Posts tagged as "Andres Iniesta"

អ៊ីណេស្ដា ប្រកាស​ចាកចេញ​ពី​ក្រុម បាសឺឡូន

អ៊ីណេស្ដា ប្រកាស​ចាកចេញ​ពី​ក្រុម បាសឺឡូន

ជាមួយភាពស្រយ៉ុតស្រយ៉ង់ និងភាពអួលអាក់ជាពន់ពេក ដែលកីឡាករ អង់ឌ្រេ អ៊ីណេស្ដា (Andrés Iniesta) ខ្សែបម្រើជាតិអេស្ប៉ាញ ដែលមានគ្រោះថ្នាក់បំផុត នៅអ៊ឺរ៉ុប បានប្រកាសចាកចេញ ពីក្រុម បាសឺឡូន ដែលខ្លួនបាននៅជាមួយ តាំងពីជាង២០ឆ្នាំមកនោះ (ទាត់ក្នុងក្រុមអាជីព ចាប់ពីឆ្នាំ២០០២)។ ដំណឹងនៃការចាកចេញ ត្រូវបានកីឡាករជាតិអេស្ប៉ាញខ្លួនឯង ប្រកាសដោយផ្ទាល់មាត់ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសានេះ។

កីឡាករអាយុ៣៣ឆ្នាំ ដែលមានតំណែង ជាប្រធានក្រុមកីឡាករផងនោះ បានពន្យល់ពីមូលហេតុ នៃការចាកចេញថា ខ្លួនមិនអាចទាត់ឲ្យក្រុម បាសឺឡូន ប្រកបដោយភាពល្អឥតខ្ចោះ ដូចកន្លងមកទៀតទេ។ ប៉ុន្តែបានទទួលស្គាល់ថា បាសឺឡូន ជាកំពូលក្រុមបាល់ទាត់ នៅក្នុងពិភពលោក ដែលបានឲ្យអ្វីគ្រប់យ៉ាងទាំងអស់ មកឲ្យខ្លួន។

អ៊ឺរ៉ូ២០១៦៖ ពីកេ រក​ជ័យ​ឲ្យ​អេស្ប៉ាញ​នៅ​ចុង​ម៉ោង ទល់​នឹង​ក្រុមឆេក

អ៊ឺរ៉ូ២០១៦៖ ពីកេ រក​ជ័យ​ឲ្យ​អេស្ប៉ាញ​នៅ​ចុង​ម៉ោង ទល់​នឹង​ក្រុមឆេក

នៅក្នុងការជួបប្រកួតដំបូង សម្រាប់«អ៊ឺរ៉ូ២០១៦»នេះ គ្រូបង្វឹក និងដឹកនាំក្រុមបាល់ទាត់អេស្ប៉ាញ លោក «Vicente Del Bosque» បានដូរយុទ្ធសាស្ត្រ នៅក្នុងការដាក់បញ្ចូលកីឡាករ «David de Gea» ទៅធ្វើ​ជា​កីឡាករ​ចាំទី ជំនួសកីឡាករ «Iker Casillas» ដែលធ្លាប់ចាំទីឲ្យក្រុមជម្រើសជាតិនេះ តាំងពីច្រើន​ជំនាន់​មក​ហើយ។ ប៉ុន្តែការវាយលុក របស់ក្រុមអេស្ប៉ាញ ក៏មិនសូវជាទទួលបានលទ្ធផលច្រើនប៉ុន្មានដែរ រាប់ពី​ពេល​ចាប់​ផ្ដើម​ប្រកួត រហូតដល់ជិតចុងបញ្ចប់ម៉ោង។

គេឃើញ កីឡាករខ្សែបម្រើ «David Silva» បានរកបាល់ បញ្ជូនទៅឲ្យកីឡាករខ្សែប្រយុទ្ធ «Alvaro Morata» និង​«Nolito» ជាច្រើនដង ប៉ុន្តែនៅចំពោះខ្សែការពារដ៏រឹងមាំ និងកីឡាករ «Petr Cech» អ្នកចាំទីដែលមាន​បទ​ពិសោធន៍​ចាស់វស្សា របស់ក្រុមឆេកនោះ ក្រុមអេស្ប៉ាញមិនបានធ្វើឲ្យពួកអ្នកគាំទ្រ លោតឡើង​សប្បាយ​រីករាយ​ឡើយ។

ប្រទេសអេស្ប៉ាញ និងអ្នកគាំទ្រក្រុមនេះ ត្រូវរង់ចាំរហូតដល់នាទីទី៨៦ [...]

អ៊ីណែស្តា៖ ណីម៉ា គ្មាន​បញ្ហា​ទេ ទោះ​​ភ័យ​ខ្លាច​ជម្ងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ក៏​ដោយ

អ៊ីណែស្តា៖ ណីម៉ា គ្មាន​បញ្ហា​ទេ ទោះ​​ភ័យ​ខ្លាច​ជម្ងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ក៏​ដោយ

ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) មានសុខភាពល្អធម្មតាទេ ហើយគាត់កំពុងតែហ្វឹកហាត់​ជា​មួយក្រុម ទោះបីជាមានសេចក្តីរាយការណ៏ខ្លះថា គាត់មានសភាពស្លេកស្លាំង ដោយសារមានជម្ងឺឈាមស​ស៊ីឈាមក្រហម​ក៏ដោយ។ នេះជាសម្តីរបស់ខ្សែបម្រើឆ្នើមបាសេឡូណា អេនដ្រេស អ៊ីណែស្តា (Andres Iniesta) បាននិយាយកាលពី​ថ្ងៃ​ច័ន្ទនៅក្នុងទីក្រុងបាងកក។


កីឡាករ ណីម៉ា ជាមួយនឹងទង់របស់ក្រុមបាល់ទាត់ បាសឺឡូណា។ (រូបថត wall-height.com)

កីឡាករចំណូលថ្មី របស់ក្រុមបាសា ត្រូវបានគេរាយការណ៏ថា ក្រុមគ្រូពេទ្យប្រចាំក្លិប កំពុងតែយកចិត្តទុកដាក់ខ្លាំង ទៅ​លើរបបអាហាររបស់គាត់ ក្នុងករណីដែលគាត់មានសភាពស្លេកស្លាំងខុសពីធម្មតា ដែលបណ្តាលមកពីមានជម្ងឺ​ឈាមស៊ី​ឈាម បន្ទាប់ពីបង្ហាញខ្លួនលេងឲ្យក្លិបជាលើកដំបូងរួចមក។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...