ចំណាយ១៥លានអ៊ឺរ៉ូ ដើម្បីកំសាន្ដ«ឌីស្នេឡេន»នៃទីក្រុងប៉ារីស ៣ថ្ងៃតែឯង
ព្រះអង្គម្ចាស់មួយអង្គនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់ ១៥លានអ៊ឺរ៉ូ (ប្រមាណជា១៩លានដុល្លាអាមេរិក) កាលពីចុងខែឧសភានេះ ដើម្បីទិញដាច់ នូវការចូលកំសាន្ដក្នុងឧទ្យានកន្ត្រាក់អារម្មណ៍ «ឌីស្នេឡេន (Disneyland)» នៃទីក្រុងប៉ារីសប្រទេសបារាំង។ គ្រប់ការសម្ដែង និងកម្មវិធីនៅក្នុងឧទ្យានកំសាន្តមួយផ្នែក ត្រូវបិតទ្វាសម្រាប់សាធារណជនទូទៅ តែផ្ទុយទៅវិញ ត្រូវបានសម្រិតសម្រាំងសម្រាប់ព្រះអង្គម្ចាស់ និងភ្ញៀវរបស់ព្រះអង្គម្ចាស់ប្រមាណជា ៦០នាក់។
ឧទ្យានកន្ត្រាក់អារម្មណ៍ «ឌីស្នេឡេន (Disneyland)» នៃទីក្រុងប៉ារីស ក្នុងពេលរាត្រី។
ព្រះអង្គម្ចាស់ ហ្វាដអាល សាអ៊ូល (Fahd al-Saoud) បានស្នាក់នៅក្នុងតំបន់នោះ (Marne-la-Vallée) រវាងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ខែឧសភាកន្លងទៅ [...]