Posts tagged as "Prayut Chan-O-Cha"

ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​ថា នគរបាល​ជួយ យីងឡាក់ ឲ្យ​ភៀស​ខ្លួន​តាម​កម្ពុជា

ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​ថា នគរបាល​ជួយ យីងឡាក់ ឲ្យ​ភៀស​ខ្លួន​តាម​កម្ពុជា

ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង្សសុវណ្ណ (Prawit Wongsuwan) បានថ្លែងចោទប្រកាន់ មន្ត្រីនគរបាល ចំនួន ៣នាក់ ថាបានជួយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃជាសម្ងាត់ ដើម្បីគេចខ្លួនចេញពីប្រទេសថៃ ដោយឆ្លងកាត់តាមព្រំដែន «មិនផ្លូវការ» ចូលមកក្នុងទឹកដីកម្ពុជា។

អ្នកស្រីអតីតនាយករដ្ឋមន្ត្រី ត្រូវបានតុលាការកំពូល ក្នុងរាជធានីបាងកក កាត់ទោសដោយកំបាំងមុខ នៅថ្ងៃពុធទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុង​នយោបាយ​ឧបត្ថម្ភ​ស្រូវអង្ករ នៅពេលដែលអ្នកស្រី កំពុងកាន់អំណាច។  

អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបាត់ខ្លួនពីប្រទេសថៃ តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដែលជាថ្ងៃដែលអ្នកស្រី បានខកខាន មិនបានបង្ហាញខ្លួន ដើម្បីស្ដាប់ការប្រកាសសាលក្រម របស់តុលាការកំពូល នៅពេលនោះ។

[...]

អតីត​នាយក​រដ្ឋមន្ត្រី យីងឡាក់ រង​ការ​ជាប់​គុក ៥ឆ្នាំ

អតីត​នាយក​រដ្ឋមន្ត្រី យីងឡាក់ រង​ការ​ជាប់​គុក ៥ឆ្នាំ

តុលាការកំពូលថៃ ក្នុងរាជធានីបាងកក បានប្រកាសសាលក្រម ក្នុងថ្ងៃពុធទី២៧ ខែកញ្ញានេះ សម្រេចផ្ដន្ទាទោសអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុង​នយោបាយ​ឧបត្ថម្ភ​ស្រូវអង្ករ ។ សាលក្រមនេះ ក៏ជាសញ្ញាមួយ ក្នុងការដាក់បញ្ចប់ជីវិតនយោបាយ របស់អ្នកស្រីដែរ។

អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានគេចខ្លួនចេញពីប្រទេសថៃ កាលពីចុងខែកន្លងទៅ នៅខណៈពេល ដែលសវនាការ​កាត់ទោស​អ្នកស្រី ជិតឈានដល់ទីបញ្ចប់ និងត្រូវបានគេមើលឃើញ កាន់តែច្រើនឡើងថា ជាសវនាការ ដែលមានលក្ខណៈ«នយោបាយ»។

ចៅក្រមម្នាក់បានប្រកាសសាលក្រមនេះ នៅចំពោះក្រុមអ្នកសារព័ត៌មានថា៖ «តុលាការបានរកឃើញថា ជនសង្ស័យ (អ្នកស្រី យីងឡាក់) ពិតជាមានកំហុស ហើយបានសម្រេចផ្ដន្ទាទោសជនសង្ស័យរូបនេះ ឲ្យជាប់នៅក្នុងពន្ធនាគារ ចំនួន៥ឆ្នាំ»។

[...]

វិភាគ៖ «វិធានការ​​រដ្ឋាភិបាល មាន​ទ្រង់​ទ្រាយ​កាត់​​បន្ថយ​សិទ្ធិ​ប្រជាធិបតេយ្យ»

វិភាគ៖ «វិធានការ​​រដ្ឋាភិបាល មាន​ទ្រង់​ទ្រាយ​កាត់​​បន្ថយ​សិទ្ធិ​ប្រជាធិបតេយ្យ»

ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃបទវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ជុំវិញ«លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ» របស់កម្ពុជា និងជុំវិញ​ចំណាត់ការរបស់រដ្ឋាភិបាល ដែលមាន«ទ្រង់ទ្រាយ ជាការកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យ»៖

លទ្ធិប្រជាធិបតេយ្យ គឺជាអំណាចរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ មាន ន័យថា ប្រជាជន តាមរយៈឥទ្ធិពលនៃសន្លឹកឆ្នោតរបស់ខ្លួន ជាអ្នកតម្រង់ទិសសកម្មភាព នយោបាយរបស់រដ្ឋាភិបាល។ មានន័យទៀតថា របបមួយ ដែលមិនខ្លាចឆន្ទៈរបស់ប្រជាជនទេ របបនោះ មិនមែនជាលទ្ធិប្រជាធិបតេយ្យឡើយ។

តាមនិយមន័យខាងលើនេះ គេអាចនិយាយបានថា កម្ពុជាគឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យមួយ ទោះជា វានៅមិនទាន់ល្អឥតខ្ចោះក្តី។ គឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យ នៅត្រង់ថា តាំងពីឆ្នាំ២០១៣មក [...]

បំផ្ទុះ​គ្រាប់​បែក​ស្វាគមន៍​ខួប​បីឆ្នាំ នៃ​រដ្ឋប្រហារ​នៅ​ថៃ

បំផ្ទុះ​គ្រាប់​បែក​ស្វាគមន៍​ខួប​បីឆ្នាំ នៃ​រដ្ឋប្រហារ​នៅ​ថៃ

ការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី២២ ខែឧសភា នៅក្នុងមន្ទីរពេទ្យយោធាមួយ នៃរាជធានីបាងកកង ប្រទេសថៃ បាន​ធ្វើឲ្យមនុស្ស២៥នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ។ មេបញ្ជាការកងទ័ពថៃ លោក «Chalermchai Sitthisat» បាន​ថ្លែង​តាម​សារព័ត៌មាន «Bangkok Post» ថា៖ «បើទោះជា នៅក្នុងពេល​សង្គ្រាម​ក៏ដោយ ក៏​បណ្ដា​មន្ទីរ​ពេទ្យ មិនត្រូវបាន​យក​ជា​ទិសដៅ នៃការ​វាយ​ប្រហារ​នោះ​ទេ»។

សារព័ត៌មានដដែល បានសរសេរបន្តថា៖ «ការសង្ស័យពី ហេតុផល​នយោបាយ ឬជា​ប្រតិបត្តិការ នៃ​ក្រុម​និយមបំបែក​ទឹកដី នៅផ្នែក​ខាងត្បូង នៃប្រទេសថៃ គឺជាការសង្ស័យ​ដ៏ខ្លាំង​ជាង​គេ របស់ក្រុម​អាជ្ញាធរ»។

ការវាយប្រហារនេះ បានធ្វើឡើង ចំថ្ងៃខួបបីឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាន ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ថៃ ដែល​កើត​ចេញ​ពីការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៤។ [...]

ព្រះរាជា ភូមិបុល  នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះរាជា ភូមិបុល នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះមហាក្សត្រ ដែលប្រជារាស្ត្រថៃគោរព ប្រៀបបាននឹងអាទិទេព បានសោយទីវង្គតហើយ នៅថ្ងៃព្រហស្បត្តិ៍​ទី១៣ ខែតុលានេះ បន្ទាប់ពីបានសោយរាជ្យសម្បត្តិ អស់រយៈពេល៧០ឆ្នាំកន្លងមក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទីវង្គត់នៅព្រះជន្មាយុ ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យ «Siriraj» ទីកន្លែងដែលព្រះអង្គ បាននៅសម្រាក​ព្យាបាលព្រះឈួន តាំងពីពីរឆ្នាំកន្លងមកហើយ។

ព្រះបាត ភូមិបុល បានឡើងស្នងរាជ្យសម្បត្តិ នៅឆ្នាំ១៩៤៦ ពីព្រះរាជាមុន ដែលជាព្រះរាមរបស់ទ្រង់។ សេចក្ដី​ប្រកាសព័ត៌មានមួយ ពីព្រះបរមរាជវាំងថៃ បានឲ្យដឹង ក្នុងថ្ងៃព្រហស្បត្តិ៍នេះ​ថា៖ «ព្រះអង្គបានសោយទីវង្គត់ យ៉ាងស្ងប់ស្ងៀម នៅឯ​មន្ទីរ​ពេទ្យ»។ ភ្លាមៗក្រោយដំណឹង ត្រូវបានប្រកាសចេញ គ្រប់ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ នៅក្នុងប្រទេស បានផ្លាស់ប្ដូរ​កម្មវិធី​ផ្សាយ​របស់ពួកគេ ដោយ​ប្ដូរ​មក​ផ្សាយ នូវរូបភាពនៅក្នុងមន្ទីរពេទ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...