យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលហោះចេញពីរដ្ឋធានី ម៉ូស្គូ បានរងអគ្គិភ័យ នៅក្នុងយប់ថ្ងៃសុក្រ ឆ្លងចូលមកថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បន្ទាប់ពីបានចុះចត ជ្រុលហួសផ្លូវ នៅព្រលានយន្ដហោះក្រុង «Sotchi»។ ហេតុការណ៍បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨នាក់ទៀតរបួស។
យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់
យន្ដហោះប្រភេទ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ «UTair airlines» ដែលរងគ្រោះថ្នាក់។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 02, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «UTair airlines» ដែលដឹកអ្នកដំណើរ១៦៦នាក់ រួមនឹងបុគ្គលិកបម្រើការលើយន្ដហោះ ចំនួន៦នាក់ផង បានរអិលធ្លាក់ផ្លូវ ចូលទៅក្នុងស្ទឹងមួយ នៅពេលចុះចតនៅព្រលានយន្ដហោះ ក្រុង «Sotchi» (ភាគខាងត្បូងប្រទេសរ៉ូស្ស៊ី) កាលពីយប់ថ្ងៃសុក្រ ឆ្លងចូលមកថ្ងៃសៅរ៍។

ស្លាបម្ខាងរបស់យន្ដហោះ បានរងការខូចខាតធ្ងន់ធ្ងរ មុននឹងផ្ទុះឆេះជាអគ្គិភ័យឡើង។

អាជ្ញាធរតំបន់ទទួលបន្ទុកផ្នែកសុខភាព បានប្រកាសឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ មនុស្ស១៨នាក់ បានទទួលការថែទាំ និងការព្យាបាល ពីក្រុមគ្រូពេទ្យ។ នៅក្នុងចំណោមអ្នករបួសទាំងនេះ មាន៣នាក់ ជាកុមារ។

ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកការបញ្ជាក់ ពីមូលហេតុនេះគ្រោះថ្នាក់ខាងលើ ដែលបានកើតឡើង នៅវេលាម៉ោង ២និង៥០នាទី ទៀបភ្លឺព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ដោយឡែក នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនោះ បុគ្គលិកបម្រើការម្នាក់ ក្នុងព្រលានយន្ដហោះ បានស្លាប់។ មូលហេតុនៃមរណភាព អាចបណ្ដាលមកពីអាការៈគាំងបេះដូង។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យ ព្រលានយន្ដហោះ ក្រុង «Sotchi»។

សូមបញ្ជាក់ដែរថា ក្រុង «Sotchi» ដែលស្ថិតនៅជាប់មាត់សមុទ្រខ្មៅ ភាគខាងត្បូងនៃប្រទេសរ៉ូស្ស៊ី ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក សិសិររដូវ ឆ្នាំ២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...