ក្រុមគោជល់អេស្ប៉ាញ បំបាក់អ៊ុយរ៉ាហ្គាយ ២-១ (VDO)
ក្រុមម្ចាស់ជើងឯកបាត់ទាត់ពិភពលោកឆ្នាំ២០១០ អេស្ប៉ាញ នៅតែធ្វើបានល្អជាបន្តទៀត បន្ទាប់ពីឈ្នះការប្រកួតបើកឆាកលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-១ ក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យ។
កីឡាករអេស្ប៉ាញ អបអរសាទរនឹងជ័យជំនះរបស់ពួកគេ។
ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ផិដ្រូ (Pedro) បានទាត់កាប់មួយទំហឹង ហើយបាល់ទៅប៉ះនឹងជើងខ្សែការពារ ឌីកូ កូហ្គាណូ (Diego Lugano) ក៏ចូលទីបានសម្រេចនៅនាទីទី២១។
១២នាទីបន្ទាប់ ខ្សែប្រយុទ្ធក្រុមវ៉ាឡិនសៀ (Valencia) រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានទាត់បាល់បំប្លោងផុតដៃអ្នកចាំទីបានសម្រេច បន្ទាប់ពីទទួលបាល់បានយ៉ាងល្អមកពីកីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas)។
[...]