តឺនីស៖ ធ្សុងហ្គា ដកខ្លួនពីការប្រកួត «យូអេសអូផិន»
កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធ្សុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុងការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែលគាត់មិនទាន់ជាសាសស្បើយពីរបួសជង្គង់។
កីឡាករវាយតឺនីស ចូវីលហ្វ្រេដ ធ្សុងហ្គា ជាជើងឯករបស់ប្រទេសបារាំង។ (រូបថត newyorkobservertennis.com)
កីឡាករវ័យ២៨ឆ្នាំ បានប្រាប់ដល់កាសែត អិលអេឃ្វីប (L'Equipe) កាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំនឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៏យូអេសអូផិន ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហានោះទេ។ ថ្ងៃនេះខ្ញុំត្រូវតែធ្វើការព្យាបាលឲ្យបានល្អ ហើយទោះជាយ៉ាងណាខ្ញុំក៏មិនអាចជាសាសស្បើយបាន១០០% ឲ្យទាន់ការប្រកួតនោះដែរ។»
គាត់បានបន្តថា៖ «ខ្ញុំគិតថា [...]