រវាងធ្វើក្រម៉ិចក្រម៉ើម និងសុភាព មួយណាសមសម្រាប់ សុគន្ធ នីសា?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: June 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារាចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើចូលចិត្តបែបណាដែរ?
សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)
តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែកន្លងមក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្តប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មកសម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។
ជាការកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០១៤នេះ តារាចម្រៀងឈរនៅជួរមុខ ក្នុងផលិតកម្មថោន កញ្ញា សុគន្ធ នីសា បានបង្កើតស្ទីលថ្មីប្លែកៗ ដែលកាលពីមុន ក្នុងពេលដែលនាងជ្រកក្រោមទ្រនំហង្សមាស កម្រឃើញនាងសម្តែងកាយវិការក្រម៉ិចម៉ើម ឬបង្ហាញស្ទីលរាំប្លែកៗណាស់។ ការបង្ហាញស្ទីលប្លែករបស់តារាចម្រៀង ដែលកំពុងតែលេចធ្លោរ ក្នុងអាជីពជាអ្នកចម្រៀងរូបនេះ បានធ្វើឱ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ និងទាក់ទាញការគាំទ្របានមិនស្ទើរ ពីប្រិយមិត្តអ្នតាមដានពិភពសិល្បះផងដែរ។
ប្រិយមិត្តអ្នកគាំទ្រមួយរូប របស់តារាចម្រៀង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បើទោះបីជាពេលនេះ កញ្ញាឃើញ កញ្ញាសុគន្ធ នីសា ចូលចិត្តសម្តែងកាយវិការ ដែលមានចរិកលេងសើចក្រម៉ិចក្រម៉ើមក៏ដោយ តែយុវតីអ្នស្នេហាចម្រៀងរូបនេះ នៅតែបង្ហាញអារម្មណ៏ចូលចិត្តកាយវិការដ៏ស្រគត់ស្រគំ របស់តារារូបនេះជាង ជាពិសេសនៅពេលដែលនាងសម្តែងបទកម្សត់ៗ សុគន្ធ នីសាមើលទៅគួរឱ្យស្រលាញ់ណាស់។
ចំណែកយុវជនម្នាក់ទៀតជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យន័រតុន បានបង្ហាញចំណាប់អារម្មណ៍ទៅតារាក្នុងដួងចិត្តរបស់ខ្លួនដែរថា បើនិយាយពីសមត្ថភាពនៃការសម្តែងរបស់កញ្ញា សុគន្ធ នីសា គឺលោកចូលចិត្តទាំងបទកម្សត់ និងបទបែបកំប្លែង។ តែលោកបញ្ជាក់ថា លោកចូលចិត្តឱ្យកញ្ញា សុគន្ធ នីសា សម្តែងកាយវិការក្រម៉ិចក្រម៉ើមច្រើនជាង ព្រោះមើលទៅប្លែកភ្នែក រីឯស្នាមញញឹមរបស់នាង សម្តែងកាយវិការបែបនេះគឺស្អាតខ្លាំងណាស់។
សុគន្ធ នីសា បច្ចប្បន្នមិនត្រឹមតែអាចរក្សាភាពល្បីល្បាញ ក្រោយពីផ្លាស់ប្ដូរទ្រនំចាស់មកកាន់ទ្រនំថ្មីប៉ុណ្ណោះទេ ក្នុងពេលនេះកេរ្តិ៍ឈ្មោះរបស់នាង ហាក់ស្ទុះខ្លាំង បើធៀបនឹងកាលនាងជ្រកនៅហង្សមាសក្នុងឆ្នាំ២០០៧។ កាលពីឆ្នាំ២០១២ តារាចម្រៀងសំឡេងផ្អែម មានសម្រស់ស្រស់សោភារូបនេះ ក៏ជាម្ចាស់ពានក្នុងកម្មវិធីអាណាចក្រតាមក្នុងផ្នែក «តារាចម្រៀងស្រីបែបមនោសញ្ចេតនាល្អជាងគេប្រចាំឆ្នាំ»ផងដែរ។
ទស្សនាទាំងអស់គ្នានូវវីដេអូចម្រៀងដែលសម្តែងជាតួកម្សត់ និងតួក្រម៉ិចក្រម៉ើម តើប្រិយមិត្តចូលចិត្តស្ទីលកាយវិការសម្តែង របស់កញ្ញាមួយណាជាង៖