រដ្ឋអ៊ីស្លាមប្រើកុមារឲ្យបាញ់សម្លាប់បុរសម្នាក់ ដែលជាប់ចោទពី«ចារកម្ម»
ក្នុងវីដេអូដែលមានរយៈពេលជាង១០នាទី ដាក់បង្ហោះកាលពីថ្ងៃអង្គារ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជា Muhammad Said Ismail Musallam ជាតិអារ៉ាប់ពាក់កណ្ដាលអ៊ីស្ត្រាអែល ពាក់អាវពណ៌លឿង និងលិខិតឆ្លងដែន នៃប្រទេសអ៊ីស្ត្រាអែល។ បុរសម្នាក់នេះ ត្រូវបានចោទប្រកាន់ ថាបានធ្វើ«ចារកម្ម» ឲ្យក្រុមមួយហៅថា Mossad។
បន្ទាប់មក កុមារដែលឈរនៅក្បែរនោះ បានបាញ់បុរសនេះ មួយគ្រាប់ចំកណ្ដាលក្បាល មុននឹងបន្ថែមជាច្រើនគ្រាប់ទៀត ពីលើសាកសព ដោយស្រែកឡើងថា «ព្រះអាឡាហ៍ ដ៏ខ្ពស់ខ្ពស់ជាងគេ (Allah Akbar)»។
នៅជិតកុមារនោះ ជាយុវជនម្នាក់ទៀត ដែលគេស្គាល់ថា មានជាតិបារាំង ជាបងថ្លៃរបស់ មហាមេដ ម៉េរាហ៍ (Mohamed Merah) ភេវរជនម្នាក់ទៀត ដែលបានបាញ់សម្លាប់ កុមារជាតិជ្វីហ្វជាច្រើននាក់ នៅក្រុងទូលូ ប្រទេសបារាំង។ នេះបើតាមអ្នកការសែតបារាំង ជំនាញខាងការស្រាវជ្រាវ ពីភេវរកម្ម។ យុវជននេះឈ្មោះ សាប៊្រី អេស៊ីដ (Sabri Essid) ហើយបាននិយាយគម្រាម [...]