ទើបនឹងកើត ដុះធ្មេញស្រេច តែស្បែកប្រេះ តើឈឺផ្សារយ៉ាងណា?
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១២ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 17, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូមួយ នៅក្នុងទំព័រហ្វេសប៊ុក របស់ទូរទស្សន៍ លីតម៉បធីវី (Littmobtv) ដែលត្រូវបានបង្ហោះ កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ បានទាក់ទាញ ចំណាប់អារម្មណ៍អ្នកទស្សនា ជាង៥៨ម៉ឺននាក់ ឲ្យស្លុតចិត្តអាណិត និងពិបាកមើលបំផុត។
ប្រសិនបើទស្សនាវដ្ដី បង្ហាញវីដេអូនេះ នៅក្នុងអត្ថបទរបស់ខ្លួន មិនមានន័យ ថាចង់យករូបភាព ដ៏ឈឺផ្សាររបស់ទារក ដើម្បីបម្រើឲ្យការធ្វើអាជីវកម្ម ឬបន្តចែកផ្សាយ ដើម្បីភាពសប្បាយរីករាយ ឃើញប្លែកចម្លែកភ្នែកនោះឡើយ។ ប៉ុន្តែ រូបភាពនេះ អាចបម្រើឲ្យផ្នែកវេជ្ជសាស្ត្រ និងជាដំណឹង ទៅរាល់ម្ដាយទាំងឡាយ ដែលគួរទៅពិនិត្យតាមដាន រូបរាងកាយកូន តាំងពីនៅក្នុងផ្ទៃ ឲ្យមានជាប់លាប់ និងសុំយោបល់ ពីគ្រូពេទ្យពីបម្រែបម្រួល នៃរូបរាងកូនរបស់ខ្លួន។
ទោះបីជាមានសម្លេងស្រែកយំ លឺដូចក្មេងធម្មតា តែទារកមានអវៈយវៈ មិនប្រក្រតីសឹងតែទាំងអស់។ ក្រឡេកមើលទៅមាត់ មានតែមានស្បែកស្តើងៗ ពណ៍ក្រមឆ្អៅ ចំណែកឯភ្នែក មានជាទ្រង់ទ្រាយភ្នែក តែមិនមានឃើញគ្រាប់ភ្នែកនោះទេ មានតែរង្វង់ពណ៍ក្រហមដូចគ្នា។ ដោយសារនៅនឹងផ្ចិត នៅមានទងសុករបស់ម្តាយនៅឡើយ ធ្វើឲ្យគេគិតថា ទារកដ៏តូចកំសត់នេះ ទំនងជាទើបនឹងកើតថ្មីៗ និងបានជួបញ្ហា ក្នុងការចាប់ទម្រង់រូបរាងដ៏កម្រមួយ នៅក្នុងពោះម្ដាយ។
ស្រ្តីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកអារម្មណ៍ អាណិតសោកសៅ របស់នាងថា៖ «វាជាការពិតមួយ ដែលទារកកើតមក មានស្ថានភាពស្បែកពិបាក និងទទួលយក អាការៈទាំងនោះ ធ្វើឲ្យស្បែករបស់ទារក ឈឺចាប់ខ្លាំងណាស់»។ នៅមានអ្នកប្រើប្រាស់ បណ្តាញសង្គមជាច្រើនទៀត បន្តចែកចាយ និងផ្តល់យោបល់ ទាំងអាណិត និងបារម្ភពីភ្នែកកុមារ ក៏ដូចជាបញ្ហាស្បែកនេះ៕
» វីដេអូកុមារចម្លែក (រូបភាព អាចធ្វើឲ្យប៉ះពាល់អារម្មណ៍)៖