ចៅក្រមម្ចាស់រថយន្ដដែលផ្ទុះឆេះម្សិលម៉ិញ ចេញមុខបកស្រាយ
ហេតុការណ៍នេះ ការឆាបឆេះរថយន្ដ ប្រភេទ តូយ៉ូតាធុនដ្រា (Thundra សេរីឆ្នាំ២០១១) នៅត្រង់ចំណុចជិតផ្សារបែកចាន ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានកើតឡើង កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ និងមានរយៈពេលច្រើនម៉ោង មុននឹងត្រូវក្រុមអាជ្ញាធរ ពន្លត់ភ្លើងបានជាស្ថាពរ ដោយមានអន្តរាគមន៍ ពីរថយន្ដពន្លត់អគ្គិភ័យចំនួនពីរគ្រឿង។
ការផ្ទុះឆេះរថយន្ដ ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន យកទៅចុះផ្សាយ បង្កឲ្យមានប្រតិកម្ម និងការលើកឡើងជាច្រើន ពីសំណាក់មហាជន។ ប៉ុន្តែប្រតិកម្មទាំងនោះ មិនបានធ្វើឲ្យម្ចាស់រថយន្ដ លោក ឆឹម ឫទ្ធី ដែលជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺផង សំដែងការយល់ព្រមនោះឡើយ និងបង្ខំចិត្ត ចេញមុខមកបកស្រាយ ពីហេតុការណ៍នេះ ទៅតាមអ្វីមួយ ដែលលោកអះអាងថា ជា«ព័ត៌មានជាក់លាក់» ក្នុងនាមលោក គ្រានត់ែជា«ជនរងគ្រោះ» ដោយឧប្បត្តិហេតុ [...]