តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

នាង សឿ សុធារ៉ា បានឆ្លើយបដិសេធថា រូបភាពដែលផ្សព្វផ្សាយនៅថ្ងៃចុងក្រោយនេះ ថាមិនមែនជារូបភាព​ដែល​នាងផ្ទាល់ជាអ្នកបង្ហោះនោះទេ។ រូបភាព ដែលទទួលបានការិះគន់យ៉ាងច្រើន ពីសំណាក់ទស្សនិកជនដែល​គាំទ្រ​រូបនាង រហូតអាចនឹងឈានដល់ការបាត់បង់ ប្រជាប្រិយភាពរបស់នាងផងនោះ ត្រូវបានតារាសាច់ស្អាតកូនមួយ​រូបនេះអះអាងថា ជារបស់មិត្តនាង ជាអ្នកដាក់បញ្ចូលឈ្មោះនាងឲ្យជាប់ពាក់ព័ន្ធ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង សឿ សុធារ៉ា បានឆ្លើយបដិសេធថា រូបភាពដែលផ្សព្វផ្សាយនៅថ្ងៃចុងក្រោយនេះ ថាមិនមែនជារូបភាព​ដែល​នាងផ្ទាល់ជាអ្នកបង្ហោះនោះទេ។ រូបភាព ដែលទទួលបានការិះគន់យ៉ាងច្រើន ពីសំណាក់ទស្សនិកជនដែល​គាំទ្រ​រូបនាង រហូតអាចនឹងឈានដល់ការបាត់បង់ ប្រជាប្រិយភាពរបស់នាងផងនោះ ត្រូវបានតារាសាច់ស្អាតកូនមួយ​រូបនេះអះអាងថា ជារបស់មិត្តនាង ជាអ្នកដាក់បញ្ចូលឈ្មោះនាងឲ្យជាប់ពាក់ព័ន្ធ។


តារាស្រីកូនមួយ សឿ សុធារ៉ា នៅក្នុងពេលសម្ដែងមួយ។ (រូបថតហ្វេសប៊ុក)

តារា - តាមរយៈ រូបភាពមួយសន្លឹក អមជាមួយពាក្យសម្តីអសុរស ដែលត្រូវបានទំព័រហ្វេសប៊ុកមួយ ដែលអ្នកផង​ជឿថា ជា​របស់តារាសម្តែងដ៏ល្បីឈ្មោះ គឺអ្នកនាងសឿ សុធារ៉ានោះ បានកំពុងធ្វើឲ្យតារាស្រីរូបនេះ ទទួលរងនូវ​ពាក្យរិះគន់ធ្ងន់ៗយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ដែលធ្លាប់គាំទ្រការសម្តែងរបស់នាងកន្លងមក ។

«ពួកមីនេះពិតជាអត់កេរ្តិ៏ខ្មាសមែន ស្រែកជេសម្តេច តែឥលូវវាទទួលសញ្ញាបត្រពីសម្តេច ហើយថែមទាំងទទួល​យក​ប្រាក់ឧបត្ថមពីសម្តេចទៀត។ ពេលចឹងអត់និយាយអីម៉ាម៉ាត់ ម៉េចមិនជេរទៀតទៅ! ម៉េចមិនអោយសម រង្ស៊ី មកធ្វើ​សាលា និងប្រគល់សញ្ញាបត្រអោយនាងឯងទៅ មីគ្រាន់បើ។» នេះជាពាក្យដែលស្រង់ចេញពីរូបភាព ដែលបង្ហោះ​នៅ​លើទំព័រទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា សឿ សុធារ៉ា (Soeur Sotheara) តារាប្រជាប្រិយភាពរូបនេះ។

បើទោះបីជារូបភាព ដែលអមដោយពាក្យសម្តីអសីលធម៌ ត្រូវបានលុបចេញពីទំព័រខាងលើនេះក៏ដោយ ប៉ុន្តែរូបភាព​ផ្ដិតចេញពីអេក្រង់ ត្រូវបានទំព័រជាច្រើនផ្សេងទៀត ក្នុងបណ្ដាញសង្គមយកមកចុះផ្សាយជាបន្តបន្ទាប់។ ម្ចាស់ទំព័រ​មួយឈ្មោះ «យុវជនឈានមុខ»  បានសរសេរអមជាមួយរូបភាពនោះ ទាមទារអោយនាង សឿ សុធារ៉ា ធ្វើការសុំ​ទោសជាសារធារណៈចំពោះពាក្យសម្តីអសុរស និងអសីលធម៌របស់ខ្លួន។

បណ្ដាអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកជាច្រើន មិនត្រឹមតែរិះគន់តារាស្រីនៅលើទំព័រផ្សេងៗប៉ុណ្ណោះទេ តែក៏បាន​ត្រឡប់មករកទំព័រដើមឈ្មោះ សឿ សុធារ៉ា (Soeur Sotheara) ដែលបានបង្ហោះរូបនេះពីដំបូង ដោយបានព្រលែង​ពាក្យធ្ងន់ៗ យ៉ាងចាស់ដៃសំដៅទៅម្ចាស់ទំព័រ។ អ្នកគាំទ្រ អ្នកនាងសឿ សុធារ៉ា មួយរូប ឈ្មោះថា Heap Ung ធ្លាប់​បានគាំទ្រ​ការ​សម្តែង និងការច្រៀងរបស់នាង បានសរសេរដោយសម្តែងភាពអស់ជំនឿ លើ​តារាល្បីរូបនេះថា «ខ្ញុំ​តែងតែមើលអ្នកច្រៀង និងទិញឌីសរបស់អ្នក តែឥលូវនេះខ្ញុំនឹងមិនចំណាយលុយ និងពេល​វេលាទៅ​លើអ្នកទៀត​ទេ។» មិនខុសគ្នាដែរ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Rithy Sen បញ្ចេញយោបល់​ដែរថា «ធ្វើជាតារា មុន​នឹងនិយាយគួរតែយកខួរមកគិតខ្លះផង ខ្ញុំក៏ជាប្រិយមិត្តរបស់អ្នកដែរ ដល់ពេលនិយាយចឹង​មក ដល់កហ្មង!!!»

សម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀត បានបន្ទន់កាយវិការខឹងក្រេវក្រោបរបស់ពួកគេ តែក៏នៅតែបញ្ចេញ​យោបល់ ក្នុងន័យស្ថាបនានិងដាស់តឿន ដល់តារាសម្តែងរូបស្រស់ ដែលទស្សនិកជនស្គាល់រាប់អាន អស់រយៈ​ពេល​ជាង១ទសវត្សរ៍មកហើយ។ Pi Seth ដែលចូលបញ្ចេញយោបល់ជាមួយនឹងគេដែរបានសរសេរថា «សូមបែងចែក​រឿងនយោបាយ និង រឿងជីវិតរបស់បុគ្គលម្នាក់ៗផង កុំប្រើពាក្យប្រមាថដាក់ដល់និស្សិតដែលទទួលសញ្ញាបត្រអី»។

ប្រិយមិត្តរបស់នាងមួយចំនួនដែលមិនជឿលើរឿងនេះ ហាក់ចង់អោយនាងបកស្រាយច្រើនជាង។ Hong Sokchan អ្នកគាំទ្ររបស់នាងមួយរូប បានចោទជាសំណួរថា «បងស្រីធារ៉ា តើនេះជាការពិតទេ ? ខ្ញុំយកវាចេញពីក្រុម យុវជន​ឈានមុន ។ សូមបងមេត្តាបកស្រាយ ប្រកបដោយឆន្ទះ។» ចំពោះ Ana Meet U វិញបានសរសេរថា «ខ្ញុំដូចជា​មិន​ជឿថា page មួយនេះជារបស់អ្នកនាង សឿ សុធារ៉ា សោះ ព្រោះនាងជានារីម្នាក់ដ៏រួសរាយរាក់ទាក់ ណាមួយនាង​ជា​អ្នកសិល្បះទៀត ទោះយ៉ាងណាក៏មិនអាច និងចេញមុខចេញមាត់អីខ្លាំងយ៉ាងនេះនោះទេ។»

ស្វាមីរបស់នាង លោក សាពូន មីដាដា ត្រូវបានស្រង់សម្តីដោយគេហទំព័រក្នុងស្រុក បានបដិសេធភ្លាមៗចំពោះ​បញ្ហានេះ ដោយបានបញ្ជាក់ថា រូបលោកនិងភរិយាទម្រាំតែល្បីដល់ថ្ងៃនេះ វាមិនមែនជារឿងងាយនោះទេ ហើយ​ភរិយារបស់លោក ក៏មិនអាចប្រើប្រាស់អសីលធម៌បែបនេះដែរ។ លោកបានអះអាងទៀតថា ទំព័រហ្វេសប៊ុកនោះ​ជាទំព័រក្លែងក្លាយ មិនមែនជារបស់ភរិយាលោកនោះទេ។

តែផ្ទុយពីការលើកឡើងរបស់លោក សាពូន មីដាដា ខាងលើនេះ ម្ចាស់ទំព័រ Dara Pemean ដែលគេស្គាល់​ថាជា​ទំព័រផ្លូវការរបស់នាង សឿ សុធារ៉ា  បានឆ្លើយតបនឹងការសាកសួររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ យ៉ាងខ្លីថា រូបភាពនេះ មានមិត្តរបស់នាង ជាអ្នកបង្ហោះដោយដាក់ឈ្មោះនាងបញ្ចូល (Tag)។ ការបកស្រាយរបស់នាងនេះ ហាក់បីដូចជាទទួល​ស្គាល់​ថាទំព័រ Soeur Sotheara ថាជារបស់នាងយ៉ាងដូច្នោះដែរ បើនិយាយយោងពីប្រព័ន្ធ Tag របស់បណ្ដាញសង្គមហ្វេសប៊ុក។

ទោះជាយ៉ាងណាក៏ដោយ គេបានសង្កេតឃើញ ទៅលើទំព័រផ្លូវការ របស់តារាទាំងពីរនាក់ប្ដីប្រពន្ធ (Dara Pemean របស់នាង សឿ សុធារ៉ា និង  Sapoun Midada របស់លោក សាពូន មីដាដា) ដែលចាប់ដៃគ្នារៀប​អាពាហ៍ពិពាហ៍​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩មកនោះ តែងបង្ហាញពីសកម្មភាពគាំទ្រគណបក្សប្រជាជនកម្ពុជា និងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងខ្លាំងក្លា ដោយមិនភ្លេចផងទេពីការរិះគន់យ៉ាងហូហែរ ទៅលើក្រុមអ្នក​នយោបាយ​ប្រឆាំង។ ហើយបើទោះរូបភាពនេះ ត្រូវបានអ្នកផ្សេងបង្ហោះជំនួសនាង ឬទំព័រហ្វេសប៊ុក Soeur Sotheara មិនមែន​ជារបស់នាង ឬយ៉ាងណានោះ តែនាងគប្បីចេញមកបកស្រាយពីរឿងនេះឲ្យច្បាស់ និងជាផ្លូវការ នៅមុនពេលដែល​សាធារណៈជនអ្នកគាំទ្រ ដាក់កំហុសទៅលើនាងកាន់តែខ្លាំង។

គេនៅសង្ស័យនៅឡើយ ថារឿងនេះ នាង សឿ សុធារ៉ា អាចគ្រាន់តែមានបំណង់ចង់ទាក់ទាញចំណាប់អារម្មណ៍ ពី​សាធារណៈជនទូទៅប៉ុណ្ណោះ  ដែលមិនខុសពីករណីលើកមុន ដែលនាងបានប្រកាសតាមទ័ព័រហ្វេសប៊ុកថា នាង​និង​ស្វាមីកំពុងឈានទៅដល់ការបែកបាក់នោះទេ។ ព័ត៌មានដែលធ្វើ​ឲ្យទំព័រសារព័ត៌មានជាច្រើនបានចុះផ្សាយ និង​ទី​បំផុតទៅ ត្រូវបានតារាស្រីរូបនេះចេញមុខ​មកបក​ស្រាយថា នោះគឺដើម្បីកុំឲ្យប្រិយមិត្ត«ភ្លេចមុខ»នាង (Sic)៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...