Posts tagged as "Henri de Luxembourg"

វាយ​កំទេច​ភេរវជន? លុចហ្សំប៊ួរ ប្រើ​ទាហាន​តែ២នាក់​ប៉ុណ្ណោះ!

វាយ​កំទេច​ភេរវជន? លុចហ្សំប៊ួរ ប្រើ​ទាហាន​តែ២នាក់​ប៉ុណ្ណោះ!

គ្មាននរណានឹកស្មានដល់ទេ នៅពេលដែលគេបានអានអត្ថបទ ដែលចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (APF) កាលពីថ្ងៃព្រហស្បត្តិ៍ ដែលបានអះអាងជាអាថ៌ថា កងកម្លាំងរបស់ប្រទេសលុចហ្សំប៊ួរ ដែល​បញ្ជូន​ទៅប្រទេសម៉ាលី នឹងកើនឡើងដល់ពីរនាក់ ខណៈការបញ្ជូនលើកមុន មានចំនួន១នាក់។ ដំណឹងនេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម នៅក្នុងប្រទេសនានា នាទ្វីបអ៊ឺរ៉ុបខាងលិច ផ្ទុះសំណើចសើចកាច់ក កាច់​ស្រង់។

អ្នកខ្លះខំប្រឹងសួរទៅ AFP វិញថា តើព័ត៌មាននេះ ពិតឬទេ ឬជាព័ត៌មានដែលមានប្រភេទចំអក? រីឯអ្នកខ្លះ​ដែល​​យល់​ថា មិនមែនជារឿងកុហកនោះ បានសរសេរសើចសប្បាយ ដាក់គ្នាទៅវិញទៅមកថា៖ «គ្រាន់​តែ​ឮសូរ​ទាហាន លុចហ្សំប៊ួរ តើក្រុមភេរវជនណាមួយ ដែលមិនញ៉ាក់សាច់?»

ឆ្លើយតបជាមួយនឹងសារព័ត៌មានលុចហ្សំប៊ួរ ជាភាសាបារាំង «L'Essentiel»  អ្នកនាំពាក្យក្រសួងការពារ​ជាតិ របស់​ប្រទេស​​លុចហ្សំប៊ួរ បានចេញមុខ [...]

លុចហ្សំបួរ៖ អាពាហ៍ពិពាហ៍​រវាង អ្នកអង្គម្ចាស់​ហ្គីយម និង​អ្នកម្នាង​ស្តេហ្វានី

លុចហ្សំបួរ៖ អាពាហ៍ពិពាហ៍​រវាង អ្នកអង្គម្ចាស់​ហ្គីយម និង​អ្នកម្នាង​ស្តេហ្វានី

ជិត៦០ឆ្នាំបន្ទាប់ពី ពិធីអាពាហ៍ពិពាហ៍របស់ អ្នកអង្គម្ចាស់ ហ្សង់ និងម្ចាស់ក្សត្រី ជូហ្សេហ្វីន ឆាឡុត ពិធីរៀបអភិសេកដ៏​អធិកអធម​​មួយទៀត រវាងរាជាណាចក្រលុចហ្សំបួរ និងប៊ែលហ្សិក ទើបនឹងបានប្រារព្ធធ្វើ កាលពីថ្ងៃសៅរ៍ទី២០តុលា​​នេះ។ ជាពិធីមង្គល ដ៏មហានក្ខ​ត្ត​ឫក្ស​ ដែលត្រូវបានគេតាមដានមកពីសឹងគ្រប់ទិសទី ក្នុងពិភពលោក។

តាមពិតទៅ អនាគតអ្នកអង្គម្ចាស់របស់ប្រទេសលុចហ្សំបួរ ហ្គីយម ដឺ ណាស្សូ (Gand-Duc Guillaume de Nassau) និង​អ្នកម្នាងមកពី រាជាណាចក្រប៊ែលហ្សីកឈ្មោះ ស្តេហ្វានី ដឺ ឡាណ័យ (Stéphanie de Lannoy) បាននិយាយថា «យល់ព្រមផ្សារភ្ជាប់​ចំណងទាក់ទង»របស់ពួកគេ តាំងពីពេលដែលពួកគេទាំងពីរបានទៅចុះ កិច្ចសន្យាអាពាហ៍ពិពាហ៍ មួយថ្ងៃមុននេះម្លេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...