Posts tagged as "Roberto Soldado"

ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុមវ៉ាឡិនសៀ (Valencia) របស់អេស្ប៉ាញ កំពុងតែរៀបគម្រោង ដើម្បីដេញថ្លៃខ្សែប្រយុទ្ធក្រុម ឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ខណៈដែលខ្សែប្រយុទ្ធបង្គោលរបស់ខ្លួន រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានខិតជិតដល់ការផ្ទេរចេញ ទៅកីឡាដ្ឋានវាយហាតឡែន (White Hart Lane) របស់ក្រុមទតិនហេម (Tottenham) ជាផ្លូវការ។


កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។

គ្រូបង្វឹកក្រុមវ៉ាឡិនសៀ លោកមីរ៉ូស្លាវ ឌីជូគិក (Miroslav Djukic) បាននិយាយថា គាត់ត្រូវការខ្សែប្រយុទ្ធជួរមុខ ឲ្យបានមុនខ្សែប្រយុទ្ធ សូលដាដូ ចាកចេញពីក្លិប ទៅកាន់ទីក្រុងឡុងដ៏។ ហើយគាត់បានលើកឡើងថា គាត់នឹងលួងលោម ដើម្បីយកខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស មកកាន់ប្រទេសអេស្ប៉ាញវិញ។

កាសែតអេស្ប៉ាញ ស៊ុបព័រដេផត [...]

តូរែស និង​អាល់បា ជួយ​ឲ្យ​អេស្ប៉ាញ ទៅ​ប៉ះ​អ៊ីតាលី នៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តូរែស និង​អាល់បា ជួយ​ឲ្យ​អេស្ប៉ាញ ទៅ​ប៉ះ​អ៊ីតាលី នៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ បានក្លាយជាក្រុមលេខ១ ក្នុងពូលប៊ី (B ) ហើយនឹងត្រូវឡើងទៅជួបអ៊ីតាលី នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីឈ្នះក្រុមនីហ្សេរីយ៉ា ដោយ​លទ្ធផល ៣-០ កាលពីយប់មិញ។


ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស ប្រើក្បាលបញ្ជូនបាល់ ចូលទីរបស់នីហ្សេរីយ៉ា។ (រូបថត lahora.com.ec)

គ្រាប់បាល់ទាត់បញ្ចូលទីដ៏ល្អរបស់កីឡាករជូឌី អាល់បា (Jordi Alba) ដែលជាកីឡាករម្នាក់ ក្នុងចំណោម​កីឡាករ​បាសេឡូណា (Barcelona) ទាំង៨នាក់ជាជម្រើសដំបូងនោះ បានជួយឲ្យអេស្ប៉ាញ ធ្វើការនាំមុខមុនតាំងតែពីនាទីទី៣ មុនពេលដែលខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ប្រើក្បាលតែត បន្ថែម១គ្រាប់ទៀត នៅនាទីទី៦២ ខណៈដែលគាត់ទើបតែដូរជំនួសកីឡាកររ៉ូបឺតូ [...]

ក្រុម​គោ​ជល់​អេស្ប៉ាញ បំបាក់​អ៊ុយរ៉ាហ្គាយ ២-១ (VDO)

ក្រុម​គោ​ជល់​អេស្ប៉ាញ បំបាក់​អ៊ុយរ៉ាហ្គាយ ២-១ (VDO)

ក្រុមម្ចាស់ជើងឯកបាត់ទាត់ពិភពលោកឆ្នាំ២០១០ អេស្ប៉ាញ នៅតែធ្វើបានល្អជាបន្តទៀត បន្ទាប់ពីឈ្នះការប្រកួតបើក​ឆាកលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-១ ក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យ។


កីឡាករអេស្ប៉ាញ អបអរសាទរនឹងជ័យជំនះរបស់ពួកគេ។

ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ផិដ្រូ (Pedro) បានទាត់កាប់មួយទំហឹង ហើយបាល់ទៅប៉ះនឹងជើងខ្សែការពារ ឌីកូ កូហ្គាណូ (Diego Lugano) ក៏ចូលទីបានសម្រេចនៅនាទីទី២១។

១២នាទីបន្ទាប់ ខ្សែប្រយុទ្ធក្រុមវ៉ាឡិនសៀ (Valencia) រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានទាត់បាល់បំប្លោងផុត​ដៃ​អ្នកចាំទីបានសម្រេច បន្ទាប់ពីទទួលបាល់បានយ៉ាងល្អមកពីកីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas)។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...