ហ្វាំងឡង់៖ អាជ្ញាធររឹបអូសកំព្យូទ័រ ពីអ្នកលួចទាញចម្លងម្នាក់អាយុ៩ឆ្នាំ
ការទាញចម្លងតាមអាំងធើណែត៖ ឪពុកក្មេងស្រីម្នាក់ បានបដិសេធមិនបង់ប្រាក់ សម្របសម្រួល មានចំនួន ៦០០អ៊ឺរ៉ូ ដើម្បីទូទាត់នូវអ្វីដែលកូនស្រីគាត់បានធ្វើ ...
កុមារីនៅមុខកំព្យូទ័រ។ រូបភាព commons.wikimedia.org។
នៅប្រទេសនៅប៉ូលខាងជើងមួយនេះ អ្នកចេះលួចទាញចម្លង មិនថាតែក្មេងឬធំ អាយុប៉ុណ្ណានោះទេ គឺគេចេះធ្វើបានទាំងអស់ នៅលើបណ្ដាញអាំងធើណែត។ ប៉ុន្ដែដើម្បីដាក់ពិន័យទៅកុមារី អាយុទើបតែ៩ឆ្នាំម្នាក់នេះ អាជ្ញាធរការពារ កម្មសិទ្ធបញ្ញារបស់ហ្វាំងឡង់ បានកំពុងដាក់មតិសាធារណជន ទៅមួយចំហៀងដោយធ្វើមិនដឹងមិនលឺ។
នៅសប្ដាហ៍នេះ កងកម្លាំងនគរបាលបានចូលមកគោះទ្វាផ្ទះឪពុក និងកូន រួចបង្ហាញលិខិតរឹបអូស។ បន្ទាប់មក ពួកគេបានត្រឡប់ចេញទៅវិញ [...]