កីឡាដ្ឋានតេជោមរកត៖ «ដីហុយ និងបរិដ្ឋានអាប់អួរ» ពីការដឹកដីលប់បឹងប្រយ៉ាប
ពលរដ្ឋដែលរស់នៅតាមបណ្តោយ មហាវិថីហាណូយ (អតីតផ្លូវផ្សារដីហុយ) ចាប់ពីចំណុចស្ថានីប្រេងសាំង សែនសុខ ដល់ផ្លូវទំនប់កប់ស្រូវ បានត្អូញត្អែរពីការបំពុលបរិដ្ឋាន ដោយសាររថយន្តដឹកដីរបស់ក្រុមហ៊ុន លីយ៉ុងផាត់ ដឹកដីចាក់លុបបឹងប្រយ៉ាប ដើម្បីសាងសង់ «ពហុកីឡាដ្ឋានតេជោមរកត»។
រថយន្ដដឹកដី រាប់សិបគ្រឿង កំពុងតម្រៀបជួរគ្នា រងចាំចូលទៅចាក់ដី។ MONOROOM.info Photo/ O. Vary
បើធ្វើដំណើរចេញពីមហាវិថីសហព័ន្ធរុស្សី តាមបណ្តោយផ្លូវ១០១៩(ហាណូយ) ស្ថិតនៅក្នុងសង្កាត់ឃ្មួញ និងផ្លូវ៥៩៨ ក្នុងខណ្ឌសែនសុខ គេសង្កេតឃើញមានរថយន្តដឹកដី ច្រើនជាងមួយរយគ្រឿងក្នុងមួយថ្ងៃ ដែលកំពុងធ្វើចរាចរណ៍ យ៉ាងមមាញឹកបន្តកន្ទុយគ្នា និងស្ទើរកពេលសំរាកគ្មាន នេះមិនគិតពីរថយន្តអ្នកដំណើរផងទេ។
រថយន្តធន់ធ្ងន់ទាំងនោះ [...]