Posts tagged as "Sokun Nisa"

សំនៀង​របស់ ខេម - នីសា សង្គ្រោះ​កុមារ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី

សំនៀង​របស់ ខេម - នីសា សង្គ្រោះ​កុមារ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី

បទ«គុន្ធបុប្ផា និងក្តីសង្ឃឹម» របស់ផលិតកម្មថោន ដែលបកស្រាយដោយលោក ខេម និងកញ្ញា សុគន្ធ នីសា នេះ និពន្ធដោយអ្នកនិពន្ធ យឹម តាស្រង់។ តាមពិតទៅចម្រៀងនេះ ត្រូវបានផលិតចេញតាំងពីជាងមួយឆ្នាំមុន នៅក្នុងអំឡុងពេលនៃយុទ្ធនាការសង្ក្រោះ មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីមន្ទីរពេទ្យនេះ បានប្រកាសថា ខ្លួន​លែង​មានសមត្ថភាព អាចទប់ទល់រាល់ការចំណាយនានា នោះទៀតហើយ។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញ​សង្គម ទើបនឹងយកចម្រៀងនេះ មកបង្ហោះសារជាថ្មី នៅលើទំព័រ ឬគណនីរបស់ពួកគេ ហើយបានធ្វើឲ្យ​ចម្រៀង​នេះ បង្កការចាប់អារម្មណ៍ឡើងវិញ។

អ្នកស្តាប់ភាគច្រើន បានសរសើរថា ជាមួយសម្លេងដ៏ស្រទន់ របស់តារាចម្រៀងទាំងពីរ បានធ្វើអត្ថន័យ បញ្ជាក់​ពីមន្ទីពេទ្យ «គុន្ធបុប្ផា» ដែលបានជួយជីវិតកុមារជាច្រើននាក់ ដោយមិនគិតកម្រៃនោះ កាន់តែមានន័យ​ខ្លាំង​ក្លា និងកាន់តែពិរោះឡើង។ អត្ថន័យ ដែលលើកឡើងថា កុមាររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ត្រូវបានជួយសង្គ្រោះ ឲ្យ​មាន​ជីវិត [...]

សុគន្ធ នីសា ថា​ខ្លួន​រីករាយ​ណាស់ ដែល​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​នៃ​«ការ​អាន»

សុគន្ធ នីសា ថា​ខ្លួន​រីករាយ​ណាស់ ដែល​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​នៃ​«ការ​អាន»

«អាន និងរៀន គឺដើម្បីកសាងអនាគត រីករាយណាស់ដែលបានធ្វើការជាមួយស៊ីប៉ា» នេះជាការលើកឡើងរបស់កញ្ញា សុគន្ធ នីសា បន្ទាប់ពីនាងត្រូវបានក្លាយជាទូតសុច្ឆន្ទៈ របស់អង្គការលើកកម្ពស់ការអាននៅកម្ពុជា ហៅកាត់ថា ស៊ីប៉ា កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក។ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ នឹងចូលរួមក្នុងសកម្មភាពនានា ដើម្បីជម្រុញ និងផ្សព្វផ្សាយ ពីសារប្រយោជន៍ នៃការអានសៀវភៅ។

កញ្ញា សុគន្ធ នីសា បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង ទៀតថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយ និងមានកិត្តិយសណាស់ ដែលបានក្លាយជាទូតសុច្ឆន្ទៈ របស់អង្គការស៊ីប៉ា។ ខ្ញុំពិតជាសង្ឃឹមថា នឹងអាចលើកកំពស់វិស័យអប់រំ តាមរយះការអាន ជូនទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់។»

កញ្ញា សុគន្ធ នីសា គឺជាតារាចម្រៀងដ៏ល្បីម្នាក់ ដែលទទួលបានការពេញនិយម និងគាំទ្រពីទស្សនិកជន ជាពិសេសមិត្តយុវវ័យ។ នាងត្រូវបានគេកត់សម្គាល់ថា ជាតារាចម្រៀងដែលមានចរិកស្រគត់ស្រគំ [...]

នារី​ខ្មែរ​ស្លៀក​ខោ​រឹប ឬ​ឈុត​ខ្លី ទាក់​ទាញ​អ្វី?

នារី​ខ្មែរ​ស្លៀក​ខោ​រឹប ឬ​ឈុត​ខ្លី ទាក់​ទាញ​អ្វី?

ប្រទេសកម្ពុជាក្នុងពេលនេះ សំបូរទៅដោយរោងចក្រកាត់ដេរ ដែលអាចបង្ហាញថា កម្ពុជាមានធនធានមិនអន់ទេ ទាក់ទងនឹងវិស័យសម្លៀកបំពាក់។ តែផ្ទុយទៅវិញ គេតែងសង្កេតឃើញ ស្ត្រីៗខ្មែរជាច្រើន ទាំងក្មេងទាំងចាស់ បានដាក់ចំណាប់អារម្មណ៍ ឬជំនោររបស់ខ្លួនយ៉ាងខ្លាំងក្លា ទៅរកវប្បធម៌នៃការស្លៀក«ខ្លី» ដូចជាមិនសូវមានកំណាត់។ ការស្លៀកខ្លីនេះទៀតសោត ត្រូវបានស្ត្រីមួយចំនួន យកមកឆ្នៃពន្លេច ឲ្យឃើញជាសាច់ដុំសំខាន់ៗ នៅលើរាងកាយរបស់ខ្លួន។ ឬបើមិនដូច្នេះទេ ស្ត្រីមួយចំនួនថែមទាំងថតរូប បង្ហោះចែកគេឯងមើលពាសពេញ ទាំងបណ្ដាញសង្គមនោះផងទៀត។

តើសកម្មភាពនេះ ធ្វើដើម្បីអ្វី? ឬគ្រាន់តែចង់បានភាពទាក់ទាញ ពីភ្នែកអ្នកដទៃ? តើការស្លៀកខ្លីចេញគល់ភ្លៅ គល់សុដន់ ឬរន្ធផ្ចិតជាដើម និងការស្លៀករឹប បង្ហាញរាង អ្វីៗទាំងអស់នោះ ពិតជាភាពលេចធ្លោ និងភាពស៊ីវិល័យ សម្រាប់យុវវ័យនាសម័យកាលនេះ ឬយ៉ាងណា?

ជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនមួយចំនួន បានបង្កើតជាកម្មវិធីតន្រ្តី [...]

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?


សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែ​កន្លង​មក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្ត​ប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មក​សម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។

ជាការកត់សម្គាល់ឃើញថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...