Posts tagged as "MegaUpload"

គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

មួយឆ្នាំបន្ទាប់ពីការដាក់ អោយឈប់មានដំណើរការ របស់គេហទំព័រទាញយក «មេហ្គាអាប់ឡត (MegaUpload)» មក ម្ចាស់គេហទំព័រនេះ លោកគីម ដកខម (Kim Dotcom) បានបង្ហាញកាលពីថ្ងៃសៅរ៍ទី១៩មករា កន្លងមក នូវគេហទំព័រថ្មី​មួយទៀត សម្រាប់សេវានៃការផ្ទុកនូវរាល់ឯកសារទាំងឡាយ នៅលើអាំងធើណែត។


ទំព័រដំបូង របស់គេហទំព័រទាញយកថ្មី របស់គីម ដកខម។

គេហទំព័រថ្មីនេះ បានដាក់អោយដំណើរការ ជាផ្លូវការនៅម៉ោង១៩ម៉ (ម៉ោងនៅទីក្រុងប៉ារីស) ថ្ងៃដដែលនោះ ក្នុងប្រទេស​នូវែលហ្សេឡង់ តែមានភាពពិបាក ក្នុងការចូលទៅមើលបន្តិច ដោយហេតុមានអ្នកចូលទៅទស្សនាច្រើនជ្រុល។ គ្រាន់តែ​នៅក្នុងថ្ងៃដំបូង អ្នកចូលទៅបើកគណនី នៅលើគហទំព័រនេះ មានចំនួនដល់ទៅជាង ៣០០ពាន់នាក់។

គេហទំព័រមានអស័យដ្ឋាន ៖

សាវនាការកាត់ក្ដី គឹម ដកខម ថៅកែ MegaUpload ប្រហែល មិន​អាច​ធ្វើ​ទៅ​រួច

សាវនាការកាត់ក្ដី គឹម ដកខម ថៅកែ MegaUpload ប្រហែល មិន​អាច​ធ្វើ​ទៅ​រួច

ភាពមិនប្រក្រតីជាច្រើន​ ក្នុងការអនុវត្តន៍និតិវិធី ដើម្បីឈានទៅចាប់កំហុស នាយកក្រុមហ៊ុន មេហ្គាអាប់លត លោក គឹម ស្មីត Kim Schmitz ហៅ គឹម ដកខម Kim Dotcom ត្រូវបានគេរកឃើញ។ មេហ្គាអាប់លត ជាឈ្មោះបណ្ដាយគេហទំព័រ នៃការទាញយកហ្វាល់​ ឬឯកសារទាំងឡាយដ៏ល្បីមួយ ហើយគេហទំព័រនេះត្រូវបាន សហព័នស៊ើបអង្កេតរបស់អាមេរិច  FBI ចោទថាបានប្រព្រឹត្ត ធ្វើអោយមានការទាញយក ហ្វាល់ឬឯកសារ ទាំងនោះដោយខុសច្បាប់ ដែលឈានទៅដល់ ការបិតគេហទំព័រនេះ កាលពីថ្ងៃទី២០មករា ឆ្នាំ២០១២កន្លងទៅ។ រដ្ឋអាជ្ញាប្រទេសអាមេរិច ទទួលភារៈ ក្នុងការ ស៊ើបអង្កេតកិច្ចការនេះ បានចង្អុលបង្ហាញដកស្រង់ដោយ កាសែត New Zealand Herald Tribune ថា សាវនាការកាត់ក្ដី សំនុំរឿងរបស់លោក គឹម ដកខម ទំនងមិនអាចធ្វើទៅបានទេ។ នៅមុខការឃាត់ខ្លួន នាយកបណ្ដាញគេហទំព័រនេះ គេគ្មានបានរកឃើញឯកសារណាមួយ ថាបានចេញមកព្រមាននាយករូបនេះ ជាមុននោះទេ បើទោះជាច្បាប់តំរូវអោយធ្វើ [...]

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

បន្ទាប់ពីការឃាត់ខ្លួន អស់រយះពេល ជាង ៦សប្ដាហ៍មកហើយ ដោយអាជ្ញាធរ នូវែលហ្សេឡង់ មក លោក គឹម ដកខម Kim DotCom ថៅកែមានដើមកំណើត ជាជនជាតិ អាឡឺម៉ង់ របស់វេបសីត MegaUpload.com បានអនុញ្ញតិអោយ ទូរទស្សន៍ មួយក្នុងប្រទេសនេះ បានជួបសំភាសជាលើកដំបូង។ លោកត្រូវបានធានា អោយនៅក្រៅឃុំ ជាបណ្ដោះអសន្ន កាលពី១០ថ្ងៃមុន ហើយបាននិយាយ ប្ដេជ្ញា នឹងប្រយុទ្ធលុះ ដល់ទីបញ្ចប់នៅក្នុងសមរភូមិ យុត្តិធម៌ មួយនេះ។

វេបសីត MegaUpload.com របស់លោក​ ដែលជាវេបសីត ធំជាងគេបង្អស់ ក្នុងការ​ ទាញយក (téléchargement) ត្រូវបាន អាមេរិក ជាពិសេស ភ្នាក់ងារ FBI បិទ ពីពាក់កណ្ដាល ខែមករា កន្លងមក ដោយចោទយ៉ាងធ្ងន់ធ្ងរ អំពីការលួចចំលង ខុសច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...