កីឡាករវាយកូនគោលអូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយជាជើងឯកពិភពលោក
កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី លោក ជាសាន់ ដេយ៍ (Jason Day) បានទទួលពាន់រង្វាន់ដ៏ធំបំផុតសម្រាប់អាជីពរបស់ខ្លួនលោក និងបានសម្រេចនៅក្ដីបំណងរបស់ខ្លួន ក្នុងអាជីពជាអ្នកវាយកូនគោល ខណៈដែលលោកបានទទួលជោគជ័យ សម្រាប់ការប្រកួតកីឡាវាយកូលគោលពិភពលោក (World Golf Championships)នៅឯទីលានវាយកូនគោល ភ្នំដូរ (Dove Mountain)នៃរដ្ឋ អារីស្សូណា កាលពីថ្ងៃអាទិត្យទី២២ ខែកុម្ភៈនេះ។
លោក ជាសាន់ ដេយ៍ កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី។ (រូបថត vancouversun.com)
កីឡាវាយកូនគោល - ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ឧឡារិកនេះ បានធ្វើឲ្យកីឡាករ វាយកូនគោលលំដាប់អន្ដរជាតិ របស់អូស្រ្ដាលីរូបនេះ បានទទួលជោគជ័ដោយសេចក្ដីរីករាយជាទីបំផុត ខណៈដែលកីឡាកររូបនេះ អាចវាយកូនគោលរបស់ខ្លួនចូលរន្ធទី ២៣បាននោះ។
កីឡាករវាយកូនហ្កោលអាជីពវ័យ២៧ឆ្នាំរូបនេះ នឹងបានទទួលប្រាក់រង្វាន់រហូតដល់ ១,៥៣ លានដុល្លា សម្រាប់ការទទួលបានជ័យជម្នះលើក នេះ ហើយរូបគេត្រូវបាន សហរដ្ឋអាមេរិក ចេញសេចក្កីប្រកាសថា និងអនុញ្ញាត ឲ្យរូបគេទៅទស្សនកិច្ចកំសាន្ដនៅសហរដ្ឋអាមេរិក រយៈកាល៣ឆ្នាំបន្ថែមទៀតក្នុងលក្ខ័ណ្ឌ (US PGA Tour)នេះ។
លើសពីនេះទៅទៀតនោះ កីឡាករវាយកូនគោលអាជីពរូបនេះ ត្រូវបានគេសង្ឃឹមនឹងជឿជាក់ថា រូបគេប្រាកដជាអាចឈានជើងចេញពីតារាងពីភពលោក នៅលំដាប់ ១១ ហើយឡើងមក ទី៤ បន្ទាប់ពីកីឡាករលំដាប់ពិភពលោកជើងចាស់ចំនួនបីរូបទៀតនោះគឺ ១- ថៃហ្កឺ វ៉ូដ (Tiger Woods) ២- អាដាំ ស្កដ (Adam Scott) និង៣- ហ៊េនរីក ស្ដេនស៊ុន (Henrik Stenson)។
ដេយ៍ បាននិយាយថា «ខ្ញុំគិតថាអ្វីដែលធំជាងគេបំផុត គឺ (អ្វីដែលខ្ញុំបានគិត) គ្រាន់តែដឹងថា តើទំហំប៉ុណ្ណាដែលខ្ញុំចង់បានវា តែខ្ញុំចង់ទទួលបានជោគជ័យបែបណាតែប៉ុណ្ណោះ»។ លោកបានបន្ថែមទៀតថា «ខ្ញុំបានរក្សានៅពាន់រង្វាន់នេះ ជាមួយនឹងខ្សែភ្នែករបស់ខ្ញុំ ជាប់រហូតកាលពីយប់ម៉ិញ។ ខ្ញុំមិនចង់ទទួលបានលទ្ធផលមិនល្អណាមួយឡើយ សម្រាប់ជីវិតរបស់ខ្ញុំ។»
គួរបញ្ជាក់ដែរថា លោក ជាសាន់ ដេយ៍ គឺជាកីឡាករវាយកូនគោលអាជីពលំដាប់អន្ដរជាតិ អូស្ដ្រាលី លោកមានជំនាញវិជ្ជាជីវៈដែលជាសមាជិកនៅក្នុងក្របខ័ណ្ឌ PGA Tour របស់អាមេរិក។ លោកក៏ធ្លាប់បានទទួលលទ្ធផលគួរឲ្យគត់សម្គាល់មួយចំនួន នៅក្នុងចំណាត់ថ្នាក់ជើងឯកផងដែរ កាលពីឆ្នាំ ២០១១ លោកបានឡើងដល់ចំណាត់ថ្នាក់ខ្ពស់បំផុត នៃជើងឯកបីដំណាក់កាល និង U.S. Open នៅក្នុងខែ មិថុនា ២០១១ លោកបានឈានជើងក្លាយជា កីឡាករលំដាប់ពិភពលោក ជាលើកដំបូងក្នុងអាជីពរបស់លោក បន្ទាប់ពីការបញ្ចប់ការប្រកួត នៅឯ U.S. Open នោះ។ ហើយនៅខែកក្កដា ឆ្នាំ ២០១១ ដដែលនោះលោក ក៏បាន ឈានដល់ កម្រិត ទី៧នៃលំដាប់ពិភពលោកផងដែរ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៤នេះ លោកទទួលបាន ជើងឯកលំដាប់ពិភពលោកនេះតែម្ដង (World Golf Championships)៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៤