«បិសាចផឹកឈាម»៦នាក់ ត្រូវមហាជនសម្លាប់នៅ ម៉ាឡាវី
មនុស្សដែលរងការចោទ ថាជា«បិសាចផឹកឈាម» ចំនួន៦នាក់ ត្រូវបានវាយសម្លាប់ ដោយហ្វូងមហាជន ដែលប្រកាសខ្លួនថា ជាក្រុមសេនាជនការពារតំបន់ «Mulanje» ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ាឡាវី (ទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍)។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យនគរបាលម៉ាឡាវី ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
អ្នកនាំពាក្យបានបញ្ជាក់ថា ហេតុការណ៍ចុងក្រោយបំផុត នៅក្នុងសំនុំរឿងនេះ កើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនោះ មនុស្សពីរនាក់ ត្រូវបានហ្វូងសេនាជនទាំងនោះ វាយធ្វើបាបរហូតស្លាប់ ដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់ បន្ទាប់ពីពួកគេបានសង្ស័យមនុស្សទាំងពីរនាក់ ថាជា«បិសាចផឹកឈាមមនុស្ស»។
ខណៈហេតុការណ៍មុនៗ ដែលបានផ្ទុះអំពើហិង្សាស្រដៀងគ្នានេះ នាយនគរបាលតំបន់មួយរូប ក៏ត្រូវបានសម្លាប់ដែរ ក្រោមការចោទប្រកាន់ថាបាន«ឃុបឃិត» ជាមួយ «បិសាចផឹកឈាមមនុស្ស»។
» ប្រទេសម៉ាឡាវី ក្នុងផែនទីពិភពលោក៖