សូ ឃុន ស្លាប់ ដោយជំងឺ«គ្រាប់ឈាម»
តាមប្រភពព័ត៌មានច្បាស់ការ ពីមន្រ្តីទទួលខុសត្រូវម្នាក់នៃក្រសួងប្រៃណីយ៍ ដែលស្និតនឹងលោក សូ ឃុន បានបញ្ជាក់ប្រាប់ថា អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជារូបនេះ មានជំងឺ«គ្រាប់ឈាម»ប្រចាំកាយ ដែលគេហៅថា ឈាមស ស៊ីឈាមក្រហម។ លោកបានលាចាកលោកនេះទៅ នៅក្នុងផ្ទះផ្ទាល់របស់លោកស្ថិតក្នុង ខណ្ឌទូលគោក កាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ។
ស្របគ្នានេះដែរ ក្នុងទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសេរដែថា៖ «ឯ.ឧ. សូ ឃុន អតីតរដ្ឋមន្ត្រីបានទទួលមរណភាព នៅវេលាម៉ោង ១១.១១ មុននេះ»។
លោក សូ ឃុន អាយុ៧១ឆ្នាំ ក្នុងតំណែងជាសមាជិកសភាមណ្ឌលតាកែវ ក្នុងអាណត្តិទី៥នេះ លោកធ្លាប់ជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបួនអាណត្តិ [...]