កម្ពុជា ប្រទេស​ទី​មួយ ដែល​ប្រើ​«ទូរសព្ទ័ដៃ»​ច្រើន​ជាង​ទូរសព្ទ័​លើ​តុ

នៅក្នុងវេទិការអភិវឌ្ឍន៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដោយមានការចូលរួមពីសហភាពទូរគមនាគមន៍អន្តរជាតិ ក្រោមប្រធានបទ «Asia-Pacific: Smartly digital»។ វេទិការដែលចាប់ផ្តើមប្រារព្វឡើង ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣។ វេទិការនេះមានការចូលរូមពីអង្គការជាតិ អង្គការអន្តរជាតិ ទាំងឯកជន និងរដ្ឋ ដែលមានសមាជិកចូលរួមជិតបីរយនាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងវេទិការអភិវឌ្ឍន៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដោយមានការចូលរួមពីសហភាពទូរគមនាគមន៍អន្តរជាតិ ក្រោម ប្រធានបទ «Asia-Pacific: Smartly digital»។ វេទិការដែលចាប់ផ្តើមប្រារព្វឡើង ក្នុងរយៈពេលបីថ្ងៃពីថ្ងៃទី២៩ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣។ វេទិការនេះមានការចូលរូមពីអង្គការជាតិ អង្គការអន្តរជាតិ ទាំងឯកជន និងរដ្ឋ ដែល មានសមាជិកចូលរួមជិតបីរយនាក់។

នៅសណ្ឋាគារអាំងទែកង់ធីណង់តាល់ (Inter-Continental) លោក ប្រាហ៊ីម៉ា សានូ (Brahima Sanou) អ្នកចាត់ការទូទៅនៃ​សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានលើកថា នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា កម្ពុជា ក៏ដូចជាប្រទេសមួយ​ចំនួន​ទៀត ត្រូវការកសាងសមត្ថភាពធនធានមនុស្ស លើគ្រប់វិស័យ ជាពិសេសលើវិស័យ«ស្មាតម៉ូបាល» (Smart mobile)។ លោកបន្តថា មុនឆ្នាំ២០១៤ លោកចង់ផ្តល់សេវា (ICT) ឲ្យបានជាង៩០ភាគរយទៅតាមតំបន់ជនបទ និងធ្វើយ៉ាងណាឲ្យ​អ្នកដែលជាវទូរសព្ទ័ទាំងអស់ ទទួលបាននូវគណនីយឲ្យបាន៨៨៥លាននាក់។

ឯអគ្គលេខាធិការនៃITU លោក ហាម៉ាឌូន ទូរេ (Hamadoun Touré) បានបង្ហាញពីការប្រើប្រាស់​ នូវសេវាអ៊ីនធើណែត​តាម​ទូរសព្ទ័ដៃ ដែលបានកើនដល់ពីភាគបី។ លោកបន្តថា នឹងធ្វើឲ្យពិភពលោកភ្ជាប់ជាមួយ និងសេវាទាំងនេះ។ គណកម្មការ​ឌីជីថល បានកើតឡើងជាងបីឆ្នាំហើយ ដែលផ្តោតទៅលើគោលនយោបាយ ធ្វើយ៉ាងណាឲ្យទទួលបាននូវសេវា ទាំងអស់​នេះមុនឆ្នាំ២០១៥ ក្រោមការចូលរួមពី ១៥៥ប្រទេស។

លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍​(ICT) ជាផ្នែកមួយដែលកម្ពុជាកំពុងមានប្រតិបត្តិការណ៍រាល់ថ្ងៃ។ លោកបន្តថាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នេះ មានតួនាទីសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ «តាមការប៉ាន់ប្រមាណរហូតដល់ចុងឆ្នាំ២០១៣នេះ នឹងមានមនុស្សជាង៦.៨ ពាន់លាននាក់ ប្រើប្រាស់ទូរស័ព្ទដៃសម្រាប់ទំនាក់ទំនងគ្នា»។

បន្ថែមលើនេះលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រទេស​កម្ពុជាជាប្រទេសទីមួយ ដែលប្រើ«ទូរសព្ទ័ដៃ»ច្រើនជាង«ទូរសព្ទ័លើតុ»។ លោកថា ចំពោះការអភិវឌ្ឍន៍ផ្នែក​បច្ចេកវិទ្យា​នេះ​បច្ចុប្បន្ន តួលេខនៃអ្នកប្រើប្រាស់ទូរស័ព្ទមានប្រមាណ១៣៩.៤១% ហើយនៅកម្ពុជា។ ឯអ្នកផ្តល់ប្រតិបត្តិករទូរសព័្ទ មានតែ​ប្រាំបីទេ។ កត្តានេះធ្វើឲ្យទីផ្សារកម្ពុជា មានការប្រគួតប្រជែង និងការអភិវឌ្ឍន៍យ៉ាងលឿន។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា ត្រូវបានដំណើរការលើ​ប្រព័ន្ធផ្សព្វផ្សាយ ដោយឯកជន និងសាធារណៈ។ វិស័យទាំងនេះបានកើនឡើងខ្ពស់ និងមានភាពរីកចំរើនយ៉ាងរហ័ស។ លោកបបន្តថា «មនុស្សជំនាន់ក្រោយរបស់យើង ជាកត្តាមួយដែលធ្វើឲ្យមានភាពជោគជ័យ លើផ្នែកសេដ្ឋកិច្ច ក៏ដូចជា​កត្តាដ៏ទៃ។ ការពង្រីកសមត្ថភាពរបស់យើងលើបច្ចេកវិទ្យា សម្រាប់អនាគតដើម្បីធ្វើការប្រគួតប្រជែង​ដោយជោគជ័យ​នូវ​ថ្នាក់តំបន់ និងសកលលោក។ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានការចាប់អារម្មណ៍ចូលចិត្តនូវប្រពន្ធ័ផ្សព្វផ្សាយ​សង្គម ដូចជាហ្វេសប៊ូក (facbook) ធ្វីតទ័រ (twitter) អ៊ីនធើណែត (internet) ជាដើម។»

---------------------------------------------------------
ដោយៈអ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...