កម្ពុជានឹងមានហ្វីបអុបទីក កម្លាំង ១០០ G ប្រើក្នុងពេលឆាប់ៗ
ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធើណែត ឆ័ន វ៉ៃ នឹងតម្លើងលទ្ធភាពរបស់ខ្លួនដល់កំពូល់ ដោយគ្រោងនឹងបំពាក់ឲ្យប្រទេសកម្ពុជា នូវបណ្ដាញផ្គត់ផ្គង់ដំបូងគេមួយ ហៅថា ហ្វីបអុបទិក (fibre optique) មានកម្លាំងរត់ ១០០Gbit ក្នុងមួយវិនាទី។ គម្រោងនេះ នឹងធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃភ្ជាប់បណ្ដាញសេវាកម្ម អ៊ិនធើណែតដែលមានល្បឿនលឿន នៅក្នុងប្រទេស ដែលមានកំណើតសេដ្ឋកិច្ច ដែលមានក្នុងកម្រិត ៧% រួមផ្សំនឹងការធ្វើវិនិយោគទុន យ៉ាងសន្ធឹកសន្ធាប់នោះ។
សេវាកម្មផ្គត់ផ្អង់អ៊ិនធើណែត ហ្វីបអុបទីក នឹងត្រូវប្រើបច្ចេកវិទ្យា 1830 PSS របស់ក្រុមហ៊ុនបារាំង ដ៏ល្បីមួយ ឈ្មោះ អាល់កាតែល លូសេន ដែលមានជំនាញ ខាងទូរគមនាគមន៍ ជាច្រើនឆ្នាំមកហើយ។ លោក អេរិច លី (Eric Lee) អគ្គនាយកក្រុមហ៊ុន ឆ័ន វ៉ៃ បានថ្លែងឡើងថា៖ «យើងស្វែងរកបច្ចេកវិទ្យាមួយ ដែលអាចផ្ដល់ជូននូវសមត្ថភាព និងប្រសិទ្ធិភាពកម្រិតខ្ពស់ ប្រកបដោយការរំពឹង ទៅមុខវែងឆ្ងាយ [...]