Posts tagged as "Meach Sovannara"

មាជ សុវណ្ណារ៉ា បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ

មាជ សុវណ្ណារ៉ា បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ

ខណៈនេះ លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានដោះលែង ឲ្យមានសេរីភាព កាលពីចុងខែកន្លងទៅ បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបជុំ​ប្រពន្ធកូន និងដើម្បីព្យាបាលជំងឺ នៅទីនោះ។ អតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជិត៤ឆ្នាំ បានធ្វើដំណើរ​ទៅដល់​ព្រលាន​យន្ដហោះ​អន្តរជាតិ នៃក្រុងឡូសអេនជឺឡេស កាលពីម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨។

 

លោក មាជ សុវណ្ណារ៉ា បានចាកចេញពីប្រទេសកម្ពុជា កាលពីយប់​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានលាចាកសិក្ខាបទ នៅក្នុងថ្ងៃដដែល។ លោក បានកោរសក់សាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប  ដើម្បីអ្វីមួយ ដែលលោកអះអាងថា [...]

មាជ សុវណ្ណារ៉ា សាងផ្នួស​ដើម្បី​បិណ្ឌបាត​ឲ្យ​បញ្ចប់​វប្បធម៌​សម្លាប់ ចាប់​ដាក់​គុក និង​ការ​គម្រាម​កំហែង

មាជ សុវណ្ណារ៉ា សាងផ្នួស​ដើម្បី​បិណ្ឌបាត​ឲ្យ​បញ្ចប់​វប្បធម៌​សម្លាប់ ចាប់​ដាក់​គុក និង​ការ​គម្រាម​កំហែង

លោក មាជ សុវណ្ណារ៉ា បានកោរសក់ និងសាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលម៉ិញ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប។ ការសាងផ្នួស បានធ្វើឡើង នៅ៥ថ្ងៃក្រោយពីរូបលោក រួមនឹងសកម្មជន/ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួនសរុប១៤នាក់ ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន នៅល្ងាចថ្ងៃចន្ទទី២៧ ខែសីហា មុននឹងត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅយប់រំលងអាធ្រាត នៃថ្ងៃដដែល ចូលមកព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ការសាងផ្នួលរបស់លោក មាជ សុវណ្ណារ៉ា មានការចូលរួម ពីមនុស្សអ្នកជិតដិត ជាមួយរូបលោក ជាច្រើននាក់ មានដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោក ឡាវ ម៉ុងហៃ ជាដើម។ ខណៈភរិយារបស់លោក គឺអ្នកស្រី មាជ ចេមី (នាមដើម សិទ្ធិ ចំរើន) បានលើកឡើងថា៖ «ការសាងផ្នួស របស់ព្រះតេជគុណ មាជ សុវណ្ណារ៉ា ដើម្បីបិណ្ឌបាត [...]

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៤នាក់ បាន​ចេញ​ពី​ពន្ធនាគារ​ហើយ!

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៤នាក់ បាន​ចេញ​ពី​ពន្ធនាគារ​ហើយ!

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង កាលពីយប់ម៉ិញរួចហើយថា មន្ត្រីនិងសកម្មជន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន ដាក់ឃុំតាំងពីបីឆ្នាំមកនោះ ទទួលបានការលើកលែងទោស ដោយព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ តាមសំណើរ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ក្នុងល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

ប៉ុន្តែលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់ ត្រូវរង់ចាំរហូតដល់យប់ រំលងអាធ្រាត ថ្ងៃចន្ទទី២៧ ឆ្លងចូលមកព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា
ឆ្នាំ២០១៨ នេះ ទើបទទួលបានការដោះលែង និងទទួល​បាន​សេរីភាព​ពេញលេញ។

មន្ត្រី និងសកម្មជនបក្សប្រឆាំង ទាំង១៤នាក់ រួមមាន៖

១) លោក មាជ សុវណ្ណារ៉ា
២) លោក អឿ ណារិត
៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
៤) លោក នាង សុឃុន
៥) លោក សាន [...]

មាជ សុវណ្ណារា និង​សកម្មជន​បក្ស​ប្រឆាំង​១៣នាក់ ទទួល​បាន​ការ​លើកលែង​ទោស

មាជ សុវណ្ណារា និង​សកម្មជន​បក្ស​ប្រឆាំង​១៣នាក់ ទទួល​បាន​ការ​លើកលែង​ទោស

ការលើកលែងទោស ជាទ្រង់ទ្រាយធំ ដូចការថ្លែងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន កំពុងធ្វើទាំងយប់ ក្នុងយប់​ថ្ងៃចន្ទ ី២៧ ខែសីហា ឆ្នាំ២០១៨នេះ។ អ្នកទោសចំនួន១៤នាក់ ដែលគណបក្សប្រឆាំង និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាអ្នកទោសមនសិការ និងជាអ្នកទោសនយោបាយនោះ ត្រូវបានព្រះមហាក្សត្រ ចេញពីព្រះរាជក្រិត្យ លើកលែងទោស កាលពីប៉ុន្មានម៉ោងមុន តាមសំណើររបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។

អ្នកទោសទាំង១៤នាក់ រួមមាន៖

១) លោក មាជ សុវណ្ណារ៉ា
២) លោក អឿ ណារិត
៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
៤) លោក នាង សុឃុន
៥) លោក សាន គឹមហេង
៦) លោក ស៊ុំ ពុទ្ធី
៧) លោក កែ ឃឹម ហៅ រិនឌី
៨) លោក ទេព ណារិន
៩) លោក អាន បឋម ហៅ សុខុម
១០) លោក សាន សីហៈ
១១) លោក អ៊ុក ពេជ្រសំណាង
១២) លោក រឿន ចិត្រា
១៣) លោក យន់ គឹមហួរ
១៤) លោក យា ថុន។

[...]

ភរិយា មាជ សុវណ្ណារ៉ា ថា ហ៊ុន សែន មាន​អំណាច​កែ​ទូរទស្សន៍​ទៅ​ជា​ទូរស័ព្ទ

ភរិយា មាជ សុវណ្ណារ៉ា ថា ហ៊ុន សែន មាន​អំណាច​កែ​ទូរទស្សន៍​ទៅ​ជា​ទូរស័ព្ទ

លោក មាជ សុវណ្ណារ៉ា គ្មានទូរស័ព្ទដៃ ប្រើនៅក្នុងពន្ធនាគារទេ តែបើមានសម្ភារៈប្រើ គឺមានតែទូរទស្សន៍មួយគ្រឿង គ្រាន់នឹងទស្សនាកម្មវិធី របស់ស្ថានីយទូរទស្សន៍ក្នុងស្រុក តែប៉ុណ្ណោះ។ អ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណារ៉ា បានថ្លែងអះអាងដូច្នេះ ពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតប ទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមីនាកន្លងមកនេះ ដែលថាលោក មាជ សុវណ្ណារ៉ា កំពុងប្រើទូរស័ព្ទដៃ ពីពន្ធនាគារ ដើម្បីបង្ហោះសារនយោបាយ ប្រឆាំងរដ្ឋាភិបាល។

អ្នកស្រី មាជ ចេមី បានថ្លែងថា កាលពីដំបូងឡើយ ស្វាមីអ្នកស្រីមានទូរស័ព្ទប្រើ ប្រភេទ «N ចុចពិល» មួយមែន តែទូរស័ព្ទដ៏កញ្ចាស់មួយនេះ ត្រូវបានដកហូតចេញ តាំងពីយូរមកហើយ ហើយរហូតមកដល់ថ្ងៃនេះ ក្រុមគ្រួសារអ្នកស្រី ទាក់ទងគ្នាតាមរយៈ តែទូរស័ព្ទជញ្ជាំង (ទូរស័ព្ទខ្សែលើតុ) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...