ស្រ្តីនាំគ្នាជជែក ពីភាពជាអ្នកដឹកនាំ ជាលើកដំបូង
ប្រកួតប្រជែងគំនិត ដើម្បីពង្រីកគតិបណ្ឌិតភាព ជាអ្នកដឹកនាំ ទទួលយកនូវភាពផ្សេងៗគ្នា និងកាត់បន្ថយ គំនិតខុសដាច់ខាត បណ្តុះស្មារតីចិត្ត ជាអ្នកកីឡា ហ៊ានប្រកួតហ៊ានចាញ់ និងកាត់បន្ថយ ភាពចាញ់ឈ្នះដាច់ខាត ពង្រីកចំណេះដឹង ចំណេះធ្វើ និងការស្រាវជ្រាវ របស់ស្រ្តីខ្មែរ ដើម្បីការរីកចម្រើនគ្មានព្រំដែន។ ទាំងនេះ ជាគោលបំណង នៃវេទិកាស្ត្រីជជែកដេញដោល ពីភាពជាអ្នកដឹកនាំ ដែលត្រូវបានរៀចំឡើង ជាលើកដំបូង កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ ដោយមជ្ឈមណ្ឌល រដ្ឋាលីដឌីង បានសហការ ជាមួយក្រសួងកិច្ចការនារី មជ្ឃមណ្ឌល សហប្រតិបត្តិការ កម្ពុជាជប៉ុន (cjcc) និងសមាគមសហគ្រិនស្រ្តីកម្ពុជា។
ពីក្នុងចំណោមវាគ្មិន ជាអ្នកដឹកនាំស្រ្តីកម្ពុជាចំនួន ១៦រូប មកពីស្ថាប័នផ្សេងៗគ្នានោះ អ្នកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងថា វេទិកានេះ ធ្វើឡើងដើម្បីឲ្យស្រ្តី មានភាពក្លាហាន និងក្លាយជាអ្នកដឹកនាំ [...]