Posts tagged as "Soeur Sotheara"

ខ័ណ្ឌ ច័ន្ទសុផល ដៀល សឿ សុធារ៉ា ថា​«ផ្កាប់​មុខ»​ទូល​គុណ​ទេវតា​៧មករា

ខ័ណ្ឌ ច័ន្ទសុផល ដៀល សឿ សុធារ៉ា ថា​«ផ្កាប់​មុខ»​ទូល​គុណ​ទេវតា​៧មករា

មើល​មួយ​ភ្លែត នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​តារាៗ​មួយ​ចំនួន និង​បើ​និយាយ​ពី​អ្នក​គោរព ស្រលាញ់ និង​ដឹង​គុណ​ថ្ងៃ​៧មករា គ្មាន​អ្នកណា​លើស​អ្នក​នាង សឿ សុធារ៉ា នោះ​ទេ ព្រោះ​ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​ថ្ងៃ ៧មករា តារា​ស្រី​សម្តី​ផ្អែម​រូប​នេះ សុខ​ចិត្ត​កាត់​សក់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​តារា​ហ្វេសប៊ុក លោក ខ័ណ្ឌ ច័ន្ទសុផល ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដូច​គ្នា សកម្មភាព​របស់​តារា​ស្រី​កូន​មួយ ជា​ការ​ដឹង​គុណ​ដ៏​ជ្រុល​ហួស​ហេតុ និង​រហូត​ដល់​«ផ្កាប់​មុខ» ។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​ស្រី​សាច់​នៅ​តែ​ស​ខ្ចី បាន​សរសេរ​នៅ​ចំ​ថ្ងៃ​បុណ្យ​រំលឹក​ខួប​ទី​៣៧ នៃ​ថ្ងៃ​៧​មករា​១៩៧៩​ថា៖ «ថ្ងៃ​នេះ​នាង​ខ្ញុំ​បាន​សំរេច​ចិត្ត​កាត់​សក់​ការ៉េ ដើម្បី​ជា​ការ​ដឹង​គុណ​ទេវតា​មក​រំដោះ​ជាតិ ៧ មករា ព្រោះ​ជា​ថ្ងៃ​ដែល​ឪពុក​ម្តាយ​នាង​ខ្ញុំ [...]

រវាង​សុភ័ណ្ឌ ឡារី និង​សាពូន មីដាដា មួយ​ណា​ត្រូវ​លាង​គូទ​ខ្លួន​ឯង​មុន?

រវាង​សុភ័ណ្ឌ ឡារី និង​សាពូន មីដាដា មួយ​ណា​ត្រូវ​លាង​គូទ​ខ្លួន​ឯង​មុន?

«និយាយទៅ លាង​គូទ​ខ្លួន​អោយ​ជ្រះ ចាំ​រិះ​គន់​គេ ពួក​តារា​ខ្លះ បាន​ធ្វើ​កូន​ធម៌​លោក​មេ​បក្ស តំកើន​ខ្លួន​លើស​គេ ស្រឡាញ់​ជាតិ​លើស​គេ!» នេះ​ជា​ការ​លើក​ឡើង​របស់ ខាំ ភូរិ អ្នក​និពន្ធ​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដែល​ធ្វើ​ការ​រិះ​គន់ ទៅ​លើ​តារា​សម្តែង​ដែល​មាន​និន្នាការ​ទៅ​ខាង​គណបក្ស សង្គ្រោះ​ជាតិ លោក សុភ័ណ្ឌ ឡារី។

ក្រៅពីអ្នកនិពន្ធ​ខាង​លើ មាន​ប្រិយ​មិត្ត​​ម្នាក់​ទៀត​ បាន​សរសេរ​រិះ​គន់​លោក សុភ័ណ្ឌ ឡារី ដែរ​ថា៖ «អ្នក​ខ្លះ​ជេ​ស្តី​ថា​គេ​ណ្នឹង​ផ្កាប់​មុខ គ្មាន​កំណើត​ជេ​ស្តី​គេ​ដូច​គ្មាន​ពូជ​អំបូរ សូម​ក្រឡេក​មើល​សង្គម​ខ្លះ​ផង កុំ​បាន​តែ​សម្តែង​ដូច​ខ្លួន​ណ្នឹង​ជួយ​សង្គម ហើយ​ស្រលាញ់​ជាតិ​នោះ។ ប្រើ​ល្បិច​ឈឺ​សាច់ រំងាប់​ចិត្ត​អ្នក​គាំទ្រ ឯ​ក្រោយ​ឆាក​វិញ យក​លុយ​ជំនួយ​ផឹក​ស៊ី​ចិញ្ចឹម​ស្រី បើ​ខ្លួន​មិន​ស្អាត​ស្អំ​ផង កុំ​ធ្វើ​ដូច​ខ្លួន​ណ្នឹង​មហិមា។»

ប្រិយមិត្តដដែលនេះ [...]

តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

នាង សឿ សុធារ៉ា បានឆ្លើយបដិសេធថា រូបភាពដែលផ្សព្វផ្សាយនៅថ្ងៃចុងក្រោយនេះ ថាមិនមែនជារូបភាព​ដែល​នាងផ្ទាល់ជាអ្នកបង្ហោះនោះទេ។ រូបភាព ដែលទទួលបានការិះគន់យ៉ាងច្រើន ពីសំណាក់ទស្សនិកជនដែល​គាំទ្រ​រូបនាង រហូតអាចនឹងឈានដល់ការបាត់បង់ ប្រជាប្រិយភាពរបស់នាងផងនោះ ត្រូវបានតារាសាច់ស្អាតកូនមួយ​រូបនេះអះអាងថា ជារបស់មិត្តនាង ជាអ្នកដាក់បញ្ចូលឈ្មោះនាងឲ្យជាប់ពាក់ព័ន្ធ។


តារាស្រីកូនមួយ សឿ សុធារ៉ា នៅក្នុងពេលសម្ដែងមួយ។ (រូបថតហ្វេសប៊ុក)

តារា - តាមរយៈ រូបភាពមួយសន្លឹក អមជាមួយពាក្យសម្តីអសុរស ដែលត្រូវបានទំព័រហ្វេសប៊ុកមួយ ដែលអ្នកផង​ជឿថា ជា​របស់តារាសម្តែងដ៏ល្បីឈ្មោះ គឺអ្នកនាងសឿ សុធារ៉ានោះ បានកំពុងធ្វើឲ្យតារាស្រីរូបនេះ ទទួលរងនូវ​ពាក្យរិះគន់ធ្ងន់ៗយ៉ាងច្រើន ពីសំណាក់ទស្សនិកជន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...