Posts tagged as "Jeux Olympiques"

ឥណ្ឌូនេស៊ី​ដាក់​បេក្ខភាព ដើម្បី​ទទួល​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ២០៣២

ឥណ្ឌូនេស៊ី​ដាក់​បេក្ខភាព ដើម្បី​ទទួល​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ២០៣២

លោក ចូដូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងឡើងថា៖ «ជាមួយនឹងបទពិសោធន៍ ដែលទទួលបាន យ៉ាងក្រាសក្រែល នៅក្នុងការរៀបចំកីឡា អាស៊ានហ្គេម (Asian Games) លើកទី១៨នេះ ប្រទេស [ឥណ្ឌូនេស៊ី] ពិតជាមានសមត្ថភាព ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ដែលមានទំហំធំ ជាលក្ខណៈអន្តរជាតិ»។

ប្រធានាធិបតី ចូដូ វីដូដូ បានបន្តថា៖ «ប្រទេសឥណ្ឌូនេស៊ី នឹងដាក់បេក្ខភាព ដើម្បីទទួលរៀបចំកីឡាអូឡាំពិក ឆ្នាំ២០៣២»។

នៅមុនការប្រកាសខាងលើ លោកប្រធានាធិបតី វីដូដូ បានជួបជាលក្ខណៈត្រីភាគី ជាមួយលោក «Thomas Bach» ប្រធានគណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ និងព្រះអង្គម្ចាស់ «Ahmad Al-Fahad Al-Sabah» ប្រធានគណៈកម្មការកីឡាអូឡាំពិក ប្រចាំទ្វីបអាស៊ី។

សម្រាប់លោក «Thomas Bach» វិញ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំចង់សំដែងការសាទរ លោកប្រធានាធិបតី [ចូដូ វីដូដូ] ចំពោះភាពជោគជ័យ ដ៏ធំធេង ចំពោះកីឡាករ [...]

យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «UTair airlines» ដែលដឹកអ្នកដំណើរ១៦៦នាក់ រួមនឹងបុគ្គលិកបម្រើការលើយន្ដហោះ ចំនួន៦នាក់ផង បានរអិលធ្លាក់ផ្លូវ ចូលទៅក្នុងស្ទឹងមួយ នៅពេលចុះចតនៅព្រលានយន្ដហោះ ក្រុង «Sotchi» (ភាគខាងត្បូងប្រទេសរ៉ូស្ស៊ី) កាលពីយប់ថ្ងៃសុក្រ ឆ្លងចូលមកថ្ងៃសៅរ៍។

ស្លាបម្ខាងរបស់យន្ដហោះ បានរងការខូចខាតធ្ងន់ធ្ងរ មុននឹងផ្ទុះឆេះជាអគ្គិភ័យឡើង។

អាជ្ញាធរតំបន់ទទួលបន្ទុកផ្នែកសុខភាព បានប្រកាសឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ មនុស្ស១៨នាក់ បានទទួលការថែទាំ និងការព្យាបាល ពីក្រុមគ្រូពេទ្យ។ នៅក្នុងចំណោមអ្នករបួសទាំងនេះ មាន៣នាក់ ជាកុមារ។

ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកការបញ្ជាក់ ពីមូលហេតុនេះគ្រោះថ្នាក់ខាងលើ ដែលបានកើតឡើង នៅវេលាម៉ោង ២និង៥០នាទី ទៀបភ្លឺព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

រដ្ឋមន្ត្រី​អង់គ្លេស​ថា បាល់ទាត់​ពិភពលោក​នៅ​រ៉ូស្ស៊ី ដូច​​កីឡា​អូឡាំពិក​ក្នុង​របប​ហ៊ីត្លែ

រដ្ឋមន្ត្រី​អង់គ្លេស​ថា បាល់ទាត់​ពិភពលោក​នៅ​រ៉ូស្ស៊ី ដូច​​កីឡា​អូឡាំពិក​ក្នុង​របប​ហ៊ីត្លែ

ដូចគេបានធ្លាប់ស្គាល់ហើយ ថាលោក បូរីស ចនសុន (Boris Johnson) ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស មិនមែនជាអ្នកនយោបាយ ដែលលាក់អណ្ដាតទុក នៅក្រោយធ្មេញនោះទេ។ នៅចំពោះភាពតានតឹង ដែលកំពុងកើតមាន រវាងប្រទេសលោក និងប្រទេសរ៉ូស្ស៊ីនោះ លោករដ្ឋមន្ត្រីបានចេញ មក​«ច្រូចសាំង​បន្ថែម​លើ​ភ្លើង» ដោយប្រៀបធៀប ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នាប៉ុន្មានខែខាងមុខ នៅក្នុងប្រទេសរ៉ូស្ស៊ី ថាដូចគ្នានឹងព្រឹត្តិការណ៍ ប្រកួតកីឡាកអូឡាំពិក ឆ្នាំ១៩៣៦ ក្នុងរដ្ឋធានីប៊ែរឡាំង ក្រោមការដឹកនាំរបស់លោក អាដុលហ្វ៍ ហ៊ីត្លែ (Adolf Hitler)។

នៅក្នុងសម័យកាលនោះ លោក ហ៊ីត្លែ បានឆ្លៀតឱកាស នៃព្រឹត្តិការណ៍ប្រកួតកីឡា ជាលក្ខណៈអន្តរជាតិ និងដ៏ធំមួយនេះ ដើម្បី«ឃោសនា» ពី​រូបភាព នៃរបបណាស៊ីនិយមរបស់ខ្លួន ប្រាប់ទៅពិភពលោក។

ឆ្លើយទៅនឹងសំនួរ របស់ក្រុមអ្នកតំណាងរាស្ត្រអង់គ្លេស នៅក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃពុធ [...]

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ស្ថានីយលេងស្គី នៃក្រុង «Goudaouri» ភាគខាងជើង នៃប្រទេសហ្សកហ្សី បានក្លាយជា​ទីលាន​គ្រវាត់​អ្នកលេង​ស្គី ដូចម្សៅដែលខ្ទាតចេញ ពីត្បាល់កិនដូច្នេះ។ វីដេអូជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញចែករំលែកវីដេអូ យូធូប និងលើបណ្ដាញសង្គម បានបង្ហាញពីរូបភាព ដ៏គួរឲ្យព្រឺព្រួច។

បើតាមសារព័ត៌មាន «Georgia Today» បានឲ្យដឹងថា ប្រព័ន្ធទោងយោងអ្នកលេងស្គី បានវិលធាក់ថយក្រោយ ហើយបន្តិចម្ដងៗ ការវិលមានល្បឿន កាន់តែលឿនទៅៗ ដោយមិនដឹងមូលហេតុ។ ទោងមួយចំនួន បានជាប់កើល មុននឹងទោងផ្សេងទៀត បានបោកខ្លួន ពីលើគ្នាជាបន្តបន្ទាប់។