Posts tagged as "Meas Nee"

ហ៊ុន សែន ព្រមាន មាស នី ឲ្យ​«ឆ្កួត​តែ​ឯង​ទៅ»

ហ៊ុន សែន ព្រមាន មាស នី ឲ្យ​«ឆ្កួត​តែ​ឯង​ទៅ»

គ្មានទេ ជំនួបចរចារវាង ហ៊ុន សែន - សម រង្ស៊ី នៅលើទឹកដី នៃលោកខាងលិច ជាពិសេសនៅក្នុងអំឡុងពេល ដែលលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះ ជាការអះអាង របស់លោក ហ៊ុន សែន ដោយប្រើភាសាខ្លាំងៗ ហៅអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក មាស នី ដែលចង់ឃើញការចរចាបែបនេះ ថាជាមនុស្ស«ឆ្កួត - ល្ងង់» និងឲ្យឈប់ធ្វើ​ជា «អ្នកវិភាគ» តទៅទៀត។

នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យប្រព័ន្ធឃោសនារបស់លោក នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានអះអាងថា គ្មានការចរចាណាមួយ រវាងរូបលោក និងដៃគូបដិបក្ខផ្នែកនយោបាយ លោក សម រង្ស៊ី ទេ ហើយកម្ពុជា ក៏គ្មានវិបត្តិនយោបាយ អ្វីនោះដែរ។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «គ្មានការចរចាណាមួយរវាងខ្ញុំ ជាមួយនឹងទណ្ឌិត សម រង្ស៊ី នោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅក្រៅប្រទេសទាំងអាមេរិក និងនៅអឺរ៉ុប។ ខ្ញុំសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយ [...]

«បុរស​ប្រមូល​ទិញ​អេតចាយ»

«បុរស​ប្រមូល​ទិញ​អេតចាយ»

ខាងក្រោមនេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង ដែលលោកដាក់ចំណងជើងឲ្យថា «សេចក្តីប្រាថ្នា ដោយខ្វះការពិចារណា»៖

មានបុរសម្នាក់ បានសម្រេចចិត្ត រកសុីជាអ្នកប្រមូលទិញ របស់អេតចាយលក់ ដោយគាត់គិតថា មានតែរបរនេះទេ ដែលនឹងអាចជួយ លើកដំកើងមុខមាត់ និងជីវភាពគ្រួសារគាត់បាន។

នៅពេលចាប់ផ្តើម គាត់បានប្រកាស ឲ្យអ្នកស្រុកអ្នកភូមិ ប្រមូលយកវត្ថុនានា ដែលគេលែងប្រើការបាន យកមកលក់ឲ្យគាត់។ មិនបានប៉ុន្មានថ្ងៃក្រោយមក  របស់របរអេតចាយ រាប់សិបមុខ ទម្ងន់រាប់សិបតោន បានត្រូវទិញចូល មកដាក់ក្នុងផ្ទះ រហូតដល់ពេញណែនផ្ទះ រកតែកន្លែងដេកគ្មាន។

តែជាអកុសល ហេតុតែមិនបានពិចារណា និងពិនិត្យ ឲ្យបានដិតដល់ គាត់មិនត្រឹមតែ មិនបានខ្ពស់មុខមាត់ ដោយសាររបរនេះទេ ព្រោះមានរបស់មួយចំនួនធំ វាអត់ត្រូវនឹងទីផ្សារ ហើយមានវត្ថុខ្លះទៀត វាចាស់ពុកខ្លាំងពេក ប្រើការលែងកើត លក់មិនចេញ។

នៅទីចុងបំផុត [...]

«បើ​មេ​ពន្ធដារ​ពុក​រលួយ​បែប​នេះ តើ​រដ្ឋាភិបាល​សប្បាយ​ចាយ​លុយ​យ៉ាង​ណា?»

«បើ​មេ​ពន្ធដារ​ពុក​រលួយ​បែប​នេះ តើ​រដ្ឋាភិបាល​សប្បាយ​ចាយ​លុយ​យ៉ាង​ណា?»

អ្នកពាក់ព័ន្ធនឹង​រឿងពន្ធដារ មានតែបីភាគីទេ៖ ពលរដ្ឋក្រុមហ៊ុន​សហគ្រាស ដែលជាអ្នកបង់ពន្ធ - នាយកដ្ឋានពន្ធដារ ដែលគ្រប់គ្រងការទារ និងការបង់ពន្ធ ខណៈរដ្ឋាភិបាល គឺជាភាគីអ្នកយកលុយ ដែលទទួលបាន​ពីការបង់ពន្ធនេះ ទៅចាយ។ តែនៅពេលដែលរឿងអាស្រូវ ទាក់ទងនឹងអំពើពុករលួយ បានផ្ទុះឡើង​ចេញ​ពី​មេដឹកនាំ​ស្ថាប័ន​ពន្ធដារ សំនួរជាច្រើន​ក៏បានចោទឡើងដែរ ជាពិសេស​ពីសំណាក់ពលរដ្ឋ ដែលជាអ្នក​បង់ពន្ធ។

នោះហើយ ដែលលោក មាស នី អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បានលើកជាសំនួរឡើង ដោយមិនចំឈ្មោះថា៖ «បើអ្នកទទួលខុសត្រូវគ្រប់គ្រងលុយ គាត់ប្រព្រឹត្តអំពើពុករលួយ បែបនេះហើយនោះ តើក្រុមអ្នកចាយលុយ គេសប្បាយចាយប៉ុណ្ណាទៅ?»។

កម្មវិធី «101 East» របស់បណ្ដាញទូរទស្សន៍ «Al Jazeera» បានទម្លាយឲ្យដឹង កាលពីថ្ងៃទី១២ ខែកក្កដាថា លោក គង់ វិបុល មនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេពន្ធដារ​ [...]

«សុខចិត្ត​ចោទ​ប្រពន្ធ​ថា​ផិត​ក្បត់ តែ​មានៈ​មិន​ព្រម​ដូរ​នុយ»

«សុខចិត្ត​ចោទ​ប្រពន្ធ​ថា​ផិត​ក្បត់ តែ​មានៈ​មិន​ព្រម​ដូរ​នុយ»

នេះ ជាសាច់រឿងភាគនិទានខ្លី ក្នុងភាគបន្តពី​វគ្គមុន របស់លោកបណ្ឌិត មាស នី៖

ដោយសារតែរបរនេសាទ លែងកាក់កប ស្ទូចត្រីបានកាន់តែតិចទៅៗ ព្រោះតែចិត្តមាន: មិនព្រមដូរនុយ តាមការស្នើរសុំ ពីស្រ្តីជាប្រពន្ធ បុរសជាប្តីចាប់ផ្តើមកើតក្តីមួម៉ៅ ជារៀងរាល់ថ្ងៃ រហូតពេលខ្លះ ខឹងដល់អ្នកជិតខាង ដែលកំពុងឈរមើល។

ដោយភាពមាន: នៅតែបន្តជម្លោះក្នុងគ្រួសារ មានកាន់តែញឹក ហើយត្រីក៍ពិបាកស្ទូច បុរសយើងបានកើតក្ដីក្រេវក្រោធខ្លាំង រហូតដល់ថ្ងៃមួយ ក៏សម្រេចចិត្តដេញប្រពន្ធ ចេញពីពីផ្ទះ ដោយចោទនាងជាប្រពន្ធថា បានប្រព្រិត្តអំពើរផិតក្បត់។

តើជីវិតបុរស ប្រកបរបរនេសាទរូបនេះ នឹងទៅជាយ៉ាងណា ក្រោយពីដេញប្រពន្ធចេញពីផ្ទះ ហើយនៅតែបន្តបញ្ចេញកំហឹង តែមិនព្រមដូរនុយសន្ទូច[នោះ]???

តើរឿងនិទាននេះ លោកបណ្ឌិត មាស នី [...]

«នុយ​ដដែលៗ ត្រីវា​ហិត​ដឹង​ក្លិន​ហើយ»

«នុយ​ដដែលៗ ត្រីវា​ហិត​ដឹង​ក្លិន​ហើយ»

នេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង៖

មានបុរសនេសាទម្នាក់ គាត់បានខំប្រឹងស្ទូចត្រី តាំងពីព្រលឹមទល់ព្រលប់ អស់រយះពេលជាច្រើនខែ កន្លងមកហើយ តែនៅថ្ងៃខ្លះ មិនទាំងបានត្រីមួយ យកមកឲ្យប្រពន្ធផង។

ពេលមកដល់ផ្ទះ ប្រពន្ធបានសួរគាត់ថា ហេតុអីបានជាគាត់ស្ទូចត្រី លែងបានអញ្ចឹង? បុរសជាប្តី តែងបានឆ្លើយតប ដោយកំហឹងថា វាមកពីទឹករលក និងអ្នកចែវទូក ដែលនាំអោយត្រីផ្អើល មិនសុីនុយសន្ទូចគាត់។

តែអ្វីដែលប្រពន្ធគាត់ តែងសង្កេតឃើញនោះ គឺដោយសារតែប្តីគាត់ ប្រើនុយសន្ទូច ដដែលៗយូរពេក ដែលធ្វើអោយត្រីដឹង ហើយជិនណាយ នឹងក្លិននុយដែលប្រើ រហូតពួកវាលែងមកជិតសន្ទូច របស់គាត់។

តើរឿងនិទាននេះ លោកបណ្ឌិត មាស នី ចង់សំដៅលើអ្វី?



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...