Posts tagged as "Men Sam An"

ម៉ែន សំអន៖ «វៀតណាម​ជា​មហា​មិត្ត ដែល​បាន​ជួយ​កសាង​សន្តិភាព​ឲ្យ​កម្ពុជា»

ម៉ែន សំអន៖ «វៀតណាម​ជា​មហា​មិត្ត ដែល​បាន​ជួយ​កសាង​សន្តិភាព​ឲ្យ​កម្ពុជា»

«ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី» រវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-វៀតណាម មានរយៈពេលកន្លះសតវត្សន៍ហើយ។ ប្រសិនជាកម្ពុជាមានសន្តិភាព បានមកដល់សព្វថ្ងៃ នោះគឺដោយសារបាន«មហាមិត្ត»វៀតណាម ជាអ្នករួមចំណែក ជួយកសាងដ៏«ស្មោះស្ម័គ្រ»បំផុត។ នេះ បើតាមប្រសាសន៍ របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់កិច្ចសម្ភាសន៍ ទៅឲ្យទីភ្នាក់ងារព័ត៌មាន​វៀតណាម ហៅកាត់ថា «VNA» ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងទាក់ទងការទូត រវាងប្រទេសទាំងពីរ។

អតីតសមមិត្តនារី ម៉ែន សំអន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានកសាងរួមគ្នា នូវ«ប្រពៃណី» នៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជា«បងប្អូន រួមអាវុធ និងអ្នកជិតខាង» ហើយទទួលបាននូវលទ្ធផល «គួរជាទីគាប់ចិត្ត» សឹងតែនៅក្នុង«គ្រប់វិស័យ»។

បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ហើយក៏ជាប្រធានក្រុមតំណាងរាស្ត្រ [...]

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូល​ខ្លួន​មកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។

លោក ឈូក បណ្ឌិត បានចូលមកសារភាព​ នាវេលាម៉ោង ​ប្រមាណ​១២​ថ្ងៃ​ត្រង់ ថ្ងៃទី៨ ខែសីហា នៅ​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង​៣០​នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត​ ដើម្បី​ចាត់ការ​តាមច្បាប់។ នេះបើតាមការ​អះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀល​ថ្ងៃ​ដដែល។

លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមាន​ការចាប់ខ្លួន​ទេ [...]

អង្គការ​សិទ្ធិ​មនុស្ស​អស់​សង្ឃឹម​នឹង​រដ្ឋាភិបាល ពី​ការ​ចាប់​ខ្លួនឈូក បណ្ឌិត

អង្គការ​សិទ្ធិ​មនុស្ស​អស់​សង្ឃឹម​នឹង​រដ្ឋាភិបាល ពី​ការ​ចាប់​ខ្លួនឈូក បណ្ឌិត

ទោះបីជាតុលាការខេត្តស្វាយរៀង បានចេញដីការចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត អស់រយៈពេល​ជាជិតមួយឆ្នាំហើយក៏ដោយ ក៏មកទល់ពេលនេះ អាជ្ញាធរនៅតែមិនទាន់អាចចាប់ខ្លួន ជនមានពិរុទ្ធរូបនេះយកមក​ផ្តន្ទា​ទោសបានដែរ។ អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងដែលតាមដានករណីនេះ បានសម្តែងការ​អស់​សង្ឃឹមថា អាជ្ញាធរទំនងជាមិនអាចចាប់ខ្លួនលោក ឈូក បណ្ឌិត បាននោះទេ។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីបានបើកសវនាការលើសំណុំរឿង ទាក់ទងនឹងអតីតអភិបាលក្រុវបាវិត បាញ់កម្មករិនី នៅ​ខេត្ត​ស្វាយរៀងកាលពីថ្ងៃទី ៣១ខែតុលា ម្សិលមិញរួចមក។ តុលាការឧទ្ធរណ៍ [...]

មាន​គេ​ឃើញ ឈូក បណ្ឌិត នៅ​ក្នុង​ផ្ទះ​​ឧប​នាយក​រដ្ឋមន្រ្តី ម៉ែន សំអន?

មាន​គេ​ឃើញ ឈូក បណ្ឌិត នៅ​ក្នុង​ផ្ទះ​​ឧប​នាយក​រដ្ឋមន្រ្តី ម៉ែន សំអន?

ពលរដ្ឋចំនួនបីនាក់ ដែលមានមុខរបរ និងរស់នៅក្នុងតំបន់ខុសៗគ្នា បានទម្លាយពី​អាថ៌កំបាំង​នេះ ប្រាប់​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ ថាពួកគេបានឃើញវត្តមានលោក ឈូក បណ្ឌិត នៅក្នុងគេហដ្ឋានលោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។ បុរសម្នាក់ដែល​ជា​មន្ត្រីមួយរូប ធ្លាប់​មាន​វត្តមាន​ចេញចូល នៅក្បែរគេហដ្ឋានអ្នកស្រីឧបនាយករដ្ឋមន្រ្តី បានធ្លាយរឿងនេះ​ដោយ​ផ្ទាល់មាត់ប្រាប់ទស្សនាវដ្ដី តែលោក​មិនបានអនុញ្ញាត ឲ្យថតសម្លេងនោះទេ ក្រោមហេតុផលសុវត្ថិភាព។

ដោយឡែកពលរដ្ឋម្នាក់ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប បានប្រាប់មកទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោក​បាន​ឃើញវត្តមានលោក ឈូក បណ្ឌិត នៅផ្ទះអ្នកស្រីម៉ែន សំអន នៅមុនពេលបុណ្យភ្ជុំបិណ្ឌ។ ពលរដ្ឋ​រូប​នោះ​បានឲ្យ​ទស្សនាវដ្ដី​ថតសម្លេងលោក តែក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងបន្តរថា លោកបាន​ឌុប​អ្នកដំណើរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...