មហាមេដ ម៉េរាហ៍ ខ្មាញ់កាំភ្លើង នៅទូលូ ស្លាប់ហើយ
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២២ មិនា ២០១២
- កែប្រែចុងក្រោយ: March 22, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ច្រើនជាង ៣០០គ្រាប់កាំភ្លើង ត្រូវបានគេលឺសូរ នៅជុំវិញគេហដ្ឋានដែល មហាមេដ ម៉េរាហ៍ (Mohamed Merah) ស្នាក់នៅ ។ បន្ទាប់ពីបញ្ចុះបញ្ចូល អោយប្រគល់ខ្លួន និងរងចាំអស់រយះពេល ជាង ៣២ម៉ោងមក កងកំលាំងរ៉េដ បានបើកការវាយប្រហា នៅប្រហែលជាម៉ោង ១០ម៉៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិនា ដើម្បីបង្ខំអោយ ខ្មាញ់កាំភ្លើង មហាមេដ ម៉េរាហ៍ ដាក់អាវុធ និងប្រគល់ខ្លួន ។
មហាមេដ ម៉េរាហ៍ អាយុ ២៣ឆ្នាំ ត្រូវបានគេរកឃើញថា ជាជនសង្ស័យនៅក្នុងការបាញសំលាប់ ដ៏រង្គាល ទៅលើឃាតកម្មចំនួន៣ ដែលលើកចុងក្រោយ គឺការបាញ់សំលាប់ ថ្ងៃច័ន្ទ ទី១៩ ខែមិនា នៅសាលាបង្រៀន Ozar Hatora របស់សហគមន៍ អ្នកកាន់សាសនា ជ្វីហ្វ បានធ្វើអោយមនុស្ស ៤នាក់ស្លាប់ ហើយ ២នាក់ផ្សេងទៀតរបួស ។ មហាមេដ ម៉េរាហ៍ Mohamed Merah ត្រូវបានកងកំលាំង រ៉េដ ដាក់អោយស្ថិតក្នុងការហ៊ុំមព័ទ្ធ តាំងតែពីព្រលឹមស្រាងៗ មួយថ្ងៃមុននេះម្លេះ ។
ការបាញ់ឆ្លើយឆ្លងគ្នា ដែលគេបានពណ៌នាថា ដូចស្ថិតនៅក្នុងពេលមានសង្គ្រាម បានប្រព្រឹត្តទៅរហូតដល់ម៉ោង ១១ម៉៣១។ អស់រយះពេលជាង ១ម៉ោងនេះហើយ ដែលគេ បានសំលាប់ជនសង្ស័យ មហាមេដ ម៉េរាហ៍ ក្នុងខណៈ ដែលជននេះខំព្យាយាម រត់គេចខ្លួនតាមបង្អួច។ ខាងកងកំលាំង រ៉េដ ត្រូវបានគេរាយការណ៍ថា មានរបួស៣នាក់ ដែលក្នុងនោះម្នាក់របួសធ្ងន់ ។
ប្រភពពីខាងកងកំលាំងនគរបាល បាននិយាយថា មហាមេដ ម៉េរាហ៍ ធ្លាប់បានធ្វើដំណើរពីរដង ទៅហ្វឹកហាត់ យុទ្ធសាស្រ្ត និងការប្រយុទ្ធ ជាមួយនឹងពួកស្ម័គ្រប្រយុទ្ធ នៅប្រទេសអាហ្គានីស្ដង់ ។ ហើយ មហាមេដ ម៉េរាហ៍ ខ្លួនឯងក៏បានបញ្ជាក់ថាខ្លួនជា កងប្រយុទ្ធរបស់ ព្រះអាឡាហ៍ moudjahid ដែលបានទទួលការបង្វឹកពីក្រុម អាល់កៃដា ។ ក្នុងអំឡុងពេលបញ្ចុះបញ្ចូល ដែលធ្វើដោយ ក្រុមកងកំលាំងរ៉េដ មហាមេដ ម៉េរាហ៍ បានពណ៌នាពី ភាពមិនស្ដាយក្រោយ ក្នុងការប្រព្រឹត្ត ហើយក៏មានគំរោងធ្វើឃាតកម្ម ផ្សេងៗទៀងផងដែរ ៕