តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុងការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែលគាត់មិនទាន់ជាសាសស្បើយពីរបួសជង្គង់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធ្សុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុង​ការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែល​គាត់មិន​ទាន់ជាសាសស្បើយពីរបួសជង្គង់។


កីឡាករវាយតឺនីស ចូវីលហ្វ្រេដ ធ្សុងហ្គា ជាជើងឯករបស់ប្រទេសបារាំង។ (រូបថត newyorkobservertennis.com)

កីឡាករវ័យ២៨ឆ្នាំ បានប្រាប់ដល់កាសែត អិលអេឃ្វីប (L'Equipe) កាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំនឹងមិនទៅចូលរួម​ក្នុង​ព្រឹត្តិការណ៏យូអេសអូផិន ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហានោះទេ។ ថ្ងៃនេះខ្ញុំត្រូវតែធ្វើការព្យាបាលឲ្យបានល្អ ហើយ​ទោះជាយ៉ាងណាខ្ញុំក៏មិនអាចជាសាសស្បើយបាន១០០% ឲ្យទាន់ការប្រកួតនោះដែរ។»

គាត់បានបន្តថា៖ «ខ្ញុំគិតថា វាជារឿងធម្មតា។ គ្រូពេទ្យបានប្រាប់ខ្ញុំថា យ៉ាងហោចណាស់ខ្ញុំត្រូវសម្រាកព្យាបាល២ខែ ហើយត្រូវចំណាយពេលប្រហែលជា៥ខែ ទើបរបួសអាចជាសាសស្បើយបាន ១០០%មកវិញ។»

ចំពោះការសម្រេចចិត្តរបស់គាត់ ក្នុងការដកខ្លួនពីការប្រកួតយូអេសអូផិន គាត់បាននិយាយថា៖ «វាពិតជារឿងឆោតល្ងង់ ដែលខ្ញុំត្រូវតែទៅទីនោះ ទោះបីជាវាជាឱកាសដ៏ធំប៉ុណ្ណាក៏ដោយ ពីព្រោះខ្ញុំមិនអាចត្រៀមខ្លួនក្នុងការប្រកួតបានទេ។»

កីឡាករលំដាប់ថ្នាក់លេខ៨ពិភពលោក ធ្សុងហ្គា ដែលបានឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពី២ឆ្នាំមុន បាន​បញ្ឈប់​ការប្រកួតនានាចាប់ពីគាត់រងរបួស ក្នុងការប្រកួតជុំទី២ នៃពានរង្វាន់ វីមបលដុន (Wimbledon) មកម្លេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៏មុន គាត់បានបោះបង់ការប្រកួត ម៉ុងត្រៀល (Montreal) ហើយបន្ទាប់មកនៅសប្តាហ៏នេះ គាត់បានបោះបង់ចោលការប្រកួតពានរង្វាន់ ស៊ីនស៊ីនណាទី ម៉ាស្ទើរ (Cincinnati Masters) ថែមទៀត។

កីឡាករឆ្នើមរបស់បារាំងរូបនេះ បានលើកឡើងថា គាត់គ្មានការធុញថប់អ្វីទេ ហើយគាត់ព្យាយាមធ្វើចិត្តឲ្យបានល្អ។

គាត់បានបន្ថែមថា៖ «ខ្ញុំដឹងច្បាស់ពីអ្វី ដែលខ្ញុំមាន ហើយរយះពេលប៉ុន្មានដែលខ្ញុំត្រូវចំណាយ មុនពេលដែលខ្ញុំ​អាចជា​សះស្បើយដូចដើមវិញ។ គ្រប់ពេលដែលខ្ញុំរងរបួស ខ្ញុំតែងតែត្រឡប់មកវិញ ហើយកាន់តែខ្លាំងជាងមុន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...