲ្យដឹងថា ចំណូលរបស់ពួកគេមានការកើនឡើង ជាងការរំពឹងទុក នៅក្នុងត្រីមាសទី២នេះ។ បុន្តែបើធៀបទៅនឹងឆ្នាំមុន វាមានការធ្លាក់ចុះ ១៨%។
សេចក្តីរាយការណ៏មួយ បាននិយាយថា ក្រុមហ៊ុនអ័បផល បានទទួលចំណូលប្រមាណ ៩,៥ពាន់លានដុល្លា ទៅលើផលិតផលលក់សរុបអស់ ៤៣,៦ពាន់លានដុល្លា។ នោះជាគោលដៅដ៏ត្រឹមត្រូវមួយ ទៅតាមអ្វីៗ ដែលក្រុមហ៊ុនរំពឹងទុក និងគិតថា នឹងអាចទទួលបានចំណូលពី ៩,២៣ទៅ ១០,២៣ពានលានដុល្លា ក្នុងការលក់អស់ពី ៤១ទៅ ៤៣ពាន់លានដុល្លា។
ប៉ុន្តែបើធ្វើការប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុនអ័បផល ទទួលបានចំណូល ១១,៦ពាន់លានដុល្លា ក្នុងការលក់អស់ ៣៩,២ពានលានដុល្លា។ ប៉ុន្តែឆ្នាំនេះ ការលក់ចេញនូវផលិតផល អាយហ្វូន (iPhone) និងអាយផេដ (iPad) លក់ដាច់រហូតដល់ ១៥១% [...]