ស្រ្តីនាំ​គ្នា​ជជែក ពី​ភាព​ជា​អ្នក​ដឹកនាំ ជា​លើក​ដំបូង

វេទិកាមួយ ត្រូវបានរៀបចំឡើង សម្រាប់ស្រ្តី ឲ្យមានការជជែក​ដេញដោល ពីភាពជាអ្នកដឹកនាំ ដើម្បី​ពង្រីក​គតិបណ្ឌិត ក្នុង​ការ​ដឹកនាំ​ចំពោះ​ស្រ្តី។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ នាង ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ១២ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 17, 2015
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រកួតប្រជែងគំនិត ដើម្បីពង្រីកគតិបណ្ឌិតភាព ជាអ្នកដឹកនាំ ទទួលយកនូវភាពផ្សេងៗគ្នា និងកាត់បន្ថយ គំនិត​ខុសដាច់ខាត បណ្តុះស្មារតីចិត្ត ជាអ្នកកីឡា ហ៊ានប្រកួតហ៊ានចាញ់ និងកាត់បន្ថយ ភាពចាញ់​ឈ្នះ​ដាច់​ខាត ពង្រីកចំណេះដឹង ចំណេះធ្វើ និងការស្រាវជ្រាវ របស់ស្រ្តីខ្មែរ ដើម្បីការរីកចម្រើនគ្មានព្រំដែន។ ទាំង​នេះ ជាគោលបំណង នៃវេទិកាស្ត្រីជជែកដេញដោល ពីភាពជាអ្នកដឹកនាំ ដែលត្រូវបានរៀចំឡើង ជា​លើក​ដំបូង កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ ដោយមជ្ឈមណ្ឌល រដ្ឋាលីដឌីង បាន​សហការ ជា​មួយ​ក្រសួង​កិច្ចការនារី មជ្ឃមណ្ឌល សហប្រតិបត្តិការ កម្ពុជាជប៉ុន (cjcc) និងសមាគមសហគ្រិន​ស្រ្តី​កម្ពុជា។

ពីក្នុងចំណោមវាគ្មិន ជាអ្នកដឹកនាំស្រ្តីកម្ពុជាចំនួន ១៦រូប មកពីស្ថាប័នផ្សេងៗគ្នានោះ អ្នកស្រី ច័ន្ទ សូរីយ៍ រដ្ឋ​លេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងថា វេទិកានេះ ធ្វើឡើងដើម្បីឲ្យស្រ្តី មានភាពក្លាហាន និងក្លាយជា​អ្នកដឹកនាំ នៅពេលអនាគត។ ចំណែកការប្រកួតប្រជែង របស់ស្រ្តីនៅពេលនេះ មិនមែនយកចាញ់ឈ្នេះទេ តែ​គឺដើម្បីផ្លាស់ប្តូបទពិសោធន៍ ហើយជ្រើសរើសយកចំនុចល្ អទៅអនុវត្តនាពេលខាងមុខ។ បច្ចុប្បន្នស្រ្តី កំពុង​ត្រូវបានលើកកំពស់ តាមរយៈពេលគោលនយោបាយរដ្ឋាភិបាល កម្ពុជាសម្រាប់វិសមភាពយេនឌ័រ។ អ្នកស្រី​បន្ត​ទៀតថា ពេលអនាគតប្រទេសកម្ពុជា អាចដឹកនាំដោយស្រ្តី ហើយនៅពេលស្រ្តី និងបុរសដើរព្រមគ្នា ប្រទេស​ជាតិ​នឹង​មាន​ការអភិវឌ្ឍន៍។

ចំណែកអ្នកស្រី អេង លីគង់ ជាប្រធានមន្ទីព្យាបាលពេទ្យធ្មេញម៉ាស្ទឺឃែរ បាននិយាយថាគោលបំណង ចង់​ឲ្យ​ស្រ្តីយកបទពិសោធន៍ ដែលខ្លួនស្រាវជ្រាវ យកមកចែករំលែក ក្នុងកម្មវីធីនេះ ព្រោះអ្នកដែលចូល រួម​ប្រកួត សុទ្ធ​តែជាមនុស្សជោគជ័យ និងមានសមត្ថភាព។ កម្មវិធីមានសារប្រយោជន៍ គឺលើកទឹកចិត្ត ស្រ្តីឲ្យ​មាន​ភាព​ក្លាហាន ផ្លាសប្តូផ្នត់គំនិត ដែលគិតត្រឹមជាមេផ្ទះ និងបង្ហាញថា ស្រ្តីពេលនេះ ក៏អាចមានសមត្ថភាព ស្មើ​ឬ​លើស​​បុរស​ផង។ អ្នកស្រីសង្ឃឹមថា ការជួបជុំរបស់ស្រ្តីបែបនេះ គួរតែមានពី ១ ទៅ ២ដង ដើម្បី​ផ្លាស់​ប្តូរ​ចំណេះ​ដឹង លើក​យកបញ្ហាប្រឈម មកដោះស្រាយ និងចែករំលែកបទពិសោធន៍ ដល់អ្នកជំនាន់ក្រោយផង ហើយ​ស្រ្តី​នឹង​អាច​ឈាន ដល់ភាពជាអ្នកដឹកនាំ នាពេលខាងមុខ។

រីឯអ្នកស្រី កែវ មុំ ជាប្រធានក្រុមហ៊ុន លីលី បានឲ្យដឹងថា វេទិកានេះគឺជាការជួបជជែកគ្នា ជាលើកទី១ សម្រាប់​ស្រ្តី ហើយថ្ងៃនេះ ស្រ្តីមានភាពជាអ្នកដឹកនាំខ្លាំងមែន។ ការចូលរួមក្នុងកម្មវិធីនេះ មានការសិក្សា ស្រាវ​ជ្រាវ​រៀន​ពី​គ្នា ទៅវិញទៅមក ពីចំណេះដឹងបានច្រើនឡើង អាចយកទៅប្រើប្រាស់ សម្រាប់ខ្លួនឯង គ្រួសារ មុខ​របរ និង​សង្គម​ជាតិ។ អ្នកស្រីសូមឲ្យស្រ្តីទាំងអស់ មកចូលរួមក្នុងកម្មវិធីនេះ ឲ្យបានច្រើន ដើម្បីស្រូប​យក​ចំនេះ​ដឹង ពី​អ្នក​ដែល​ជោគ​ជ័យ សម្រាប់​អភិវឌ្ឍ​ខ្លួនឯង។

សូមបញ្ជាក់ដែរថា «រដ្ឋាលីឌីង» គឺជាមជ្ឃមណ្ឌលសិក្សាស្រាវជ្រាវ និងបង្កើតភាព ជាអ្នកដឹកនាំនៅកម្ពុជា ហើយ​មាន​បេសកកម្ម ធ្វើឲ្យជីវិតកាន់តែល្អអស្ចារ្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...