ធ្លាក់​យន្ដហោះ​យោធា​ឡាវ ស្លាប់​២០​នាក់ រួម​ទាំង​ឧប​នាយក​រដ្ឋមន្ត្រីម្នាក់

យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) ផលិតនៅប្រទេសរ៉ូស្សី ដែលបានដឹងវរជនសំខាន់ៗ របស់​រដ្ឋាភិបាលប្រទេសឡាវ បានជួបគ្រោះអាក្រក់ ធ្លាក់នៅក្នុងតំបន់ជាប់នឹងព្រំដែនភាគខាងជើង ក្នុងថ្ងៃទី១៧ ខែឧសភា​នេះ។ តុល្យភាពចុង​ក្រោយ បានឲ្យដឹងថា មនុស្សជិះនៅក្នុងយន្ដហោះយ៉ាងហោច២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះឧបនាយក​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវមួយរូបផង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) ផលិតនៅប្រទេសរ៉ូស្សី ដែលបានដឹកវរជនសំខាន់ៗ របស់​រដ្ឋាភិបាលប្រទេសឡាវ បានជួបគ្រោះអាក្រក់ ធ្លាក់នៅក្នុងតំបន់ជាប់នឹងព្រំដែនភាគខាងជើង ក្នុងថ្ងៃទី១៧ ខែឧសភា​នេះ។ តុល្យភាពចុង​ក្រោយ បានឲ្យដឹងថា មនុស្សជិះនៅក្នុងយន្ដហោះយ៉ាងហោច២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះឧបនាយក​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវមួយរូបផង។


យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) របស់ប្រទេសឡាវ។ (រូបថតឯកសារ)

-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៤
-----------------------------------

ធ្លាក់យន្ដហោះ - មនុស្សជាង២០នាក់ ក្នុងនោះឧបនាយក​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវមួយរូប អភិបាលក្រុងវៀងចន្ទ និងវីរជនសំខាន់ចំនួនបួននាក់ផ្សេងទៀត បានស្លាប់ក្នុងគ្រោះធ្លាក់យន្ដហោះ ដែលបានកើត​ឡើងក្នុងអំឡុងម៉ោងប្រមាណជា៦និង១៥នាទី នៅចំងាយប្រមាណជា៤០០០ម៉ែត្រ ពីព្រលានយន្ដហោះ សៀង ខាង (Xieng Khouang) ដែលត្រូវចុះចត។ ប៉ុន្តែតុល្យភាពចេញពីគ្រោះថ្នាក់នេះ នៅក្នុងលក្ខណៈវាយតម្លៃជាបន្តបន្ទាប់នៅ​ឡើយ។ តែបើតាមអាជ្ញាធរប្រទសថៃ ដែលនៅជាប់នឹងតំបន់នោះ បានឲ្យដឹងថា អ្នកដំណើរចំនួនបីនាក់ បានរួចរស់​មានជីវិត។

ស្ថានីយទូរទស្សន៍របស់ថៃបានផ្សាយរូបភាពដំបូងគេ ទាក់ទងនឹងគ្រោះថ្នាក់នេះ ដោយឃើញមានភ្លើងឆេះ និងផ្សែង​ហុយខ្មួល​ខ្មាញ់ចេញពីព្រៃទីកន្លែងដែលយន្ដហោះធ្លាក់។

លោក ដួងចៃ ភីចិត (Douangchay Phichit) បានដឹកនាំគណប្រតិភូជាន់ខ្ពស់របស់ប្រទេសឡាវ ធ្វើដំណើរទៅ​កាន់​តំបន់នោះ ដើម្បីចូលរួមក្នុងពិធីខួបលើកទី៥៥ នៃការបង្កើត​កងទ័ពប្រជាជនឡាវ។ យន្ដហោះដែលពួកគេជិះនេះ បាន​ហោះចេញពីរដ្ឋធានីវៀងចន្ទ ហើយបានធ្វើដំណើរប្រមាណ​ជា៥០០គីឡូម៉ែត្រ មុននឹងធ្លាក់។

មូលហេតុដែលឈានទៅដល់ការធ្លាក់យន្ដហោះនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ។

ប្រទេសឡាវ បានជួបគ្រោះធ្លាក់យន្ដហោះ ប្រមាណជាជាង៣០ដងហើយ រាប់ចាប់តាំងពីឆ្នាំ១៩៥០មក។ គ្រោះថ្នាក់​មុននេះ បានកើតឡើងទៅលើយន្ដហោះ ATR72-600 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឡាវ ដែលបានធ្លាក់នៅមុន​ការចុះចតបន្តិចនៅព្រលានយន្ដហោះ ប៉ាកសេ (Pakse)។ យន្ដហោះ បានធ្លាក់ទៅក្នុងទន្លេមេគង្គ ចម្ងាយប្រមាណ​ជា​៨គីឡូម៉ែត្រ ពីព្រលាន ហើយបានសម្លាប់មនុស្ស៤៩នាក់ ក្នងនោះ៥នាក់ ជាសមាជិកបម្រើការ​នៅលើ​យន្ដហោះ៕

សូមទស្សនាវីដេអូរបស់ទូរទស្សន៍ថៃ ដែលផ្សាយដំបូងគេដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...