ល្វីស៍ អង់រីក ក្លាយជាគ្រូដឹកនាំថ្មី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ
ក្នុងរយៈពេលមិនដល់មួយខែផង ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ បានផ្លាស់ប្ដូរគ្រូដឹកនាំ ដល់ទៅ២ដង។ ការចាកចេញពីតំណែង របស់លោក «Fernando Hierro» គ្រូដឹកនាំក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក កាលពីប៉ុន្មានថ្ងៃមុន បានតម្រូវឲ្យសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ ហៅកាត់ថា «RFEF» ត្រូវស្វែងរកគ្រូដឹកនាំថ្មីទៀត សម្រាប់ក្រុមជម្រើសជាតិ។
ហើយនេះ ជាព័ត៌មានផ្លូវការ ដែលប្រកាសចេញ កាលពីប៉ុន្មាននាទីមុន ពីសហព័ន្ធខ្លួនឯងផ្ទាល់៖ លោក ល្វីស៍ អង់រីក (Luis Enrique) អតីតកីឡាករ និងអតីតគ្រូបង្វឹក របស់ក្រុម បាសឺឡូន (Barcelone FC) ត្រូវបានជ្រើសតាំង ឲ្យឡើងមកដឹកនាំក្រុមជម្រើសជាតិ «La Roja» របស់រាជាណាចក្រ។
លោក ល្វីស៍ អាយុ៤៨ឆ្នាំ នឹងឡើងមកដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលកំពុងរងការរង្គោះរង្គើ បណ្ដាលមកពី សំនុំរឿង