ហ៊ុន សែន ជា«ប្រធានាធិបតី» បើតាមវិទ្យុបារាំងអន្តរជាតិ
តាមមើលទៅ មិនមែនជាការច្រឡំទេ ហើយក៏មិនមែន ជាកំហុសអក្ខរាវិរុទ្ធនោះដែរ ព្រោះពាក្យ«ប្រធានាធិបតី»នេះ ត្រូវបានអត្ថបទនោះ សរសេរឡើងវិញ ចំនួនដល់ទៅ៣ដង ដោយរាប់ទាំងចំណងជើងអត្ថបទផង។ អត្ថបទរបស់គេហទំព័រ វិទ្យុបារាំងអន្តរជាតិ ជាភាសាបារាំងនោះ ដាក់ចំណងជើងដូច្នេះថា «អូស្ត្រាលី៖ បាតុកម្មប្រឆាំងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា»។
អត្ថបទនោះ មិនបានបញ្ជាក់ ពីឈ្មោះអ្នកសរសេរទេ ដោយគ្រាន់តែដាក់ថា សរសេរដោយ «RFI» នៅផ្នែកខាងលើ នៃអត្ថបទប៉ុណ្ណោះ។ ក្នុងតួអត្ថបទ អ្នកសរសេរ បានហៅលោក ហ៊ុន សែន ជាប្រធានាធិបតី ជាលើកទីពីរថា៖ «នៅអូស្ត្រាលី ការបើកជំនួបកំពូលអាស៊ាន ត្រូវបានកត់សម្គាល់ នៅថ្ងៃសុក្រទី១៦ ខែមីនានេះ ដោយបាតុកម្ម របស់សហគមន៍ខ្មែរ នៅទីនោះ។ មនុស្សច្រើនរយនាក់ បានប្រមូលគ្នីគ្នា ដើម្បីបរិហារពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា លោក ហ៊ុន សែន - ការគម្រាមរបស់លោក ប្រឆាំងនឹងពលរដ្ឋដើមកំណើតខ្មែរ [...]