ថៃ៖ សម្លាប់​ជន​រួម​ជាតិ​ឯង​កាប់ជាដុំៗ ហើយ​ដាក់​បង្កប់​ក្នុង​ជញ្ជាំង

នគរបាលថៃ បានចាប់ឃាត់ខ្លួន បុរសមានវ័យជាង៥០ឆ្នាំ ជាតិអ៊ីស្ត្រាអែលម្នាក់ ពីបទមនុស្សឃាត ទៅ​លើ​អតីត​ភ្នាក់ងារ​នគរបាល​មួយ​រូប ដែលជាជន​រួមជាតិ​អ៊ីស្ត្រាអែល​ដូចគ្នា។ ទង្វើមនុស្សឃាតនេះ បានធ្វើឲ្យ​កក្រើក​​ពេញ​​ទាំង​​​ប្រទេស​​ថៃ បន្ទាប់ពីនគរបាលបានរកឃើញ សាកសពរបស់ជនរងគ្រោះ ត្រូវបានកាប់​ដាច់​ជា​ដុំៗ ហើយ​​យក​​ទៅ​រុំ ​ថង់ផ្លាស្ទីក ដាក់ក្នុងជញ្ជាំងលំនៅដ្ឋានមួយ នាភាគខាងជើង រាជធានីបាងកក កាល​ពី​ចុង​​សប្ដាហ៍​​កន្លង​​ទៅ។
ថៃ៖ សម្លាប់​ជន​រួម​ជាតិ​ឯង​កាប់ជាដុំៗ ហើយ​ដាក់​បង្កប់​ក្នុង​ជញ្ជាំង
ជនរងគ្រោះ ដែលយកចេញ ពីទូទឹកកក ដែលដាក់ក្នុងជញ្ជាំងផ្ទះ របស់ជនសង្ស័យ (រូបខាងស្ដាំ)។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 17, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលថៃបានប្រកាស កាលពីចុងសប្ដាហ៍នេះថា ជនសង្ស័យមានវ័យជាង៥០ឆ្នាំ និងជា​ជន​ជាតិ​អ៊ីស្ត្រាអែល​ម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យ​ក្នុងអំពើមនុស្សឃាត​ដ៏សាហាវមួយ ដែលបាន​រញ្ជួល​អស់​ទាំង​ប្រទេស​ថៃ។ ជនរងគ្រោះ ដែលជាជនជាតិអ៊ីស្ត្រាអែលដែរនោះ ត្រូវបានគេប្រទះឃើញសាកសព កាប់​ជា​ដុំៗ ដាក់​ខ្ចប់​ថង់​ផ្លាស្ទីក ក្នុងជញ្ជាំងបិតជិត នៃលំនៅដ្ឋានរបស់ជនសង្ស័យ ដែលស្ថិតនៅភាគខាងជើង រាជធានី​បាងកក។

អ្នកស៊ើបអង្កេតថៃ បានពន្យល់ថា ដំណើរដែលឈានទៅរកឃើញ ទង្វើមនុស្សឃាត ដ៏ស្ងាត់ស្ងៀម តែ​សាហាវ​មួយនេះ ដោយសារស្ថានទូតអ៊ីស្ត្រាអែល ប្រចាំនៅប្រទេសថៃ និងអ្នកជិតដិតម្នាក់ របស់ជនរងគ្រោះ បាន​ប្ដឹង​ទៅ​អាជ្ញាធរ កាលពីសប្ដាហ៍មុន ហើយបានស្នើសុំ ឲ្យអាជ្ញាធរស្វែងរកជនរងគ្រោះ ដែលបានបាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង។

» វីដេអូ បង្ហាញពីការចាប់ខ្លួនជនសង្ស័យ៖

ប្រើកាតឥណទាន របស់ជនរងគ្រោះ...

លោក «Suthin Suppuang» នាយនគរបាលទទួលបន្ទុក ផ្នែកប្រឆាំងឧក្រិដ្ឋកម្ម នៃនគរបាលថៃ បាន​អះអាង​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ការស្វែងរកនោះ បានមកដល់ដំណាក់កាលមួយ ហើយធ្វើឲ្យ​អាជ្ញាធរ​ផ្ដោត​ការ​សង្ស័យ ទៅលើជនជាតិអ៊ីស្ត្រាអែលម្នាក់ ដែលរស់នៅក្នុងសង្កាត់ ននថាបូរី (Nonthaburi) ស្ថិតនៅភាគខាងជើង នៃរាជធានីបាងកក។ លោកបានបន្តទៀតថា៖ «មូលហេតុ​មួយ ពីក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន ដែលធ្វើឲ្យយើង​ដាក់​ការសង្ស័យនោះ គឺអាជ្ញាធរ​បាន​រកឃើញ ថាមានការ​ព្យាយាមប្រើ​កាត​ឥណទាន របស់​ជន​រងគ្រោះ ដែលបានបាត់ខ្លួន»។

អ្នកទទួលខុសត្រូវរូបនេះ បានបញ្ជាក់ថា៖ «យើងបានចូល ទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យ ហើយ​ក៏បានរកឃើញ សាកសពរបស់ជនរងគ្រោះ ដែលត្រូវបានកាត់ដាច់ ជាបីដុំៗ ដាក់រំក្នុងថង់ផ្លាស្ទិក»។

» វីដេអូ ជារបាយការណ៍របស់ទូរទស្សន៍ក្នុងស្រុក៖

សារភាពពីឧក្រិដ្ឋកម្មរបស់ខ្លួន...

បើតាមលោក «Krissana Pattanacharoen» អ្នកនាំពាក្យនគរបាលថៃ បានបញ្ជាក់បន្ថែមថា ជនសង្ស័យ​បាន​សារភាព ពីទង្វើមនុស្សឃាតរបស់ខ្លួន ហើយហេតុផល ដែលឈានទៅសម្លាប់ជនរងគ្រោះ ដោយ​សារ​អ្នក​ទាំង​ពីរ មានបញ្ហា «ស្នេហាត្រីកោណ»។ ជនរងគ្រោះមានឈ្មោះ «Eliyahu Cohen» អាយុ៦២ឆ្នាំ រីឯ​ជន​សង្ស័យ មាន​ឈ្មោះ «Simon Beton» អាយុ៥២ឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...