មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៤នាក់ បាន​ចេញ​ពី​ពន្ធនាគារ​ហើយ!

លោក មាជ សុវណ្ណារ៉ា រួមនិងសកម្មជន ១៣នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែង ចេញពីពន្ធនាគារហើយ នៅយប់រំលងអាធ្រាត ថ្ងៃចន្ទទី២៧ ឆ្លងចូលមកព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះ។ ពួកគេ ត្រូវបានកងកម្លាំង ដឹកចេញពីពន្ធនាគារ ព្រៃស មកដល់គេហដ្ឋានរបស់ពួកគេ ផ្ទាល់តែម្ដង ក្រោមហេតុផល «សុវត្ថិភាព»។
មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៤នាក់ បាន​ចេញ​ពី​ពន្ធនាគារ​ហើយ!
មន្ត្រី និងសកម្មជនបក្សប្រឆាំង ទាំង១៤នាក់ នៅពេលពេលមកដល់គេហដ្ឋាន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 28, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង កាលពីយប់ម៉ិញរួចហើយថា មន្ត្រីនិងសកម្មជន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន ដាក់ឃុំតាំងពីបីឆ្នាំមកនោះ ទទួលបានការលើកលែងទោស ដោយព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ តាមសំណើរ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ក្នុងល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

ប៉ុន្តែលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់ ត្រូវរង់ចាំរហូតដល់យប់ រំលងអាធ្រាត ថ្ងៃចន្ទទី២៧ ឆ្លងចូលមកព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា
ឆ្នាំ២០១៨ នេះ ទើបទទួលបានការដោះលែង និងទទួល​បាន​សេរីភាព​ពេញលេញ។

មន្ត្រី និងសកម្មជនបក្សប្រឆាំង ទាំង១៤នាក់ រួមមាន៖

១) លោក មាជ សុវណ្ណារ៉ា
២) លោក អឿ ណារិត
៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
៤) លោក នាង សុឃុន
៥) លោក សាន គឹមហេង
៦) លោក ស៊ុំ ពុទ្ធី
៧) លោក កែ ឃឹម ហៅ រិនឌី
៨) លោក ទេព ណារិន
៩) លោក អាន បឋម ហៅ សុខុម
១០) លោក សាន សីហៈ
១១) លោក អ៊ុក ពេជ្រសំណាង
១២) លោក រឿន ចិត្រា
១៣) លោក យន់ គឹមហួរ
១៤) លោក យា ថុន។

 

 

លោក មាជ សុវណ្ណារ៉ា និងសកម្មជន១៣នាក់ (រួមទាំងអស់ ១៤នាក់) ត្រូវបានដឹកចាកចេញ ពីពន្ធនាគារព្រៃស មកដាក់ដល់ផ្ទះ របស់ពួកគេផ្ទាល់តែម្ដង។ ប្រភពពីសាលាដំបូង រាជធានីភ្នំពេញ បានអះអាងថា ពួកគេទាំង១៤នាក់ មិនត្រូវបានដោះលែង នៅវេលាយប់ថ្ងៃចន្ទទេ ដោយសារហេតុផលសុវត្ថិភាព និងដោយសារមានមនុស្សច្រើនពេក ទៅរង់ចាំទទួលពួកគេ នៅខាងមុខពន្ធនាគារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...