Posts tagged as "Dominique Strauss-Kahn"

ស្រី​បី​នាក់​ស្រាត ស្វាគម​ន៍​អតីត​នាយក​មូលនិធិ​អន្តរជាតិ​ចូល​តុលាការ (vdo)

មិនមែនមានតែអ្នកសារព័ត៌មានទេ ដែលទៅរង់ចាំលោក ដូមីនិក ស្ត្រូសកាន (Dominique Strauss-Kahn) អតីតនាយកមូលនិធិអន្តរជាតិ នៅខាងមុខតុលាការក្រុង លីល (Lille ខាងជើងប្រទេសបារាំង) នោះឡើយ។ តែក្រុមសកម្មជន ហ្វីមេន (Femen) ដែលល្បីខាងតវ៉ា ដោយប្រើវិធីដ៏ពិសេសជាងគេ ដោះអាវទាំងអស់បង្ហាញដើមទ្រូងនោះ ក៏មានវត្តមានរង់ចាំលោក ដូមីនិក ស្ត្រូសកាន ដូចគ្នា។ ប៉ុន្តែជាការរង់ចាំមួយ ដែលគ្មាននរណានឹកស្មានដល់ឡើយ។

គ្មាននរណាដឹងថា យុវតីទាំងបីជាសកម្មជនមកពី ក្រុមហ្វីមេនដូច្នេះទេ ព្រោះពួកនាងបានចូលមកជិតគេឯង ដោយមានសម្លៀកបំពាក់ត្រឹមត្រូវ។ តែនៅពេលដែលរថយន្ដរបស់លោក ដូមីនិក បានបើកមកដល់ច្រកចូល ខាងមុខតុលាការ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ពួកនាងបានស្រាត ដោះអាវខាងលើចោលទាំងអស់ ព្រលែងដើមទ្រូងនៅកណ្ដាលវាល រួចលោតទៅលើរថយន្ដលោក ស្ត្រូសកាន ជាមួយនឹងសម្រែកស្រែកឡើងថា៖ «អាអូនអ្នកឯង ក៏វាប្រកាសទទួលទោសដែរ (បកប្រែក្រៅផ្លូវការ ក្នុងន័យប្រហាក់ប្រហែល [...]

ក្ដី​ប្ដឹង​ផ្ដល់​រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និង​ដូមីនិក ស្ត្រូសកាន់ បាន​បិទ​បញ្ចប់

ក្ដី​ប្ដឹង​ផ្ដល់​រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និង​ដូមីនិក ស្ត្រូសកាន់ បាន​បិទ​បញ្ចប់

ចៅក្រម ឌូគ្លាស ម៉ាកន បានប្រកាសកាលពីថ្ងៃច័ន្ទ ថាទទួលបាន នូវកិច្ចព្រមព្រៀងមួយនៅក្នុងតុលាការ នៃសង្កាត់ប៊្រុន ដែលគេ មើលទៅទំនងជា កិច្ចព្រមព្រៀងសម្ងាត់ ទាក់ទងនឹងការផ្ទរលុយ យ៉ាងសន្ធឹកសន្ទាប់ ធ្វើឡើងរវាងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ស្ត្រីបំរើការនៅសណ្ឋាគារសូហ្វីតែល ញ៉ូយក និងលោក ដូមីនិក ស្ត្រូសកាន់ អតីតនាយកមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដើម្បីបញ្ចប់​រឿងក្ដី នៅតុលាការរដ្ឋប្បវេណី ក្នុងប្រទេសអាមេរិក។


លោក ដូមីនិក ស្ត្រូសកាន់ (កណ្ដាល) កាន់ដែអតីតភរិយារបស់លោក ចេញពីតុលាការក្រុងញ៉ូយក
កាលពីខែមិថុនាឆ្នាំ២០១១។ រូបថត Mike Segar, Reuters។

ជាកិច្ចព្រមព្រៀងទូទាត់ជម្ងឺចិត្ត មានលក្ខណៈជាទឹកប្រាក់ ដែលលោក ដូមីនិក ស្ត្រូសកាន់ [...]

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

លោក ដូមីនិក ស្ត្រូសកាន់ និងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ទំនងនឹងត្រូវជួបគ្នា នៅថ្ងៃទី៧ធ្នូរនេះ នៅទីក្រុងញ៉ូយក។ កាសែត បារាំង ឡឺម៉ុង បានលើកយកបញ្ហានេះ មកបកស្រាយ នៅថ្ងៃសុក្រទី៣០វិច្ឆិកា ដោយបានបញ្ជាក់ដំណឹងសម្រុះសម្រួលគ្នានេះ ពីប្រភពស្និត នឹងអតីតនាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិនោះផង។


លោក ដូមីនិក ស្ត្រូសកាន់ នៅចំពោះមុខចៅក្រមក្រុងញ៉ូយក ថ្ងៃទី១៩ឧសភា ឆ្នាំ២០១១។ រូបថត AFP។

កាសែតបារាំង ឡឺម៉ុង (Le Monde) បានសរសេរថា លើកនេះ នៅចំពោះមុខចៅក្រម ឌូគ្លាស ម៉ាក់គែន (Douglas McKeon) ក្នុង​សង្កាត់ប៊្រូណ ភាគីទាំងសងខាង នឹងត្រូវចុះហត្ថលេខា [...]

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

«ខ្ញុំនឹងដើរតួ ជា ដូមីនិក ស្ត្រូកាន់ ហើយនេះ គឺដោយសារតែ ខ្ញុំមិនចូលចិត្តគាត់» ហ្សេរ៉ា ដឺប៉ាឌីយើ ដែលជាតួសំដែង ខ្សែរភាពយន្ត ជនជាតិបារាំង បាននិយាយ នៅក្នុងកិច្ចសំភាស របស់ វិទ្យុនិងទូរទស្សន៍មួយ នៅប្រទេសស្វីស (RTS) ។ គាត់បានបញ្ជាក់ថា គាត់មិនដែល ញញើតញញើម នឹងនិយាយ អាក្រក់ៗ ពី ដូមីនិក ស្ត្រូកាន់ អតីត នាយក មួលនិធី រូបីយវត្ថុអន្តរជាតិ នោះទេ។ បើតាម ហ្សេរ៉ា ដឺប៉ាឌីយើ លោក ដូមីនិក ស្ត្រូកាន់ គ្រាន់តែជាមនុស្សម្នាក់ មិនដែលច្បាស់លាស់ និងមិនមានអ្វីអស្ចារ្យ នោះទេ ។

ហ្សេរ៉ា ដឺប៉ាឌីយើ​ ត្រូវបានជ្រើសរើស អោយដើរតួសំដែង នៅក្នុងខ្សែរភាពយន្តមួយ របស់សមិទ្ធិករ ឈ្មោះ អាប៊ែល ហ្វែរ៉ារ៉ា ដែលនឹងដក់ស្រង់ យកគំរូតាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...