ចាន់ សូវ៉េត៖ ស្ថានភាព​សង្គម​​នឹង​​តាន​​តឹង ក្រោយ​​សាលដីការ​​បន្ត​​ឃុំ​ជន​២១​​នាក់

ការដែលចៅក្រមសម្រេច បដិសេធសុំនៅក្រៅឃុំ របស់ជនជាប់ចោទទាំង២១នាក់នេះ វានឹងធ្វើអោយសកម្មភាព ធ្វើ​បាតុកម្មតវ៉ារបស់សហជីព ប្រជាពលរដ្ឋរីករាលដាលធំឡើង ដែលបញ្ហានេះអាចបណ្តាលអោយ មានការរំលោភ​សិទ្ធិ​កាន់តែធ្ងន់ធ្ងរឡើង។ នេះជាការអះអាងរបស់ លោក ចាន់ សូវ៉េត មន្ត្រីជាន់ខ្ពស់មួយរូប ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដែលចៅក្រមសម្រេច បដិសេធសុំនៅក្រៅឃុំ របស់ជនជាប់ចោទទាំង២១នាក់នេះ វានឹងធ្វើអោយសកម្មភាព ធ្វើ​បាតុកម្មតវ៉ារបស់សហជីព ប្រជាពលរដ្ឋរីករាលដាលធំឡើង ដែលបញ្ហានេះអាចបណ្តាលអោយ មានការរំលោភ​សិទ្ធិ​កាន់តែធ្ងន់ធ្ងរឡើង។ នេះជាការអះអាងរបស់ លោក ចាន់ សូវ៉េត មន្ត្រីជាន់ខ្ពស់មួយរូប ពីសមាគមការពារសិទ្ធិ​មនុស្ស អាដហុក។


នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - មន្រ្តីសង្គមស៊ីវិល និងមន្រ្តីឃ្លាំងមើលសិទ្ធិមនុស្សបានសម្តែងការខកចិត្ត និងការព្រួយបារម្ភជាខ្លាំង​ចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍​កាលពីថ្ងៃ​ទី១២ ខែកុម្ភះនេះ បដិសេធសំណើរសុំនៅ​ក្រៅឃុំរបស់ជនសង្ស័យ​ទាំង២១នាក់ ។ ក្រុមមន្ត្រីទាំងនោះ បានវាយតម្លៃថា សាលដីការនេះ នឹងធ្វើឲ្យ​ស្ថានការណ៍​សង្គមនៅកម្ពុជា​ដែល​កំពុងមានបញ្ហាស្រាប់ នឹងកាន់តែតានតឹងបន្ថែមទៀត។ ប្រជាពលរដ្ឋ និងតំណាង​សហជីព​មួយចំនួន ដែលមិនយល់​ស្រប​នឹង​ការសម្រច​របស់តុលាការ អាចនឹងធ្វើបាតុកម្មសាជាថ្មី ដូចដែលការលើកឡើងកន្លងមក។

សកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ចាន់ សូវ៉េត សម្តែងការខកចិត្តថា «ខ្ញុំមានការខកចិត្ត និង​សោកស្តាយជាខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលប្រជាជន សហជីព សង្គមស៊ីវិល និងសាច់ញាតិរបស់​ជន​រងគ្រោះសង្ឃឹមថាតុលាការនឹងអាចមានការដោះលែង ក្នុងផ្នែកណាមួយនៃសេចក្តីសម្រេចនេះ។ តែផ្ទុយ​ទៅវិញ សាលាឧទ្ធរណ៍បានយកសាលដីកា របស់សាលាដំបូងរាជធានីភ្នំពេញមកតម្កល់ទុក ហើយមិនអនុញ្ញាតិ​អោយ​ដោះ​លែងអ្នកទាំងអស់នោះ។»

លោកបន្តថា «ការសម្រេចរបស់តុលាការ នៅពេលនេះនឹងអោយធ្វើច្បាប់នៅប្រទេសកម្ពុជាកាន់តែអស់ប្រសិទ្ធិភាព មួយវិញទៀតធ្វើអោយប្រជាជនលែងមានជំនឿទៅលើប្រព័ន្ធតុលាការ។ ភាពគ្មានជំនឿនេះ វានឹងមានគ្រោះថ្នាក់​ដល់​សង្គមជាតិ។» លោកបានអោយដឹងទៀតថា ប្រសិនបើដោះលែងអ្នកទាំងនោះមកវិញក៏គ្មានរឿងអីដែរ ហើយក៏គ្មាន​ប៉ះពាល់ដល់ស៊ើបអង្កេតរបស់តុលាការ ប៉ះពាល់សន្តិសុខសណ្តាប់សាធារណៈ ឬក៏ធ្វើអោយអ្នកទាំងនោះ​ទៅប្រព្រឹត្តិ​បទល្មើសឡើងវិញនោះទេ។

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមរូបនេះ បានប្រមើល និងលើកជាក្តីព្រួយបារម្ភថា «ខ្ញុំគិតថារដ្ឋាភិបាល​ធ្វើរបៀប​នេះ កាន់តែធ្វើអោយសភាពការណ៍កាន់តែធ្ងន់ធ្ងទៅ ដែលអាចបណ្តាលអោយក្រុមអ្នកតវ៉ាដូចជាសហជីព និងប្រជាពលរដ្ឋ​ផ្ទុះកំហឹងឈឺចាប់ ហើយការតវ៉ាក៏នឹងមិនធ្លាក់ចុះ»។ លោកអះអាងទៀតថា កាលពីមុនក្រុមអ្នកតវ៉ាទាំងនោះ ​យល់​ថា​តុលាការអាចនឹងដោះលែងអ្នកទាំងនោះ អោយមានសេរីភាព ទើបគេមិនធ្វើបាតុកម្ម។ តែធ្លាក់ដំណាក់កាលនេះ ប្រហែល​ជាស្ថានភាពនឹងកាន់តែយ៉ាប់យឺនទៅ។

ក្តីបារម្ភរបស់មន្រ្តីឃ្លាំងមើលសិទ្ធិរូបនេះដែរ នៅពេលដែលប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ា នឹងធ្វើអោយការគោរពសិទ្ធ​មនុស្ស និងសេរីភាពនៃការសម្ដែងមតិកាន់តែធ្លាក់ចុះទៅ និងនាំអោយមានការបង្រ្កាប និងការរារាំង ពីសមត្ថកិច្ច​បន្ត​ទៀត៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...